ប្រវត្តិ​តស៊ូរបស់​ក្រុម​ (G)-I-DLE អ្នក​ចាប់ផ្ដើម​ដ៏អស្ចារ្យនៃខេប៉ុបជំនាន់ទី៤

នៅ​ក្នុង​កំឡុង​ពេល​ដែល​វិស័យ​ចម្រៀង​ខេប៉ុប​កំពុង​​តែ​ទទួល​បាន​ការ​និយម​ចូល​ចិត្ត​យ៉ាង​ខ្លាំង​។មាន​មតិ​ជា​ច្រើន​លើក​ឡើង​មក​ធ្វើ​ការ​វែក​ញែក​ថា​ក្រុម​ណា​ជា​លំដាប់​ទី១​នៅ​ក្នុង​ជំនាន់​ទី​៤​នេះ?​ មាន​ការ​យល់​ឃើញ​យ៉ាង​ស្រប​គ្នា​ជា​មួយ​ការ​បើក​បង្ហាញ​ខ្លួន​របស់​ក្រុម​ចម្រៀង​នារី​មួយ​ក្រុម​ដែល​បង្ហាញ​ឲ្យ​ឃើញ​ថា​នេះ​ហើយ​គឺ​ជា​ដើម​កំណើត​នៃ​ក្រុម​ចម្រៀង​ខេប៉ុប​ជំនាន់​ទី៤។ ថ្ងៃ​នេះ​យើង​នឹង​មកស្គាល់​ក្រុម​ (G)-I-DLE ​ឲ្យ​បាន​កាន់​តែ​ច្បាស់​ថា​ហេតុ​អ្វី​បាន​ជា​ក្រុម​នេះ​ក្លាយ​ជា​ក្រុម​ដែល​លេចធ្លោ​​ជាង​គេ​នៅ​ក្នុង​ជំនាន់​ទី៤​នេះ?

​​គ្រប់​យ៉ាង​ផ្ដើម​ចេញ​មក​ពី​កម្ម​វិធី​ Produce 101 រដូវ​កាល​ទី១​។ Cube Entertainment បាន​បញ្ជូន​ក្មេង​ហ្វឹកហាត់​ក្នុង​ផលិត​កម្ម​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា​ Jeon So-Yeon ឲ្យ​ទៅ​ចូល​រួម​ប្រកួត។ នាង​ក៏​បាន​បង្ហាញ​សមត្ថភាព​នៅ​ក្នុង​កម្ម​វិធី​ប្រកួត​យ៉ាង​លេចធ្លោ​គួរ​ឲ្យ​កត់​សម្គាល់។ នាង​បាន​ឈាន​ចូល​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដោយ​ឈរ​នៅ​លេខ​រៀង​ទី២០។ នាង​បាន​ប្រើ​ពេល​វេលា​នៅ​វ័យ​ជំទង់​របស់​ខ្លួន​ក្នុង​ការ​ហាត់​សម​និង​យល់​ដឹង​ពី​ការ​ផលិត​បទ​ចម្រៀង។ ដោយ​សម្លឹង​ឃើញ​សមត្ថភាព​ខាង​ផលិត​កម្ម​ក៏​បាន​បញ្ជូន​នាង​ឲ្យ​ទៅ​ប្រកួត​នៅ​ក្នុង​កម្ម​វីធី​ Unpretty Rap Star ។​ នាង​បាន​បញ្ចេញ​សមត្ថភាព​ទាំង​ការ​ច្រៀង​និង​រ៉េប​រួម​ជា​មួយ​​នឹង​សិល្បករ​រៀម​ច្បង​ព្រម​ទាំង​បាន​បង្ហាញ​នូវ​បទ​ចម្រៀង​ដែល​នាង​បាន​និពន្ធ​ដោយ​ខ្លួន​ឯង​នៅ​លើ​វេទិកា​ប្រកួត​ទៀត​ផង។

