ចូលចិត្តញ៉ាំពោតឆាតាមផ្លូវមែនទេ? តោះសាកមករៀនធ្វើខ្លួនឯងម្ដងមើល ស្រួលៗហើយឆ្ងាញ់ទៀត

ពោតឆាគឺជាអាហារសម្រន់មួយដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយ​ថែម​ទាំង​ពេញនិយម​សម្រាប់​យុវវ័យ​​ទៀតផង។ ជាពិសេស នឹកស្រណោះកាលនៅរៀនវិទ្យាល័យ បើបានញ៉ាំក្ដៅៗ ពេល​រដូវ​ភ្លៀង​បែបនេះ​ជាមួយ​មិត្តភ័ក្ដិ ២-៣នាក់ទៀតកាន់តែកប់តែម្ដង។ និយាយអ៊ីចឹង ធ្លាប់តែ​ទិញ​គេ​ញ៉ាំ ចុះមាន​ធ្លាប់​ចង់​សាក​ធ្វើ​ញ៉ាំ​ខ្លួនឯង​ម្ដងអត់? ថ្ងៃនេះដែរ AMS នឹង​មក​ប្រាប់​ប្រិយមិត្ត​ពី​វិធី​ចម្អិន​ពោតឆា​ជាមួយ​បង្គា​ក្រៀមងាយៗ ស្រួល​ធ្វើ​នៅផ្ទះ។

សម្រាប់​គ្រឿង​ផ្សំ​គឺថា អាច​រក​ទិញ​បាន​នៅ​តាម​ផ្សារនានា ឬ​តូប​លក់​ចាប់ហួយ៖

-ពោតលឿង (ប្រឡេះហើយមួយចាន)

-បង្គាក្រៀម (បុកឲ្យម៉ត់បន្ដិច តែមិនបាច់ក៏បាន) ឫបង្គា​ល្អិតៗក្រហម

-ទឹកត្រី

-ការ៉ុត​ចិត​ចំណិតតូចៗ (ដាក់មិនដាក់ក៏បានតាមចំណង់ចំណូលចិត្ត)​

-ប័រ​កំប៉ុង

-ស្ករ​ស

-ស្លឹកខ្ទឹម

បើ​ក្រឡេកមក​មើលពីវិធីធ្វើក៏ហាក់ដូចជាមិនលំបាក បើទោះ​ជា​អ្នក​មិនមែនជាអ្នកពូកែធ្វើម្ហូប ឬ​ចុងភៅ​អាជីព ក៏​ឆា​ពោត​មួយ​ចាន​នេះ​​បានដែរ។ តោះ​មក​សាកល្បង​ទាំង​អស់គ្នា៖

មុនដំបូង ដាក់ខ្ទះលើចង្ក្រានទុកឲ្យរាងក្ដៅបន្ដិច បន្ទាប់មកដាក់ប័រកំប៉ុងចូល ១ ស្លាបព្រាបាយ ឬកាហ្វេ ឆា​ឲ្យរលាយឡើងឈ្ងុយ​សឹម​ដាក់​ពោត​ដែល​ប្រឡេះ​ហើយចូល រួចឆា​ត្រលប់​ទៅ​មក ២ ទៅ​៣ ដង ហើយ​ដាក់​ចំណិត​ការ៉ុតតូចៗ។ ក្រោយមក ដាក់ស្ករ​ ១ ស្លាបព្រាបាយ ទឹកត្រីបន្ដិច ឆា​ឲ្យ​ពោត​ទន់​បន្ដិច​ចាំដាក់​បង្គា​ក្រៀម​ដែល​បាន​ត្រៀម​ទុក​ចូល រួចឆា​ត្រលប់​ទៅ​មក ២ ទៅ​៣ ដងទៀត។ បន្ទាប់​មក​រោយ​ស្លឹក​ខ្ទឹម​ចូល ​និង​តុបតែង​ចាន​តាម​ចំណូល​ចិត្ត​គឺ​រួចស្រេច ឃើញ​​ស្រួល​ធ្វើ​​អត់?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