ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ ដែលនេះគឺជាការបន្តពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដែលទទួលបានពានរង្វាន់ច្រើនជាងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា។

សមិទ្ធផលដ៏អស្ចារ្យនេះ បានប្រមូលផ្ដុំនូវកំណត់ត្រាដ៏លេចធ្លោនៃការទទួលស្គាល់គុណភាពអន្តរជាតិ រួមមានមេដាយមាស ពានរង្វាន់ពេជ្រ និងពានរង្វាន់ដ៏មានកិត្យានុភាព Prize of the Jury ដែលទទួលបានតាមរយៈការវាយតម្លៃដោយឯករាជ្យពីសំណាក់អ្នកជំនាញអន្តរជាតិ។ លើសពីមេដាយកិត្តិយសទាំង ១០០ សមិទ្ធផលដ៏អស្ចារ្យនេះបង្ហាញថា ភេសជ្ជៈផលិតក្នុងប្រទេសកម្ពុជាអាចឈរឈ្មោះទន្ទឹមនឹងផលិតផលល្អៗបំផុតលើពិភពលោក និងទទួលបានការកោតសរសើរនៅកម្រិតកំពូលពីអន្តរជាតិ។

មេដាយកិត្តិយសអន្តរជាតិចំនួនមួយរយ មិនមែនកើតចេញក្នុងពេលតែមួយនោះទេ ប៉ុន្តែវាជាលទ្ធផលនៃមហិច្ឆតា ការវិនិយោគ ភាពច្នៃប្រឌិត និងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីឈានទៅរកភាពឥតខ្ចោះក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

ឧត្តមភាព តាមរយៈការរចនា

ចាប់តាំងពីដើមមក ក្រុមហ៊ុន វឌ្ឍនៈ បានសម្រេចចិត្តយ៉ាងច្បាស់លាស់ថា ក្រុមហ៊ុនជ្រើសរើសយកកត្តាគុណភាព ជាកត្តាប្រកួតប្រជែង។ ការសម្រេចចិត្តនោះបានកំណត់លើរាល់ការវិនិយោគដែលបានធ្វើឡើងចាប់តាំងពីពេលនោះមក រួមមាន ការជ្រើសរើសគ្រឿងផ្សំ និងវត្ថុធាតុដើមកម្រិតខ្ពស់ បច្ចេកវិទ្យាផលិតកម្មទំនើប មន្ទីរពិសោធន៍ទំនើប ប្រព័ន្ធគ្រប់គ្រងគុណភាព និងសុវត្ថិភាពចំណីអាហារដែលទទួលស្គាល់ជាអន្តរជាតិ ការច្នៃប្រឌិតផលិតផលថ្មីៗ និងការអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាពខ្ពស់។

សរុបមករាល់ការវិនិយោគទាំងនេះបម្រើគោលបំណងតែមួយគឺ៖ ការផ្ដល់ជូននូវគុណភាពដ៏ពិសេសជានិច្ច និងការបង្កើតផលិតផលដែលអតិថិជនអាចជឿទុកចិត្ត។ មេដាយកិត្តិយសអន្តរជាតិទាំង ១០០ នេះ បញ្ជាក់ពីការប្តេជ្ញាចិត្ត និងពង្រឹងទំនួលខុសត្រូវក្នុងការរក្សាស្តង់ដារ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកនៃក្រុមហ៊ុន វឌ្ឍនៈ គ្រុប បានមានប្រសាសន៍ថា៖ “នេះគឺជារឿងដ៏អស្ចារ្យខ្លាំងណាស់ក្នុងការទទួលបានពានអន្តរជាតិចំនួន ១០០។ នៅពេលដែលយើងទទួលបានការទទួលស្គាល់អន្តរជាតិលើកដំបូង វាបានពង្រឹងជំនឿចិត្តរបស់យើងថា ផលិត​​ផលដែលផលិតនៅប្រទេសកម្ពុជាអាចប្រកួតប្រជែងលើឆាកអន្តរជាតិលើផ្នែកគុណភាព។ ថ្ងៃនេះ ក្រោយពីទទួលបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ជំនឿនោះបានក្លាយការពិតដ៏អស្ចារ្យមួយ។ យើងខ្ញុំមើលឃើញថា សមិទ្ធផលនេះមិនត្រឹមតែជាមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាអំណរគុណយ៉ាងក្រៃលែងចំពោះអ្នកទាំងអស់គ្នាផងដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់បុគ្គលិករបស់យើង ដែលបានលះបង់ និងការខិតខំប្រឹងប្រែងស្វែងរកឧត្តមភាពដែលបានធ្វើឱ្យសមិទ្ធផលនេះអាចកើតឡើងទៅបាន អរគុណដល់ដៃគូអាជីវកម្មរបស់យើងដែលបានគាំទ្រ និងរីកចម្រើនជាមួយគ្នា និងអរគុណដល់អតិថិជន ដែលបានជឿទុកចិត្តលើផលិតផលរបស់យើង ហើយទាំងនេះគឺជាមូលហេតុធ្វើឱ្យយើងបន្តប្រឈមមុខនឹងបញ្ហានានា ដើម្បីយើងកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