មិន​យូរ​ប៉ុន្មាន​ Cube Entertainment ក៏​បាន​ចុះ​កុង​ត្រា​ជា​មួយ​នាង​ដោយ​បាន​បើក​បង្ហាញ​ខ្លួន​នាង​ជា​អ្នក​ចម្រៀង​ទោល​ដោយ​បទ​ចម្រៀង​ដំបូង​មាន​ឈ្មោះ​ថា​ Jelly ។​ នៅ​ក្នុង​បទ​នេះ​ក៏​មាន​បង្កប់​នូវ​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​គេ​សង្កេត​ឃើញ​មាន​នារី​ពាក់​ស្រោម​មុខ​ម្នាក់​ឈរ​រាំ​នៅ​ក្បែរ​នាង​។ ក្រោយ​មក នារី​ពាក់​ស្រោម​មុខ​ម្នាក់​នេះ​ក៏​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​បទ​ចម្រៀង​ទោល​ទី២​របស់​ So-Yeon មាន​ឈ្មោះ​ថា​ Idol song ចំណង​ជើង​បទ​ចម្រៀង​នេះ​គឺ​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ឈ្មោះ​ក្រុម​ដែល​នាង​នឹង​ត្រូវ​ចូល​រួម​ជា​មួយ។

ក្រៅ​ពី​ So-Yeon ហើយ​គេ​ក៏​សង្កេត​ឃើញ​មាន​ក្មេង​ហ្វឹក​ហាត់​ដទៃ​ទៀត​ដែល​មាន​ភាព​ទាក់ទាញ​គួរ​ជា​ទី​ចាប់​អារម្មណ៍​រួម​មាន​ Minnie មក​ពី​ថៃ​ Song Yuqi មក​ពី​ចិន​ និង​ Yeh Shu Hua​ មក​ពី​តៃវ៉ាន់។

ទី​បំផុត​នៅ​ថ្ងៃ​ទី៥​ ខែ​មេសា​ ឆ្នាំ២០១៨​ Cube ក៏​បាន​ប្រកាស​ពី​ការ​បើក​បង្ហាញ​ក្រុម​ចម្រៀង​​ថ្មី​របស់​ខ្លួន​ជា​ផ្លូវ​ការ​ មាន​ឈ្មោះ​ថា​ (G)-I-DLE ។ ក្រៅ​ពី​សមាជិក​ដែល​ជា​ជន​បរទេស​រួម​គ្នា​ដល់​ទៅ​បី​ជាតិ​សាសន៍​ Cube ក៏​បាន​បើក​បង្ហាញ​ខ្លួន​សមាជិក​របស់​ក្រុម​ជា​ជនជាតិ​កូរ៉េ​ថែម​២នាក់​ទៀត​គឺ​ Soo Jin អតីត​សមាជិក​ក្រុម​ ViViDiVa ដែល​បាន​ធ្វើ​ការ​រំសាយ​ក្រុម​ទៅ​ហើយ​នាង​ក៏​ជា​នារី​ពាក់​ស្រោម​មុខ​នៅ​ក្នុង​បទ​ចម្រៀង​ទោល​របស់​ So-yeon និង​សមាជិក​ម្នាក់​ទៀត​គឺ​ Miyeon អតីត​ក្មេង​ហ្វឹកហាត់​នៅ​ក្នុង​ផលិត​ YG ហើយ​នាង​ក៏​ប៊ិះ​នឹង​ក្លាយ​ទៅ​ជា​សមាជិក​របស់​ក្រុម​ BlackPink ទៅ​ហើយ។

បទ​ចម្រៀង​បើក​បង្ហាញ​ខ្លួន​ដំបូង​របស់​ក្រុម​ (G)-I-DLE មាន​ឈ្មោះ​ថា​ Latata។​សម្រាប់​បទ​ចម្រៀង​ដំបូង​របស់​ក្រុម​ (G)-I-DLE ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​​ដោយ​មាន​ចំនួន​អ្នក​ចូល​ទស្សនា​​រហូត​ដល់​ ៥លាន​ដង​តាំង​ពី​សប្ដាហ៍​ដំបូង។មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ Latata ក៏​បាន​ដណ្ដើម​ពាន​ដំបូង​បង្អស់​នៅ​ក្នុង​កម្ម​វិធី​ The Show មក​បាន​បន្ទាប់​ពី​ក្រុម​ (G)-I-DLE បើក​បង្ហាញ​ខ្លួន​បាន​ត្រឹម​តែ​ ២០​ថ្ងៃ​ប៉ុណ្ណោះ។

បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ទៅ​លើ​បទ​ចម្រៀង​ដំបូង​ (G)-I-DLE ក៏​ប្រើ​ពេល​មិន​​យូរ​ប៉ុន្មាន​ក្នុង​ការ​វិល​ត្រឡប់​មក​ជា​មួយ​នឹង​បទ​ចម្រៀង​ថ្មី​ឈ្មោះ​ថា​ Hann ។ បទ​នេះ​ក៏​បាន​ឈរ​នៅ​លើ​តារាង​ជា​ច្រើន​និង​បាន​ពាន​ពី​កម្ម​វិធី​ Show champion ផង​ដែរ។

នៅ​ក្នុង​ខែ​វិច្ឆិកា​​បទ​ចម្រៀង​ Pop star របស់​ក្រុម​ KDA ក្រុម​ចម្រៀង​របស់​កម្ម​វិធី​ហ្គេម​ល្បី​ឈ្មោះ​ បាន​បង្ហាញ​នូវ​វត្តមាន​របស់​សមាជិក​ក្រុម​ (G)-I-DLE ច្រៀង​រួម​ជា​មួយ​ដែល​នេះ​ជា​ផ្លូវ​មួយ​ធ្វើ​ឲ្យ​ (G)-I-DLE មាន​កំណើន​អ្នក​គាំទ្រ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន​ថែម​ទៀត។ ហេតុ​នេះ​ហើយ​វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ​ដែល​ (G)-I-DLE ទទួល​បាន​ពាន​ក្រុម​នារី​កើត​ថ្មី​ជា​ច្រើន​រួម​នា​ Asia Artis Music Award, Gaon Chart Music Award, Genie Chart Music Award, Golden Disk Award, Korea Popular Music Award, និង Melon Music Award ។​

នៅ​ដើម​ឆ្នាំ​២០១៩​​ជា​មួយ​ Mini Album ឈុត​ទី២​ មាន​ឈ្មោះ​ថា​ Sinorita ។ពួក​គេ​ចំណាយ​ពេល​ពាក់​កណ្ដាល​ឆ្នាំ​ជា​មួយ​នឹង​ការ​សម្ដែង​នៅ​សហរដ្ឋ​អាមេរិក​​​និង​ការ​បើក​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ជប៉ុន។ ក្រោយ​មក​ (G)-I-DLE ក៏​បាន​ចូល​រួម​ប្រកួត​នៅ​ក្នុង​កម្ម​វិធី​ថ្មី​របស់​ Mnet មាន​ឈ្មោះ​ថា​ Queen Dom ដោយ​ពូក​គេ​បាន​សម្តែង​បទ​ Latata ជា​ក្នុង​ Style មួយ​ថ្មី​ ហើយ​នៅ​ត្រង់​ឃ្លា​ដំបូង​ដែល​ Minnie រាយ​មន្តអាគម​ជា​ភាសា​ថៃ​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង។ ទោះ​បី​ជា​ពួក​គេ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​បី​តែ​ឥទ្ធិពល​នៃ​កម្ម​វិធី​ក៏​បាន​ធ្វើ​ឲ្យ​ (G)-I-DLE ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង។ បិទ​ឆាក​ឆ្នាំ​២០១៩​ជា​មួយ​ព្រឹត្តិការណ៍​សម្ដែង​នៅ​ប្រទេស​ចិន​ដែល​មាន​ចំនួន​អ្នក​ទស្សនា​ផ្ទាល់​ ៨ម៉ឺន​នាក់។

