កង្កែបបោបឆ្ងាញ់ រសជាតិបែបអ្នកសៀមរាប តម្លៃក៏ទាបទៀត!

ខេត្តសៀមរាបមានអាហារប្រចាំតំបន់ល្បីៗច្រើនគួរសម ដែលមានរសជាតិពិសេសរហូតដល់ធ្វើឲ្យអ្នកខ្លះជាប់ចិត្តដិតអារម្មណ៍ ចង់តែមករកញ៉ាំដល់កន្លែង រាល់ពេលដែលមានឱកាស។

ក្រៅពីមាន់ដុត ប្រហុកអង្ក្រង បុកមាន់ មានដឹងអត់ថាកង្កែបបោបអ្នកសៀមរាបក៏មានលក្ខណៈប្លែកដែរ? ពិសេសគ្រឿងដែលញាត់ដាក់ទៅក្នុងកង្កែប។ ក្នុងចំណោមកន្លែងជាច្រើន មានតូបតូចមួយតែមានប្រជាប្រិយភាពជាខ្លាំង ដែលមានលក់កង្កែបបោបអាំងជារៀងរាល់ល្ងាច។

ចង្ក្រានធ្យូងធំមួយបង្ហុយផ្សែងហោះអណ្តែតតាមវេហារ អមជាមួយនឹងក្លិនឈ្ងុយដែលអាចទទួលដឹងតាំងពីចម្ងាយ។ ជិះកាត់ម្តងៗ ប្រាកដជាពិបាកទប់ចិត្តមិនឲ្យងាកមើលតាមប្រភពផ្សែង និងក្លិនណាស់។

កង្កែបមានគ្រឿងណែនៗញ៉ុកយ៉ាងណែនអាំងឆ្អិនស្រាប់ៗ ១ដុំតម្លៃចាប់ពី ៣ពាន់រៀលតែប៉ុណ្ណោះ។ និយាយទៅ…តម្លៃ គឺទៅតាមទំហំ ហើយបើទិញច្រើន តម្លៃរឹតតែធូរ។ មើលរូបរាងខាងក្រៅ ក៏គួរឲ្យចង់ញ៉ាំដែរព្រោះតែជាទូទៅត្រូវបានអាំងក្រៀមល្មម ហើយក៏មានលាបទឹកបន្ថែមរសជាតិរលើបរលោងពីលើផងដែរ។

និយាយពីគ្រឿងខាងក្នុងវិញ គ្រាន់តែហែកបង្ហាញរូបរាងមក ឡើងចង់ស្រក់ទឹកមាត់! គ្រឿងពណ៌លឿង លាយនឹងសរសៃមីសួ ផ្សំដោយប្រើរូបមន្តពិសេសប្រចាំគ្រួសារ មួយម៉ាត់ណាក៏ឆ្ងាញ់ដែរ។ សម្រាប់រសជាតិ គឺរាងហឹរតិចៗ ដោយសារម្ទេសនៅក្នុងគ្រឿង តែល្មមសម្រាប់ទាំងអ្នកចេះញ៉ាំហឹរ និងមិនចេះហឹរ ហើយមានគ្រប់រសជាតិចូលគ្នាយ៉ាងល្អ។

មនុស្សម្នាក់ញ៉ាំ២-៣ដុំល្មមសម្រាប់អាហារពេលល្ងាច អាចញ៉ាំជាមួយបាយក្តៅៗក៏ឆ្ងាញ់ ញ៉ាំក្លែមជាមួយទឹកត្រជាក់ៗក៏ម្យ៉ាង!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកយាយវ័យ ៨៤ ឆ្នាំ សម្រេចក្តីស្រមៃរៀនចប់ថ្នាក់បណ្ឌិត ក្រោយតស៊ូនឹងជំងឺមហារីក

ក្នុងវ័យ ៨៤ ឆ្នាំ លោកស្រីបណ្ឌិត Prasanna Mukundan បានសម្រេចក្តីសុបិន ដោយទទួលបានសញ្ញាបត្របណ្ឌិត ទាំងដែលលោកស្រីធ្លាប់គិតថា វាជាក្តីស្រមៃមួយដែលមិនអាចឈោងដល់។

ពីកិច្ចប្រជុំហ្វ្រង់កូហ្វូនីដល់ទឹកដីអង្គរ៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង Macron ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍កម្ពុជា

ក្នុងកំលុងពេលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី១៤ ដល់ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ វត្តមានរបស់ឯកឧត្តម Emmanuel Macron

មកទស្សនកិច្ចកម្ពុជា ២ យប់ ៣ ថ្ងៃ ភរិយាប្រធានាធិបតីបារាំង លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បានទៅ​ទីកន្លែងសំខាន់ៗទាំងនេះ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ ឬ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ភរិយា​ថ្នាក់ដឹកនាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ផ្នែក «ការទូតទន់ភ្លន់» (So

មក​ស្គាល់ «បិតា​ស្ថាបនិក» ឆ្នើម​ទាំង ៤ នៃ​អង្គការ​អន្តរជាតិហ្វ្រង់កូហ្វូនី

កូន​ខ្មែរ​ត្រូវ​ចាំ! ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» គឺជា​ឥស្សរ

កំពូលតារាហូលីវូដ Angelina Jolie មកដល់ខ្មែរ មិនរំលង​​ផ្សារ​ទួលទំពូង ព្រោះសម្បូរវត្ថុ​អនុស្សាវរីយ៍​

កាលពី​ថ្មីៗ​នេះ​កំពូល​តារា​ហូលីវូដ Angelina Jolie បាន​បង្ហាញ​វត្តមាន​លើ​ទឹកដី​កម្ពុជា​ដែល ជា​ផ្ទះ​របស់​អ្នកនាង។ ក្រៅ​ពី​បាន​ទៅ​ទស្សនា​ពិព័រណ៍​អចិន្ត្រៃយ៍​របស់​

សិល្បករខ្មែរ ទទួលបានកិត្តិយស ថតរូបជាអនុស្សាវរីយ៍ជាមួយ ប្រធានាធិបតីបារាំង និងស្រ្តីទី១

កាល​ពី​រាត្រី​ថ្ងៃ ១៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៦ សិល្បករ​ខ្មែរ​ទាំង​សម័យ និង​បុរាណ​ច្រើន​រូប​បាន​សម្ដែង​ជូន​ឱកាស​ប្រធានាធិបតី​បារាំង លោក Emmanuel Macron និង​លោក​ស្រ

ប្រជាជនកម្ពុជារួមស្មារតីខ្មែរតែ១ ស្វាគមន៍ពិភពលោកមកកាន់ទឹកដីអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ប្រជាជនកម្ពុជាកំពុងស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយមោទនភាព ចំពោះការអញ្ជើញមកដល់របស់ប្រតិភូជាន់ខ្ពស់ ថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទាំងអស់ មកចូល

ព្រឹត្តិការណ៍កីឡាជាតិ ឆ្នាំ២០២៦ បិទបញ្ចប់ដោយជោគជ័យយ៉ាងត្រចះត្រចង់ ក្រោមការឧបត្ថម្ភផ្តាច់មុខ និងការគាំទ្រយ៉ាងសកម្មពីក្រុមហ៊ុន វឌ្ឍនៈ ដើម្បីបន្តលើកស្ទួយវិស័យកីឡាកម្ពុជា

ព្រឹត្តិការណ៍កីឡាជាតិ លើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ ដែលជាមហាព្រឹត្តិការណ៍កីឡាថ្នាក់ជាតិដ៏សំខាន់បំផុតប្រចាំឆ្នាំ បានបិទបញ្ចប់ជាស្ថាពរប្រកប

កម្ពុជា​ដាក់បង្ហាញសិល្បៈ​បុរាណ​ខ្មែរ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ «ហ្វ្រង់កូហ្វូនី»

ព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» បើក​ជា​ផ្លូវ​ការ​នា​វេលា​ព្រឹក​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៃ​សម្ដេចមហាបវរធិបតី

សារព័ត៌មាន The Star បានចុះផ្សាយពី ជូរី ល្អហួស និងរបាំបុរាណខ្មែរ ដែលនាងយកទៅបង្ហាញក្នុងកម្មវិធីប្រកួតសម្រស់ នៅហ្សាកាតា

ម្មវិធីការ​ប្រកួត Miss Teen Icon International ២០២៦ ដែល​ឥណ្ឌូណេស៊ីធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយ​ក៏​មាន​ការ​ចូលរួមពី ជូរីល្អហួស Miss Teen Icon Cambodia 2026 ទទួល​បាន​