ការពិត​ ៥​ យ៉ាង​របស់​ Han So Hee ដែល​អ្នក​គាំទ្រ​អាច​នឹង​មិន​ដឹង

តារា​ស្រី​ជា​ច្រើន​មាន​ភាព​ល្បីល្បាញ​តាម​រយៈ​ការ​សម្ដែង​ជា​តួឯក​ស្លូតបូត​ សុភាព​រាបសា​ តែ​មិន​មែន​សម្រាប់​តារា​ស្រី​រូប​នេះ​ឡើយ។​ Han So Hee ជា​តារា​សម្ដែង​ស្រី​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​តាម​រយៈ​ការ​សម្ដែង​ជា​តួ​ប្រពន្ធ​ចុង​កាច​ឆ្នាស​ថ្វីមាត់​ខ្លាំង​គ្មាន​អ្នក​ណា​ឈ្លោះ​ឈ្នះ ហើយ​សម្រាប់​ថ្ងៃ​នេះ​ដែរ​យើង​នឹង​មក​និយាយ​អំពី​ការពិត​៥​យ៉ាង​របស់​Han So Hee។

១.​ជីវប្រវត្តិ

Han So Hee កើត​នៅ​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ ឆ្នាំ​ ១៩៩៤​ មាន​កម្ពស់​ ១,៦៩ ទម្ងន់​៤៧គីឡូក្រាម។ នាងធ្លាប់​រៀន​ថ្នាក់​វិទ្យាល័យ​រួម​ជា​មួយ​គ្នា​នឹង​ Kim Tae Hee ។ កាល​សម័យ​រៀន​នាង​គឺ​ជា​ចំណុច​ចាប់​អារម្មណ៍​របស់​សិស្ស​ដទៃ​ជានិច្ច​ព្រោះ​នាង​មាន​មុខ​មាត់​ស្រស់​ស្អាត​និង​មាន​រាង​ខ្ពស់​ស្រឡះ។

២.​ជំហាន​ដំបូង​ក្នុង​ការ​ឈាន​ចូល​ក្នុង​សង្គម​សិល្បៈ

​​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​មិន​យូរ​ប៉ុន្មាន​នាង​ក៏​បាន​លា​ឈប់​ពី​ការងារ​ជា​អ្នក​រត់​តុ​នៅ​ក្នុង​ហាង​អាហារ​មួយ​កន្លែង​ធ្វើ​ដំណើរ​មក​ទី​ក្រុង​សេអ៊ូល​ដោយ​មាន​លុយ​ជាប់​ខ្លួន​ត្រឹម​តែ​២៥៥ដុល្លារ​ បំណង​គឺ​មក​ស្វែង​រក​កន្លែង​សម្ភាស​ធ្វើ​ជា​អ្នក​សម្ដែង។​ នាង​ចាប់​ផ្ដើម​ដោយ​ការ​ថត​ម៉ូត​តូច​តាច​ បន្ទាប់​បី​នោះ​ក៏​ចាប់​ផ្ដើម​មាន​ការ​ថត​ផ្សព្វ​ផ្សាយ​ធំៗ​ទាក់​ទង​ចូល​មក។

ដោយ​វ័យ​ត្រឹម​តែ​២០​ឆ្នាំ​នាង​គិត​ថា​អាជីព​ជា​អ្នក​បង្ហាញ​ម៉ូត​ដែល​នាង​កំពុង​តែ​ធ្វើ​នេះ​វា​ប្រហែល​ជា​មិន​អាច​នាំ​ឲ្យ​នាង​មាន​ជីវិត​ដែល​ប្រសើរ​ឡើង​បាន​នោះ​ទេ នាង​ក៏​បាន​ទៅ​ធ្វើតេស្ត​ខាង​ផ្នែក​ជា​តារា​សម្ដែង​ថែម​ទៀត​ហើយ​ក៏​បាន​ទទួល​ឱកាស​ពី​ផលិត​កម្ម​ SM Entertainment ឲ្យ​ទៅ​សម្ដែង​ជា​តួឯក​ស្រី​ក្នុង​បទ​ចម្រៀង​របស់​ក្រុម​ SHINee មាន​ឈ្មោះ​ថា​ Tell Me What To Do។

បន្ទាប់​ពី​នោះ​មក​ក៏​មាន​ការ​សម្ដែង​ទាក់​ទង​មក​នាង​ជា​ហូរហែ​ ព្រម​ទាំង​បាន​សម្ដែង​រឿង​ភាគ​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ មាន​ឈ្មោះ​ថា​ Ruenited World របស់​ ប៉ុស្តិ៍​ទូរទស្សន៍​ SBS ។

បន្ទាប់​ពី​នោះ​មក​នាង​ក៏​បាន​មាន​ឱកាស​សម្ដែង​រឿង​ភាគ​មក​ជា​រឿយៗ​រហូត​មក​ដល់​រឿង​ Nevertheless ដែល​ល្បីល្បាញ​ទូទាំង​សកល​លោក។

