ប្រទេសស្រស់ស្អាត​ទាំង​ ៥ ​លើ​ពិភពលោក​ដែល​មិន​មាន​ផ្លូវ​រថ​ភ្លើង​សូម្បី១ខ្សែ

ប្រព័ន្ធ​គមនាគមន៍​ជា​ស្នូល​សំខាន់​នៃ​ការ​ធ្វើ​ទំនាក់ទំនង​និង​ដឹក​ជញ្ជូន។ ​ដូច្នេះ​ហើយ​ទើប​ប្រទេស​នីមួយៗ​ស្វះស្វែង​ខិតខំ​កសាង​ប្រព័ន្ធ​ផ្លូវ​គ្រប់​ផ្នែក​ដើម្បី​បង្ក​ឲ្យ​មាន​ភាព​ងាយ​ស្រួល​ដល់​ការ​រស់​នៅ​របស់​ប្រជាជន។ ជា​ទូទៅ​ការ​ធ្វើ​ដំណើរ​ឬ​ដឹក​ជញ្ជូន​មាន​ច្រើន​រូប​ភាព​ទាំង​ផ្លូវ​ទឹក​ ផ្លូវគោក​ ផ្លូវដែក​ និង​ផ្លូវ​អាកាស​។ តែឥឡូវ​នេះ​ AMS នឹង​នាំ​ប្រិយមិត្ត​​មក​ស្គាល់​ប្រទេស​ទាំង​ ៥​ដែល​មិន​មាន​ប្រព័ន្ធ​ផ្លូវ​ដែក។ ចង់​ដឹង​ថា​តើ​មក​ពី​កត្តា​អ្វី​ខ្លះ​ទើប​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​មិន​បាន​សាងសង់​ផ្លូវ​សម្រាប់​រថ​ភ្លើង​? ឥឡូវ​យើង​ទៅ​មើល​ទាំង​អស់​គ្នា!

១. អ៊ីស្លង់

ប្រទេស​ដែល​ជាប់​លេខ​ ៤ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ក្ដី​សុខ​ជាង​គេ​លើ​លោក​តាំង​នៅ​លើ​កោះ​នៃ​មហាសមុទ្រ​ អាត្លង់ទិច​​ ភាគ​ខាង​ជើង​ មាន​ចំនួន​ប្រជាជន​ត្រឹម​តែ​៣​សែន​នាក់​តែ​មាន​ផ្ទៃ​ដី​ទូលំទូលាយ​ ជាង​១សែន​គីឡូ​ម៉ែត្រ​។ ប្រជាជន​នៅ​ក្នុង​ប្រទេស​ភាគ​ច្រើន​និយម​ប្រើប្រាស់​រថយន្ត​ឬ​ យន្ត​ហោះ​ក្នុង​ការ​ធ្វើ​ដំណើរ​។ អ៊ីស្លង់​មាន​អាកាសធាតុ​ប្រែប្រួល​គ្រប់​ពេល​វេលា ដោយ​សារ​តែ​ការ​រស់​នៅ​របស់​ប្រជាជន​ភាគ​ច្រើន​ស្ថិត​នៅ​តាម​តំបន់​ភ្នំ​ និង​ជំនោរ​អាកាសធាតុ​ដែល​ប្រែប្រួល​មិន​ទៀង​ទាត់​ផង​ទើប​ធ្វើ​ឲ្យ​ អ៊ីស្លង់​មិនទាន់​មាន​ផ្លូវ​រថ​ភ្លើង​សម្រាប់​ធ្វើ​ដំណើរ។

២. ប៊ូតង់

​​​​​ប្រទេស​ប៊ូតង់ តាំង​នៅ​ជើង​ភ្នំ​ហិម៉ាល័យ ជាប់​ព្រំ​ប្រទល់​ទីបេ និង​ប្រទេស​ឥណ្ឌា ។​ ប៊ូតង់​ជា​ប្រទេស​មួយ​នៅ​អាស៊ី​ដែល​មាន​ទំហំ​ផ្ទៃ​ដី​តូច​ តែ​ក៏​បាន​ជាប់​ឈ្មោះ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ក្ដី​សុខ​ជាង​គេ​លើ​លោក​។ ប្រទេស​នេះ​សម្បូរ​ទៅ​ដោយ​កន្លែង​ទេសចរណ៍​ស្រស់​ស្អាត​ជា​ច្រើន​កន្លែង​ជា​ពិសេស​សំណង់​អាគារ​ ផ្ទះ​ និង​ វត្ត​អារាម។ ដោយ​សារ​តែ​ ប៊ូតង់​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​ខ្ពស់​ទើប​ធ្វើ​ឲ្យ​ប្រទេស​នេះ​មិន​មាន​ផ្លូវ​ទឹក​ និង​ផ្លូវ​ដែក។