https://www.youtube.com/watch?v=Knz0j_G7lKg

ដើម​ឆ្នាំ​២០២០​(G)-I-DLE បាន​ប្រកាស​ដំណឹង​ល្អ​ជា​មួយ​នឹង​ការ​ប្រ គុំ​តន្ត្រី​ World Ture លើក​ដំបូង​ចំនួន ១៦​ប្រទេស​។ តែ​គ្រប់​យ៉ាង​ក៏​ត្រូវ​ផ្អាក​ដំណើរ​ការ​ដោយ​សារ​តែ​ការ​រីក​រាល​ដាល​វីរុស​កូវីដ១៩ បាន​ធ្វើ​ឲ្យ​ពួក​គេ​ពន្យារ​ពេល​ដោយ​គ្មាន​ថ្ងៃ​កំណត់។​តែ​(G)-I-DLE ក៏​បាន​រៀប​ចំ​ Conceert ជា​លក្ខណៈ​ Online ជំនួស​វិញ។ ក្រោយ​ពី​បាន​ចុះ​កុង​ត្រា​ជា​មួយ​ Republic Record ដើម្បី​ធ្វើ​ទី​ផ្សា​នៅ​បរទេស​ Album I Trust មាន​ចំនួន​អ្នក​បញ្ជា​ទិញ ៩​ម៉ឺន​ឈុត​ និង​ធ្វើ​ការ​លក់​អស់​១សែន​ឈុត​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៣ថ្ងៃ​ប៉ុណ្ណោះ។ (G)-I-DLE បាន​ចេញ​បទ​ចម្រៀង​ថ្មី​នៅ​ចុង​ឆ្នាំ​ ២០២០​មាន​ឈ្មោះ​ថា​ DumDi DumDi បទ​នេះ​ក៏​បាន​ទទួល​ការ​គាំ​ទ្រ​យ៉ាង​មិន​ចាញ់​បទ​មុនៗ​ឡើយ​ដោយ​បាន​ឈរ​នៅ​លំដាប់​លេខ​១​នៅ​តារាង​ Billboard digital Song Sale ផង​ដែរ។​

ដើម​ឆ្នាំ​២០២១​ (G)-I-DLE បាន​វិល​ត្រឡប់​មក​វិញ​ក្នុង​Album ឈុត​ទី៤​ជា​មួយ​បទ​ WHAA ។ ​ជា​មួយ​បទ​នេះ​ដែរ​ (G)-I-DLE ក៏​បាន​ទទួល​ពាន​ពី​កម្ម​វិធី​ជា​ច្រើន​ដល់​ទៅ​ ១០​ពាន​រង្វាន់។

ជោគជ័យ​កំពុង​ឈាន​ដល់​ចំណុច​កំពូល​ទៅ​ហើយ តែ​ឧបសគ្គ​ធំ​មួយ​ក៏​បាន​កើត​ឡើង​ចំពោះ​ពួក​គេ​នៅ​ពេល​ដែល​មាន​បែក​ធ្លាយ​រឿង​អាស្រូវ​ក្នុង​អតីតកាល​របស់​សមាជិក Soojin កាលពី​ដើម​ខែ​មីនា​កន្លង​ទៅ។ នាង​ត្រូវ​បាន​ចោទ​ប្រកាន់​ថាធ្លាប់​បាន​ធ្វើ​បាប​មិត្តរួម​ថ្នាក់ ហើយ​ទីបំផុត នៅ​ថ្ងៃទី១៤ ខែសីហា Cube ក៏បាន​ប្រកាស​ថា Soojin ត្រូវ​ចាកចេញ​ពី​ក្រុម​ ហើយ (G)-I-DLE នឹង​ត្រូវ​បន្ត​សកម្មភាព​ដោយ​សល់​សមាជិក​តែ ៥នាក់។ យ៉ាងណាក៏ដោយ មិន​ថា​គេ​មើល​មក​ពួក​គេ​ថា​យ៉ាង​មិច​នោះ​ទេ​ តែ​ (G)-I-DLE នៅតែត្រូវបានចាត់ទុកថា​ជាអ្នកចាប់​ផ្ដើម​ដ៏ឥតខ្ចោះនៃខេប៉ុប​ជំនាន់​ទី​៤ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម