ទស្សន៍ទាយ​ចំៗ ពី​អត្តចរិត​របស់​មនុស្ស​ស្រី​ពេល​មាន​ស្នេហា​ តាម​ថ្ងៃ​កំណើត​ទាំង​៧​

គេ​ថា​ស្នេហា​អាច​ធ្វើ​ឲ្យ​មនុស្ស​ប្រែប្រួល​បាន​ ចុះ​បើ​ពេល​ស្រីៗ ​មាន​ស្នេហា​ តើ​ពួក​គេ​នឹង​ក្លាយ​ខ្លួន​ជា​មនុស្ស​បែប​ណា​ទៅ? តោះ​មក​ដឹង​ពី​ការ​ទស្សន៍ទាយ​ពី​អត្តចរិត​របស់​មនុស្ស​ស្រី​ពេល​មាន​ស្នេហា តាម​ថ្ងៃ​កំណើត​ទាំង​៧​ បន្តិច​មើល៖

១ ថ្ងៃ​អាទិត្យ

នារីៗ​ កើត​ថ្ងៃ​នេះ​ គឺ​ជា​ប្រភេទ​មនុស្ស​ដែល​ឆាប់​រំជួល​ចិត្ត​ និង​អន់​ចិត្ត​។ ប៉ុន្តែ​នាង​មាន​ភាព​ក្លាហាន និង​រឹងមាំ​​ប្រសិន​បើ​នាង​ស្រឡាញ់​នរណា​ម្នាក់​ប្រាកដ​ប្រជា​ នាង​នឹង​រក​គ្រប់​វិធី​ និង​តស៊ូ​ដើម្បី​បាន​នៅ​ជាមួយ​អ្នក។ បើ​រក​បាន​មនុស្ស​ស្រី​ដូច​ជា​រូប​នាង​ហើយ​ ត្រូវ​រក្សា​ឲ្យ​បាន​ល្អ​ណា។

២ ថ្ងៃ​ច័ន្ទ

អាច​និយាយ​បាន​ថា​អ្នក​កើត​នៅ​ថ្ងៃ​នេះ​ជា​មនុស្ស​មាន​សេរីភាព​ក្នុង​ស្នេហា​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​តែ​ក៏​ពូកែ​ប្រច័ណ្ឌ​​ណាស់​ដែរ​​។ ប្រសិន​បើ​អ្នក​សេពគប់​ជាមួយ​នាង​គឺ​ទាមទារ​ឲ្យ​អ្នក​ចំណាយ​ពេលវេលា​ខ្លះ​សម្រាប់​នាង​ ព្រោះ​នាង​ជា​មនុស្ស​ដែល​ចង់​ទទួល​បាន​ភាព​កក់ក្ដៅ​ច្រើន​។ លើស​ពី​នេះ​ នាង​ក៏​ចង់​ដឹង​ច្រើន​ពី​អ្នក​ដែរ​ សូម្បី​តែ​អ្នក​ទៅ​ណា​មក​ណា​ជាមួយ​នរណា​ក៏​ចង់​ដឹង យ៉ាង​ណា​ៗ ធ្វើ​បែប​នេះ​ ក៏​ព្រោះ​តែ​ស្រឡាញ់​ និង​ខ្លាច​បាត់បង់​អ្នក​ប៉ុណ្ណោះ​។

៣ ថ្ងៃ​អង្គារ

នាង​ជា​ប្រភេទ​មនុស្ស​ដែល​ស្រស់​បំព្រង ឆាប់​ស្កប់​ស្កល់​ និង​តែង​តែ​ញញឹម​ដោយ​គ្រាន់​តែ​ទទួល​បាន​សារ​មួយ​ពី​អ្នក​។ ហើយ​នាង​ក៏​មិន​ចេះ​បណ្ដោយ​ឲ្យ​ខ្លួន​កើតទុក្ខ​ច្រើន បើ​ស្នេហា​មិន​សម​ប្រកប​នាង​នឹង​ស្វែង​រក​ថ្មី​ ងាយៗ។

៤ ថ្ងៃ​ពុធ

មនុស្ស​ស្រី​កើត​ថ្ងៃ​ ពុធ​ វិញ​គឺ​ជា​មនុស្ស​ដែល​ស្មោះ​ត្រង់​ និង​រ៉ូមែនទិច​ខ្លាំង​​ តែ​នាង​ក៏​ជា​មនុស្ស​ឆេវឆាវ​ និង​គិត​ច្រើន​គួរសម ពេល​ខ្លះ​អាច​នឹង​សម្ដី​ធំ ដាក់​អ្នក​ពេល​ដែល​ខឹង ប៉ុន្តែ​នាង​ខឹង​បាន​តែ​មួយ​ភ្លែត​ទេ។ ប្រសិន​បើ​អ្នក​ចេះ​ទ្រាំ និង​អត់​ឱន​ឲ្យ​នាង​ ស្នេហា​របស់​អ្នក​ទាំង​ពីរ​នឹង​បាន​យូរ​អង្វែង​។

៥ ថ្ងៃ​ព្រហស្បតិ៍

ចំពោះ​ស្រីៗ​កើត​ថ្ងៃ​នេះ​វិញ​ ជា​ប្រភេទ​មនុស្ស​ដែល​ងប់ងុល​នឹង​ស្នេហា​ផ្អែមល្ហែម​បន្តិច​ ចូលចិត្ត​ឲ្យ​ភាគី​ម្ខាង​ទៀត​ចងចាំ​គ្រប់​រឿង​ដូចជា​ថ្ងៃ​កំណើត​ Anniversary ស្នេហា និង​ថ្ងៃ​សំខាន់ៗ​ជាដើម។ តែ​នរណា​មិន​ចង់​ឲ្យ​សំណព្វ​ចិត្ត​របស់​យើង​ចងចាំ​ថ្ងៃ​ពិសេសៗ ​បែប​នេះ​ទៅ?

៦ ថ្ងៃ​សុក្រ

និយាយ​បាន​ថា​ នារីៗ​ កើត​ថ្ងៃ​នេះ​ ជា​ប្រភេទ​មនុស្ស​ឯករាជ្យ​ ហើយ​នាង​មិន​ខ្វល់ ឬ​ប្រកាន់​ច្រើន​ទេ ដូច​ជា​អាយុ​ ចំណង់​ចំណូល​ចិត្ត សាសនា​ ជាដើម អ្វី​ដែល​សំខាន់​ឲ្យ​តែ​អ្នក​ប្រាកដ​ប្រជា​ជាមួយ​នាង​ គឺ​នាង​នឹង​ច្បាស់លាស់​ជាមួយ​អ្នក​ដូច​គ្នា​។

៧ ថ្ងៃ​សៅរ៍

ស្រីៗ​កើត​ថ្ងៃ​នេះ​ នាង​កើត​មក​គឺ​ជា​អ្នក​ដឹកនាំ​ និង​ពូកែ​ ថែម​ទាំង​ច្បាស់លាស់​ទៀត​ផង។ ថ្វី​បើ​​នាង​មិន​ចូលចិត្ត​ឲ្យ​អ្នក​គ្រប់គ្រង​នាង តែ​នាង​ជា​មនុស្ស​ដឹង​ខុស​ត្រូវ​ និង​យល់​ពី​​អារម្មណ៍​អ្នក​ដទៃ ដូច្នេះ​អ្នក​នឹង​មិន​ហត់​ចិត្ត​ខ្លាំង​នោះ​ទេ​ នៅ​ពេល​ដែល​សេពគប់​ជាមួយ​នាង។ ប៉ុន្តែ​​ប្រយ័ត្ន​មួយ​ណា​ កុំ​ធ្វើ​ឲ្យ​នាង​បាត់បង់​ទំនុក​ចិត្ត​លើ​អ្នក​ឲ្យ​សោះ​ ព្រោះ​នាង​នឹង​ក្លាយ​ជា​មនុស្ស​សង្ស័យ​ច្រើន និង​ប្រច័ណ្ឌ​អាក្រក់​តែ​ម្ដង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ

មហោស្រព​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា បើក​ឱកាស​ឱ្យ​យុវជន​ចែក​រំលែក​រឿងរ៉ាវ​តាម​រយៈ​ខ្សែ​ភាពយន្ត

មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា បាន​ក្លាយ​ជា​វេទិកា​សម្រាប់​សមិទ្ធិករ​វ័យ​ក្មេង​ដែល​ចង់​ប្រឡូក​ក្នុង​វិស័យ​ភាពយន្ត​ដោយ​​ចាប់​ផ្ដើម​ពី​ការ​ផលិត​ភាពយន្ត​ខ្លី ​ដើម្បី​បោះ​ជំហាន​ឈាន​ទៅ​រក​ភាពយន្ត​ខ្នាត​វែង។