ដឹង​អត់​ថា​តារា​កូរ៉េ​ណាមាន​ចំណូល​ខ្ពស់​ជាង​គេ​នៅ​ឆ្នាំ​២០២១?

ផ្អែក​តាម​របាយការណ៍​ប្រចាំឆ្នាំ​ពីស្ថានីយទូរទស្សន៍ KBS ទាំងនេះគឺជាតារាកូរ៉េដែលរកចំណូលបានខ្ពស់បំផុតនៅឆ្នាំ ២០២១៖

១. Jun Ji Hyun

តួ​ឯក​ស្រី​រឿង “Kingdom: Ashin Of The North” នាង Jun Ji Hyun បានឈរនៅចំណាត់ថ្នាក់​កំពូលជាមួយនឹងប្រាក់ចំណូលចំនួន ១៧ ពាន់លានវ៉ុន (ប្រហែល ១៤,៤ លានដុល្លារ) នៅឆ្នាំនេះ។ ទោះបីជា​មិន​សូវ​សម្តែងរឿងក៏​ដោយ ប៉ុន្តែ​រឿង​នីមួយ​ៗ​សុទ្ធ​តែ​ទទួល​បាន​តម្លៃ​ខ្ពស់ ជាក់ស្ដែង​នាង​ត្រូវ​បានគេរាយការណ៍ថាអាច​ទទួលបាន ១០០ លានវ៉ុន (ប្រហែល ៨៥០០០ដុល្លារ) ក្នុងមួយភាគនៅក្នុងរឿង “My Love From The Star” និង “Legend Of The Blue Sea”។ សម្រាប់ចំណូលពីការផ្សាយពាណិជ្ជកម្ម បច្ចុប្បន្ន Ji Hyun ទទួលបាន ១ ពាន់លានវ៉ុន (ប្រហែល ៨៥ម៉ឺន​ដុល្លារអាមេរិក) ក្នុង​មួយ​ផលិតផល ដែល​សរុប​គ្រប់​ផលិតផល​ក្នុង​ដៃ​គឺ​ល្មម​ឲ្យ​នាង​រក​ចំណូល​បាន​ច្រើន​ជាង​ថត​រឿង​ទៅទៀត។

២. Kim Soo Hyun

ចំណាត់ថ្នាក់បន្ទាប់​ពី Ji Hyun គឺ​តួ​ឯក​ប្រុសរបស់នាងក្នុង​រឿង “My Love From The Star” តារា​សម្ដែង Kim Soo Hyun។ នៅក្នុងបញ្ជីផ្សេងៗគ្នាលោក​ត្រូវបានគេទទួលស្គាល់ថាជាតារាសម្តែងកូរ៉េដែលទទួលបាន​តម្លៃ​ខ្លួន​ខ្ពស់បំផុត ហើយភាពជោគជ័យរបស់លោក​នៅក្នុងរឿង “Okay To Not Be Okay” ធ្វើឱ្យលោក​ទទួលបានចំណូល ២០០ លានវ៉ុន (ប្រហែល ១៧ម៉ឺន​ដុល្លារ) ក្នុងមួយភាគ។ គម្រោងបន្ទាប់របស់ Soo Hyun គឺជារឿងភាគថ្មីរបស់ BBC រឿង Criminal Justice ដែល​លោក​នឹងទទួលបានប្រាក់ ៥០០ លានវ៉ុន (ប្រហែល ៤២ម៉ឺនដុល្លារ) ក្នុងមួយភាគ។ ចំណូលរបស់លោក​សម្រាប់ឆ្នាំ ២០២១ ត្រូវ​បាន​គេវាយ​តម្លៃ​ថា​ស្មើនឹង ១៣ ពាន់លានវ៉ុន (ប្រហែល ១១ លានដុល្លារ) ។ ការពិតដ៏គួរឱ្យ​ភ្ញាក់ផ្អើល​មួយ​គឺថា នៅពេលដែល បង្ហាញខ្លួនជាភ្ញៀវនៅក្នុងកម្មវិធីទូរទស្សន៍ចិន Soo Hyun ត្រូវបានគេរាយការណ៍ថាបានទទួល​ប្រាក់ចំនួន ៥២០ លានវ៉ុន (ប្រហែល ៤៤ម៉ឺនដុល្លារអាមេរិក)!

៣. Yoo Jae Suk

ពិធីករលំដាប់​ប្រទេសរបស់កូរ៉េខាងត្បូង Yoo Jae Suk បានធ្វើឱ្យទស្សនិកជនមានភាពសប្បាយរីករាយអស់ជាច្រើនទសវត្សមកហើយ។ តម្លៃ​ខ្លួន​ជាមធ្យម​របស់ Jae Suk គឺពី ១០ ទៅ ២៥ លានវ៉ុន (ប្រហែល ៨៥០០ដុល្លារទៅ ២១០០០ដុល្លារ) ក្នុងមួយវគ្គអាស្រ័យលើប្រភេទនៃកម្មវិធី។ ប្រាក់ចំណូលផ្សាយពាណិជ្ជកម្មរបស់លោក​ត្រូវបានគេវាយ​តម្លៃ​ថាមានចំនួនសរុប ៥,៦ ពាន់លានវ៉ុន (ប្រហែល ៤,៧ លានដុល្លារអាមេរិក) ។ ថ្មីៗនេះ Jae Suk បានផ្លាស់ទៅទីភ្នាក់ងារថ្មីឈ្មោះ Antenna ដែលទីនោះ​លោកត្រូវបានគេរាយការណ៍ថាបានទទួល​ប្រាក់ចំនួន ១០ ពាន់លានវ៉ុន (ប្រហែល ៨,៤៨ លានដុល្លារអាមេរិក) ជាការ​តបស្នង។

៤. Song Joong Ki

ដឹងអត់ថា Song Joong Ki ទទួលបាន ២០០ លានវ៉ុន (ប្រហែល ១៧ម៉ឺនដុល្លារ) ​ក្នុង​មួយ​ភាគ​ពេល​សម្ដែង​រឿង “Vincenzo” និង ១៨០ លានវ៉ុន (ប្រហែល ១៥ម៉ឺន​ដុល្លារ) នៅក្នុងរឿង “Arthdal Chronicles”? រឿងភាគទាំងពីរនេះមានចំនួន​ភាគ​ពី ១៨ ទៅ ២០ ភាគ ដូច្នេះ​គុណ​មើល​ទៅ​ដឹង​ហើយ​ថា​លុយ​ចូល​កុង​គាត់​ច្រើន​ប៉ុណ្ណា។ មុនសម្តែងរឿង​ទាំងពីរនេះ ជុងគី បានល្បីល្បាញយ៉ាងខ្លាំងក្នុងរឿង “Descendants Of The Sun” ​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​កុងត្រា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាច្រើន។ ឥឡូវនេះថ្លៃតម្លៃ​ខ្លួន​ជាមធ្យម​របស់ Joong Ki គឺ ១ ពាន់លានវ៉ុន (ប្រហែល ៨៥ម៉ឺនដុល្លារ) ។

៥. Lee Seung Gi

ជាមួយ​ទេពកោសល្យ​ជាច្រើន Lee Seung Gi ត្រូវបានគេស្គាល់ថាជាតារាសម្តែង អ្នកចម្រៀង និងពិធីករ ដូច្នេះវាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលលោក​ត្រូវបាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជីអ្នករកប្រាក់ចំណូល​បាន​ខ្ពស់។ មុនពេលចូលបម្រើកងទ័ពគាត់ត្រូវបានគេរាយការណ៍ថាបានទទួលប្រាក់ចំនួន ៧០ លានវ៉ុន (ប្រហែល ៦ម៉ឺនដុល្លារ) ក្នុងការ​សម្ដែង​រឿង​មួយភាគ ហើយ​តម្លៃ​នេះ​ក៏​កាន់​តែកើនឡើងនៅពេល​លោក​ចេញ​ពីជួរទ័ព។ ប្រាក់ចំណូលរបស់ Seung Gi នៅក្នុងរឿង “A Korean Odyssey” ត្រូវបានគេនិយាយថាមានចំនួន ១០០ លានវ៉ុន (ប្រហែល ៨៥០០០ដុល្លារ) ក្នុងមួយភាគ ហើយក៏​កាន់តែកើនឡើងទៀត​នៅពេលសម្ដែង​រឿង “Vagabond and Mouse” ។ បើនិយាយពីតម្លៃ​ខ្លួន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​របស់​លោក​គឺ ៧០០ លានវ៉ុន (ប្រហែល ៦០ម៉ឺនដុល្លារ) ក្នុង​មួយ​ផលិតផល។

6. Shin Dong Yup

ពិធីករដែលមានបទពិសោធន៍ម្នាក់ទៀតនៅក្នុងបញ្ជីគឺ Shin Dong Yup ដែលគ្រប់​គ្នាបានឃើញនៅក្នុងកម្មវិធីពានរង្វាន់សិល្បៈ Baeksang លើកទី ៥៧ ។ គិតមកទល់ពេលនេះតារាកូរ៉េវ័យ ៥០ ឆ្នាំរូបនេះគឺជាសមាជិក​ក្នុងកម្មវិធីទូរទស្សន៍ចំនួន ១៣ ហើយលោកត្រូវបានគេរាយការណ៍ថាទទួលបានប្រាក់ពី ១០ ទៅ ២០ លាន (ប្រហែល ៨៥០០ដុល្លារទៅ ១៧០០០0ដុល្លារ) ក្នុងមួយវគ្គ។ ឆ្នាំនេះ Dong Yup ត្រូវបានគេរំពឹងថានឹងអាច​រក​ប្រាក់សរុបចំនួន ៥ ពាន់លានវ៉ុន (៤,២លានដុល្លារ) ទៀតចូលក្នុងហោប៉ៅរបស់លោក។

៧. Song Hye Kyo

ម្ចាស់ក្សត្រីក្នុងវិស័យ​សិល្បៈកូរ៉េ Song Hye Kyo គឺជា​តារាពេញនិយមសម្រាប់​ប្រ៊េន​ផ្សេងៗអស់រយៈពេលជាច្រើនឆ្នាំមក​ហើយ ជាមួយ​អំណាចដ៏​ខ្លាំងក្លាក្នុងការលក់ផលិតផលដែលនាងផ្សព្វផ្សាយ។ របាយការណ៍និយាយថាការបង្ហោះ Instagram តែមួយផុសពីគណនីរបស់ Hye Kyo មានតម្លៃ ៥០០ លានវ៉ុន (៤២ម៉ឺនដុល្លារ) ហើយថ្លៃផ្សាយពាណិជ្ជកម្មរបស់នាងត្រូវបានប៉ាន់ស្មានថាមានចំនួន ៩០០ លានវ៉ុន (ប្រហែល ៧៦៣.៩៦៧ ដុល្លារ) ។ សម្រាប់ឆ្នាំ ២០២១ នាង​មាន​ចំណូល​សរុប ៤ ពាន់លានវ៉ុន (ប្រហែល ៣,៤ លានដុល្លារ) ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម