ហេង កូស៊ីន រំពឹងខ្ពស់ក្នុងការប្រកួត Miss Grand Cambodia 2023 នេះ!

ដូចប្រិយមិត្តបានជ្រាបហើយថាតារាសម្តែងសាច់សខ្ចី ហេង កូស៊ីន កំពុងប្រកួតប្រជែងក្នុងកម្មវិធី Miss Grand Cambodia 2023 ដោយពេលនេះនាងកំពុងញាប់ដៃញាប់ជើងហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែម ឆ្ពោះទៅការដណ្តើមមកុដនាពេលឆាប់ៗខាងមុខនេះ។

ប្រាប់ឱ្យដឹងថ្មីៗនេះ Miss Grand តំណាងខេត្តបាត់ដំបង ថា នាងកំពុងប្រឹងពង្រឹងសមត្ថភាពខ្លួនឯងបន្ថែម តាមរយៈវគ្គបណ្តុះបណ្តាផ្សេងៗដែលស្ថាប័ន Miss Grand Cambodia បានរៀបចំ។ កូស៊ីន បន្តថា សម្រាប់ MGC 2023 គឺពិតជាល្អខ្លាំងមែនទែន ដោយស្ថាប័នបានរៀបចំបង្រៀនបេក្ខភាពគ្រប់រូបយ៉ាងលម្អិត ទាំងការដើរ សំណួរចម្លើយ ការនិយាយស្តី និងការរៀបចំខ្លួនឱ្យស័ក្តិសមជាបវរកញ្ញា ដែលនេះជាចំណុចសំខាន់ណាស់សម្រាប់បវរកញ្ញាគ្រប់រូប ព្រោះពេលយើងមានងារជាបវរកញ្ញាយើងអាចនឹងមានហ្វេនគាំទ្រ ដូច្នេះការប្រើប្រាស់ពាក្យសម្តី និងអាកប្បកិរិយាជារឿងសំខាន់បំផុត។

ឆ្លងកាត់ការហ្វឹកហាត់បានមួយរយៈ ធ្វើឱ្យស្រីស្អាត កូស៊ីន កាន់តែមានជំនឿចិត្ត និងជឿជាក់លើខ្លួនឯងខ្លាំងឡើង។ ហេង កូស៊ីន ថា នាងមានក្តីរំពឹងខ្ពស់ខ្លាំងណាស់សម្រាប់ការប្រកួត Miss Grand Cambodia 2023 ព្រោះនាងមានបទពិសោធន៍​ដើរម៉ូដ ៥ ឆ្នាំមកហើយ និងមានឆន្ទៈច្បាស់លាស់ ក្នុងការចូលរួមប្រកួតនេះ។ «ឆន្ទៈរបស់ខ្ញុំក្នុងនាមបេក្ខភាពត្រៀមដណ្តើមមកុដ គឺខ្ញុំចង់ឱ្យបងប្អូនដឹងថានារីខ្មែរគ្រប់រូបតែងតែធ្វើបាន ហើយខ្ញុំចង់បង្ហាញខ្លួនឯងលើឆាកអន្តរជាតិថា ស្ត្រីខ្មែរគឺមានតម្លៃ»។

ដោយសារជាប់រវល់ប្រកួត Miss Grand Cambodia 2023 សោភារូបស្រស់ ហេង កូស៊ីន ត្រូវផ្អាកការងារសិល្បៈជាច្រើន រួមទាំងថតភាពយន្តផងដែរ ដើម្បីយកពេល​ហ្វឹកហាត់ពង្រឹង សមត្ថភាពឱ្យខ្លាំង ត្រៀមសម្រាប់ការប្រកួតនៅខែសីហាខាងមុខនេះ។ នាងសង្ឃឹមថា ពុកម៉ែបងប្អូននឹងគាំទ្រនាងក្នុងការប្រកួត MGC 2023 ខាងមុខនេះ និងចូលរួមបោះឆ្នោតគាំទ្រ​បានឈានទៅវគ្គបន្ទាប់ ឆ្ពោះទៅការដណ្តើមមកុដតម្លៃ ២៧ ម៉ឺនដុល្លារអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយថវិកាទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