៣.អតីតកាល​ដែល​ពិបាក​នឹង​បំភ្លេច

​​​ទោះ​បី​ជា​ Han Soo Hee ជា​នារី​ម្នាក់​ដែល​មាន​មុខ​មាត់​ស្អាត​ស្រទន់​ក៏​ដោយ​តែ​នាង​ក៏​មាន​អតីតកាល​ដែល​ចង់​ឲ្យ​អ្នក​ទាំង​អស់​គ្នា​បំភ្លេច​វា​ដែរ។ ​កាល​នៅ​វ័យ​ជំទង់​នាង​ធ្លាប់​បាន​បង្ហោះ​រូប​ចូល​ទៅ​ក្នុង​ Instagram ខ្លួន​ឯង​ជា​មួយ​ស្នាម​សាក់​រូប​ផ្កា​នៅ​លើ​ដៃ​ទាំង​សង​ខាង​ ព្រម​ទាំង​រូប​ដែល​នាង​កំពង់​តែ​ជក់​បារី​ផង​ដែរ។ រូប​ទាំង​នោះ​បាន​បញ្ជាក់​ឲ្យ​យើង​ឃើញ​ថា​ Han So Hee ក៏​មិន​មែន​ជា​ប្រភេទ​នារី​ទន់​ភ្លន់​ដែរ​ នាង​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​រឹង​មាំ​និង​ចូល​ចិត្ត​ការ​តែង​ខ្លួន​បែប​ Rock។

៤.​ សមត្ថ​ភាព​ដែល​ត្រូវ​បាន​លាក់​ទុក

ក្រៅ​ពី​ការ​សម្ដែង​ហើយ​សមត្ថភាព​មួយ​ទៀត​ដែល​នាង​មាន​គឺ​ការ​គូរ​រូប។ រាល់​ពេល​ទំនេរ​នាង​ចូល​ចិត្ត​គូរ​រូប​ ហើយ​ក៏​ចូល​ចិត្ត​ទិញ​សម្ភារៈ​ សម្រាប់​គូរ​គំនូរ​ទុក​ជា​ច្រើន​ផង​ដែរ។

៥.​ សត្វ​ចិញ្ចឹម

សត្វ​ចិញ្ចឹម​ដែល​នាង​ស្រឡាញ់​ខ្លាំង​បំផុត​នោះ​គឺ​សត្វ​ឆ្មា។ ក្រៅ​ពី​សត្វ​ឆ្មា​ដែល​នាង​ចិញ្ចឹម​ហើយ​នោះ​ មិន​ថា​ទៅ​ទីណា​កន្លែង​ណា​ឲ្យ​តែ​ឃើញ​សត្វ​ឆ្មា​នាង​នឹង​ថត​រូប​ពួក​វា​ហើយ​យក​មក​បង្ហោះ​នៅ​ក្នុង​បណ្ដាញ​សង្គម​ផ្ទាល់​ខ្លួន​ជា​និច្ច៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សឹងមិនគួរឲ្យជឿតារាចម្រៀងប្រុសអាមេរិក Jason Derulo ស្នើសុំ មាលា ធ្វើវីដេអូខ្លីសម្រាប់បទចម្រៀងថ្មីលោក

តារា​ម៉ូដែល និង​ជា​តារា​ភាពយន្ត​កម្ពុជា Mélia Constantin ជា​កូន​កាត់​ខ្មែរ​បារាំង បាន​សាង​រឿង​ភ្ញាក់ផ្អើល​មួយ​នា​ថ្ងៃ​នេះ ដោយ​កញ្ញា​បាន​បង្ហាញ​សារ​ឆ្លើយឆ្លង​រវាង​នាង និង​តារា​ចម្រៀង​អាមេរិក Jason Derulo

ChatGPT និង Gemini ក្លាយជា AI ដែលមានអ្នកប្រើប្រាស់ដល់ខ្ទង់ពាន់លាននាក់!

ប្រសិនបើត្រឡប់ទៅប៉ុន្មានឆ្នាំមុន គ្មាននរណានឹកស្មានដល់ថា Chatbot AI នឹងក្លាយជាសេវាកម្មដែលមានអ្នកប្រើប្រាស់រហូតដល់កម្រិត «ពាន់លាននាក់» នោះឡើយ។ ប៉ុន្តែនៅពេលនេះ រូបភាពនោះកំពុងតែក្លាយជាការពិត

ប្រធាន​នាយកដ្ឋាន​សិល្បៈ​ភាពយន្ត បញ្ជាក់ច្បាស់ថា Zhu ZhengTing នឹង​មក​កម្ពុជា​ ចូលរួម 4th CAFF

តារា​សម្ដែង/ចម្រៀង​ចិន​ល្បី​ឈ្មោះ Zhu ZhengTing នឹង​ធ្វើ​ដំណើរ​មក​កម្ពុជា​ចូលរួម​ព្រឹត្តិការណ៍​មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជា ដើម្បី​ដើរ​លើ​វេទិកា​កម្រាល​ព្រំ​ក្រហម ក្នុង​នាម​ជា​ទូត​សុឆន្ទៈ 4th CAFF ។

ក្រោយឈ្នះជយលាភី 2nd Runner up Face of Cambodia 2026 សំអុល គុណយ៉ាន្នី សម្រេចបន្តក្ដីស្រមៃ​ចេញទៅសិក្សានៅអាមេរិក

កញ្ញា សំអុល គុណយ៉ាន្នី តារាម៉ូដែលវ័យក្មេងពោរពេញដោយសមត្ថភាព ថ្មី​ៗ​នេះ​ទើប​តែ​ដណ្ដើម​បាន​ជយលាភី​លំដាប់​រង​ទី ២ ក្នុង​កម្មវិធី Face of Cambodia 2026 បាន​សម្រេច​ចិត្ត​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋអាមេរិក

ដឹងតែល្អមើលឆ្នាំនេះ! មហោស្រព​ល្ខោននិយាយទូទាំងប្រទេស ក្រោមប្រធានបទ «ចង្កឹះមួយបាច់»

ជា​ទស្សនីយភាព​មួយ​ដ៏​កម្រ និង​មាន​តម្លៃ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​អ្នក​បន្តវេន​ថែ​វប្បធម៌​ខ្មែរ​បាន​ពូត​ដៃ​រួបរួម​គ្នា​ជា​កម្លាំង​រៀប​ចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​មហោស្រព​ល្ខោន​និយាយ​ទូទាំង​ប្រទេស​ក្នុង​ឆ្នាំ ២០២៦ នេះ។

ពូកែមែនយប់មិញ Isabella Galliano ក្លាយជាជើងឯក Face of Cambodia Kids & Junior 2026

យុវតី Isabella Galliano កូន​ខ្មែរ​កាត់​អាមេរិក ដែល​ទើប​តែ​ឈ្នះ Cosmo Kid’s Star 2026 ដោយ​បាន​ផ្ដួល​បេក្ខជន​ជាច្រើន​នៅ​ប្រទេស​វៀតណាម​កាលពី​សប្ដាហ៍។ រំលង​តែ​ប៉ុន្មាន​ថ្ងៃ Isabella បាន​ដណ្ដើម​បាន​ជ័យជម្នះ​មួយ​ទៀត​នៅ​ក្នុង​ស្រុក គឺ​ក្លាយ​ជា

សារព័ត៌មានវៀតណាមចុះផ្សាយពីតារាស្រី Phương Mỹ Chi នាំយកវប្បធម៌ខ្មែរសម្បូរបែបបញ្ចូលក្នុង MV បទចម្រៀង

នៅ​ថ្ងៃ​នេះ មាន​ការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង គឺ​តារា​ចម្រៀង​ប៉ុប​របស់​វៀតណាម​បទ​ម្នាក់​បាន បញ្ចេញ​ចម្រៀង​​​មួយ​បទ មាន​ចំណងជើង​ថា «Thiên Đường Với Người Thương» ដែល​មាន​ន័យ​ថា "ឋានសួគ៌​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​”

លីវ តឺហួរ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនៅវ័យ ៦៤ ឆ្នាំ ក្រោយកសាងស្នាដៃសិល្បៈ និងបម្រើសង្គមជាង ៤ ទសវត្សរ៍

តារាចម្រៀង និងសម្តែងហុងកុង លីវ តឺហួរ (Andy Lau) បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យ Hong Kong Baptist University (HKBU) ចំពោះសមិទ្ធផលដ៏លេចធ្លោ និងការវិភាគទានរបស់លោកចំពោះសង្គម

ក្រោយប្រឡងបាក់ឌុប កែវ ទិត្យផល្លី ពោលថា និទ្ទេស A ត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសា១នេះ

កញ្ញា កែវ ទិត្យផល្លី ដែល​ទើប​បញ្ចប់​ការ​ប្រឡង​​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ១០ សីហា ២០២៦ ហើយ នាង​បាន​បង្ហើប​ថា ការ​ប្រកាស​លទ្ធផល​អាច​ត្រឹម​និទ្ទេស B ប៉ុណ្ណោះ ព្រោះ​មុខ​វិជ្ជា​១ មាន​ការ​លំបាក​សម្រាប់​តារា​ស្រី​

ក្រុមហ៊ុនជប៉ុនជួល «ឆ្មា» ១១ ក្បាលឱ្យចូលធ្វើការ ដើម្បីជួយកាត់បន្ថយភាពស្ត្រេសរបស់បុគ្គលិកក្នុងការិយាល័យ

ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន បែរជាជ្រើសរើសវិធីសាស្ត្រខុសប្លែកពីគេ ដោយការទទួលយក «ឆ្មា» ចំនួន ១១ ក្បាល ឱ្យចូលមកធ្វើជាបុគ្គលិកប្រចាំការិយាល័យ