៣. អង់ដូរ៉ា

​​ប្រទេស​អង់ដូរ៉ា ស្ថិត​នៅ​តំបន់​ភ្នំ​ Perenees ជាប់​ព្រំ​ប្រទល់​ប្រទេស​បារាំង​ ប្រទេស​ ស្វីស។ ជា​ប្រទេស​ដែល​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​តូច​ជាង​គេ​លំដាប់​ទី ៦​ នៅ​ប៉ែក​អឺរ៉ុប​​ចម្ងាយ​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​នៃ​ប្រទេស​ត្រឹម​តែ​ ៤០ គីឡូ​ម៉ែត្រ​ និង​មាន​ចំនួន​ប្រជាជន​ត្រឹម​តែ​ ៧ម៉ឺន​នាក់​ប៉ុណ្ណោះ។ អង់ដូរ៉ា ជា​ប្រទេស​តែ​មួយ​គត់​លើ​លោក​ដែល​ប្រើ​ភាសា​ Catalan ជា​ភាសា​រដ្ឋ​។​ បច្ចុប្បន្ន​ អង់ដូរ៉ា ជា​ប្រទេស​ដែល​ចាត់​ទុក​ថា​មាន​សេដ្ឋកិច្ច​នឹងន​ល្អ​មួយ​ដែរ​​ ដោយ​ប្រាក់​ចំណូល​ភាគ​ច្រើន​បាន​មក​ពី​​វិស័យ​ទេសចរណ៍​។ដោយ​សារ​តែ​ជា​ផ្ទៃ​ដី​ទាំង​មូល​នៃ​ប្រទេស​ស្ថិត​នៅ​តំបន់​ភ្នំ​ខ្ពស់​ទើប​ធ្វើ​ឲ្យ​ប្រទេស​ដ៏​ស្រស់​ស្អាត​មួយ​នេះ​មិន​មាន​ផ្លូវ​រថ​ភ្លើង។

៤. ហ្គីណេប៊ីស្សូ

ហ្គីណេប៊ីស្សូ (Guinea Bissau) ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​ផលិត​គ្រាប់​​ស្វាយ​ចន្ទី​ច្រើន​នៅ​លំដាប់​ជួរ​មុខ​គេ​លើ​លោក​។ ប្រទេស​នេះ​ស្ថិត​នៅ​អាហ្វ្រិក​ភាគ​ខាង​លិច​ កាល​ពី​ឆ្នាំ១៩៩៧​ ហ្គីណេប៊ីស្សូ​ធ្លាប់​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ប្រទេស​ ព័រទុយហ្គាល់​ ទៅ​លើ​រឿង​សាង​សង់​ផ្លូវ​រថ​ភ្លើង​ តែ​គម្រោង​នេះ​ក៏​ត្រូវ​បាន​រំសាយ​ដោយ​សារ​តែ​សង្គ្រាម​ក្នុង​ផ្ទៃ​ប្រទេស។

៥. ប៉ាពូអាស៊ី នូវែលហ្គីណេ

ប្រទេស​នេះ​មាន​សណ្ឋាន​ដី​ជា​តំបន់​ខ្ពស់​ ដែល​​បណ្ដុំ​ទៅ​ដោយ​កូន​ភ្នំ​តូច​ធំ​ និង​ភ្នំ​ភ្លើង​ជា​ច្រើន​ព័ទ្ធ​ជុំ​វិញ​ នៅ​តំបន់​ខ្ពង់​រាប​ជា​ព្រៃ​ និង​តំបន់​វាល​ស្មៅ​ភូមិសាស្ត្រ។ ប៉ាពូអាស៊ី នូវែលហ្គីណេ (Papua New Guiea) មាន​ភាសា​សម្រាប់​ប្រើប្រាស់​ជាង​៦៥០​ភាសា​ ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ជាតិ​សាសន៍​ វប្បធម៌​ លាយឡំ​គ្នា​ជា​ច្រើន។ ដោយ​សារ​តែ​ផ្ទៃ​ដី​ទាំង​មូល​នៃ​ប្រទេស​សុទ្ធ សឹង​តែ​ជា​ភ្នំ​ទើប​ធ្វើ​ឲ្យ​ប្រទេស​នេះ​មិន​អាច​សាងសង់​ផ្លូវ​ដែក​បាន ៕

អត្ថបទ​ដោយ៖ មរកត



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម