រឿងខ្មោចរន្ធត់ព្រឺព្រួច ចុះមានដឹងពីអត្ថប្រយោជន៍បន្ទាប់ពីមើលរួចដែរទេ?

បើទោះជាសម័យនេះជាសម័យបច្ចេកវិទ្យាទំនើបជឿនលឿនក៏ដោយតែបើនិយាយទៅដល់រឿងអបិយជំនឿ​ខ្មោចព្រាយបិសាចគឺនៅតែជាប្រធានបទមួយដែលពេញនិយម ខណៈ​រឿងភាគ​ក៏ដូចជា​ខ្សែភាពយន្តប្រភេទនេះជាច្រើនបានផលិតជាបន្ដបន្ទាប់ដើម្បីបំពេញតម្រូវការអ្នកទស្សនា។

សម្រាប់អ្នកដែលចូលចិត្តរឿងខ្មោចរន្ធត់ព្រឺព្រួច​ ច្បាស់ណាថារឿងថ្មីចេញមិនទាន់ទេ ទៅភ្លែត​ទស្សនា​ក្នុងរោងភាពយន្ដ ឬមើលតាម វេបសាយនានាជាដើម។ ផ្ទុយទៅវិញ បើអ្នក​មិនចូលច្បាស់ថា មើល​ធ្វើអ្វីទេ នាំតែខាតពេល​ អស់លុយហើយខ្លាចទៀត។

មែនទែនទៅ ការមើលរឿង​ខ្មោចក៏​មិនមែន​អត់​ប្រយោជន៍​ទាំងអស់​នោះ​ដែរ វា​រន្ធត់បន្ដិច​មែនតែ​បានស្រែកសប្បាយថែមទាំងចំណេញមកវិញនូវគុណសម្បត្តិទាំងអស់នេះទៀត ។​ តោះចង់ដឹងថា​មានអ្វីខ្លះអត់?

១ ដុតជាតិកាឡូរីនៅក្នុងខ្លួន

បើតាមការសិក្សារបស់សាកលវិទ្យាល័យWestminster បានឲ្យដឹងថាការចំណាយពេលជាង៩០នាទី​អង្គុយមើលរឿងខ្មោចនឹងជួយឲ្យ ប្រិយមិត្តដុតជាតិកាឡូរីក្នុងខ្លួនបានរហូតដល់ ១១៣កាឡូរី ឬ​ច្រើន​ជាងនេះ​វាស្មើនឹងការដើរធម្មតារហូតដល់ទៅកន្លះម៉ោង។ចំណេញមែនគ្រាន់តែអង្គុយ ក៏អាច​ដុត​កាឡូរី​បានដែរ​។

២ បំបាត់ស្រ្ដេស និងសម្ពាធផ្លូវចិត្ត​

ជឿថាពេលដែលស្ដេ្រសខ្លាំងនិងមានសម្ពាធមនុស្សគ្រប់គ្នាប្រាកដជាព្យាយាមស្វែងរកវិធីដើម្បីកម្ចាត់វាចោល។ តាមអ្នកជំនាញបញ្ជាក់ថា ការមើលរឿងខ្មោចរន្ធត់ ហើយស្រែកខ្លាំងៗចេញមកក្រៅ នឹងជួយ​អ្នក​ឲ្យបំភ្លេចទុក្ខកង្វល់ទាំងអស់ និងមានអាការៈធូរស្បើយជាងមុន។

៣ ធ្វើឲ្យទំនាក់ជិតស្និទ្ធជាងមុន

ជាធម្មតា មិនមានមនុស្សច្រើនទេ ដែលចូលចិត្តមើលរឿងខ្មោចតែឯង ពោល​ចូលចិត្ត​មើលជា​ក្រុម​ដើម្បីកាត់បន្ថយភាពភ័យខ្លាច។ ដូច្នេះ ការមើលរឿងខ្មោចជាមួយគ្រួសារ និង​មិត្តភ័ក្ដិ​គឺ​ជា​ពេលវេលា​ដ៏​ល្អ​បំផុតមួយផងដែរ​ អាចឲ្យយើងកាន់តែស្និតស្នាលជាងមុនព្រោះអង្គុយជុំគ្នា និយាយពីសាច់រឿងបណ្ដើរមើលបណ្ដើរ ទទួលបានបទពិសោធន៍​ថ្មីរួមគ្នាស្រែក​ជាមួយគ្នា​ភ័យខ្លាច​ជាមួយគ្នាជាដើម។ នេះពិតជាវិធីល្អមែន​ក្នុងការធ្វើឲ្យទំនាក់ទំនងកាន់តែល្អជាងមុន។

៤ ចេះដោះស្រាយបញ្ហាក្នុងជីវិតពិ​ត និងក្លាហានជាងមុន

គ្រាន់តែមើលរឿងខ្មោចសោះអាចដោះស្រាយបញ្ហាជីវិតបាន? ការពិត នៅក្នុង​រឿងខ្មោច​ទាំងអស់​សុទ្ធតែបានបង្ហាញពីដំណោះស្រាយនានានៅពេលជួបខ្មោច ដោយតួអង្គនីមួយៗ ព្យាយាម​រកវិធីគ្រប់យ៉ាងរត់គេច កម្ចាត់ និងការពារខ្លួនពីខ្មោចព្រាយបិសាចទាំងនោះ។ ជាក់ស្ដែង ក្នុងរឿងខ្មោច អ្នកនិពន្ធតែងតែបង្ហាញប្រាប់អ្នកថា បើទៅណាផ្លូវឆ្ងាយ គួរតែប្រយ័ត្នមាត់ក ព្រោះ​អាច​ខុសពាក្យសម្ដីអន្ដរាយដល់ខ្លួន ដូច្នេះនៅពេលដែលឃើញបែបនេះ មកដល់​ជីវិតពិត​នៅពេល​ដែលទៅណាឆ្ងាយ មនុស្សជាច្រើនតែព្យាយាមមិនហ៊ាននិយាយផ្ដេសផ្ដាសជាដើម។

មួយទៀត ក៏អាច​ជួយឲ្យអ្នកក្លាហានជាងមុន ព្រោះពេលដែលមើលរឿងខ្មោចយូរៗ ទៅត្រឹម ជណ្ដើរ​ងងឹត ឬសំបុកពីងពាងមើលទៅព្រឺក្បាល សំឡេង​មិនប្រក្រតី ដែល​អ្នកធ្លាប់ខ្លាច​លែង​ជាបញ្ហា​ទៀតហើយ ព្រោះឈុតឆាកក្នុងរឿងខ្មោចវារន្ធត់ជាងនេះឆ្ងាយណាស់។

គួរបញ្ជាក់ដែរថាសម្រាប់អ្នកដែលមានសុខភាពផ្លូវចិត្តខ្សោយខ្លាំង ឆាប់ភ័យ ឆាប់រន្ធត់ខ្លាំង ឬខ្សោយ​បេះដូងនិងកូនក្មេងតូចគួរតែកុំមើលរឿងប្រភេទនេះល្អជាជាង ចៀសវាងមានគ្រោះថ្នាក់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