មេដាយកិត្តិយសទាំង ១០០ នេះ គឺជាការទទួលស្គាល់ដ៏គួរឱ្យមានមោទនភាពចំពោះអ្វីដែលយើងសម្រេចបាន ប៉ុន្តែសំខាន់ជាងនេះទៅទៀត កិត្តិយសនេះបានបំផុសគំនិតយើងឱ្យយើងខ្ញុំបន្តការលើកកម្ពស់ស្តង់ដារ និងស្វែងរកឧត្តមភាពកាន់តែខ្លាំងថែមទៀត។

មហិច្ឆតាដ៏ធំបំផុតរបស់យើង គឺមិនមែនចង់ឱ្យគេចងចាំថាយើងឈ្នះពានរង្វាន់ប៉ុន្មាននោះទេ។ មហិច្ឆតារបស់យើងគឺការបង្កើតផលិតផល និងម៉ាកយីហោដែលបង្កើតមោទនភាពឱ្យប្រទេសកម្ពុជាយើង និងរួមចំណែកឆ្ពោះទៅរកអនាគតមួយដែលពាក្យថា ‘ផលិតនៅកម្ពុជា’ ត្រូវបានទទួលស្គាល់ទូទាំងពិភពលោក ថានោះជាសញ្ញាសម្គាល់នៃគុណភាព ឧត្តមភាព និងទំនុកចិត្ត។”

ពីប្រទេសកម្ពុជាទៅកាន់ពិភពលោក

សមិទ្ធផលនេះមិនមែនមានសារៈសំខាន់សម្រាប់តែក្រុមហ៊ុន វឌ្ឍនៈ ប៉ុណ្ណោះទេ វាថែមទាំងបានបង្កើននូវទំនុកចិត្ត និងសមត្ថភាពរបស់សហគ្រាសក្នុងប្រទេសកម្ពុជា និងអ្វីដែលប្រទេសកម្ពុជាអាចសម្រេចបាន ពេលដែលយើងមានមហិច្ឆតា រួមជាមួយការវិនិយោគ ភាពច្នៃប្រឌិត និងការប្តេជ្ញាចិត្តដ៏មុតមាំចំពោះគុណភាព។

ហេតុដូច្នេះហើយ បានជាមេដាយកិត្តិយសអន្តរជាតិទាំង ១០០ នេះ គឺជាការអបអរសាទរចំពោះដំណើរដ៏វែងឆ្ងាយដែលក្រុមហ៊ុន វឌ្ឍនៈ សម្រេចបាន និងជាការបំផុសស្មារតីដើម្បីក្រុមហ៊ុនបន្តដំណើរទៅមុខទៀត ដាក់គោលដៅឱ្យខ្ពស់ជាងមុន និងបន្តបង្កើតម៉ាកយីហោកម្ពុជាដែលទទួលបានទំនុកចិត្តពីអតិថិជនក្នុងស្រុក និងការគោរពនៅលើឆាកអន្តរជាតិ។

ចាប់តាំងពីការទទួលស្គាល់អន្តរជាតិលើកដំបូងរហូតដល់លើកទី ១០០ គោលការណ៍តែមួយរបស់ក្រុមហ៊ុន វឌ្ឍនៈ ដែលមិនធ្លាប់ផ្លាស់ប្តូរនោះគឺ ៖ “គុណភាពជាចម្បង គ្មានការសម្របសម្រួល” ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានសមិទ្ធផលដ៏អស្ចារ្យ មេដាយ និងពានកិត្តិយសអន្តរជាតិចំនួន ១០០

ក្រុមហ៊ុន វឌ្ឍនៈ បានឈានដល់ចំណុចរបត់ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខ្លួន ដោយសម្រេចបានមេដាយមាស និងពានរង្វាន់អន្តរជាតិចំនួន ១០០ ក្នុងរយៈពេលមិនដល់ ៥ ឆ្នាំ

សិល្បករជើងចាស់ ធេន ណាន់ឌឿន ចង់រៀនជំនាញ ល្ខោននិយាយ ត្រូវខ្លាំង ទស្សនវិទ្យា សង្គមវិទ្យា ចិត្តវិទ្យា

លោក ធេន ណាន់ឌឿន គឺ​ជា​សិល្បករ​ខ្មែរ​មួយ​រូប ដែល​ជានិច្ចកាល​តែងតែ​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​សិល្បៈ ។ ដោយ​ឡែក លោក​ក៏​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​ព្រឹត្តិការណ៍​មហោស្រព ល្ខោន​និយាយ នា​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ។ សិល្បករ​ជំនាញ​សិល្បៈ​បុរាណ​រូប​នេះ បាន​លើកឡើងថា៖ «ការ​សិក្សា​ជំនាញ ល្ខោន​និយាយ មិន​មែន​ចេះ​តែ​រៀន​ឱ្យ​តែ​បានៗ​នោះ​ទេ ព្រោះ​ជំនាញ​នេះគេ​រៀន​មាន​ក្បួន​ខ្នាត​ត្រឹម​ត្រូវ ហើយ​សិស្ស​ទៀត​សោត​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ​ជ្រៅជ្រះ​លើ​មុខ​វិជ្ជា ៣ រួម​មាន

ALmée Couture បន្តនាំយកម៉ូដែលខ្មែរទៅក្នុងព្រឹត្តិការណ៍ New York Fashion Week 2026 ហើយ មាលា ជាអ្នកបើកឆាក

ម៉ាក​យីហោ​កូន​ខ្មែរ ALmée Couture ឆ្នាំ ២០២៦ នេះ​បាន​នាំ​យក​ឈុត​សម្លៀកបំពាក់​ដ៏​ប្រណីត​ទៅ​ចូលរួម​ព្រឹត្តិការណ៍ New York Fashion Week ម្ដង​ទៀត​ហើយ ដោយ​យក​ម៉ូដែល​

២៥ ឆ្នាំក្រោយហេតុការណ៍ភេរវកម្ម ៩/១១ តើមានអ្វីកើតឡើងខ្លះចំពោះពិភពលោក?

ថ្ងៃនេះកាលពី ២៥ ឆ្នាំមុន តើអ្នកកំពុងធ្វើអ្វី? រយៈពេលជាង ២ ទសវត្សរ៍ស្ដាប់ទៅហាក់ដូចជាយូរ ប៉ុន្តែជឿថាមនុស្សជាច្រើនមិនអាចបំភ្លេចព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងទំព័រប្រវត្តិសាស្ត្រ ដូចជា «ព្រឹត្តិការណ៍ភេរវកម្ម 9/11» បានឡើយ។

ល្បែងប្រជល់មាន់ ជាល្បែងកម្សាន្តមួយរបស់ខ្មែរភាគច្រើនគេតែងនាំគ្នាលេងនៅពេលយប់

ល្បែង​ប្រជល់​មាន់ ជា​ល្បែង​កម្សាន្ត​មួយ​របស់​ខ្មែរ​សម្រាប់​ក្មេងៗ​ជំទង់ ហើយ​ភាគច្រើន​លេង​នៅ​ពេល​យប់។ ល្បែង​មួយ​នេះ​បង្ហាត់​ក្មេង​ៗ​ឱ្យ​មាន​ភាព​ក្លាហាន។

ការ «បរិច្ចាគមេជីវិតញី» កំពុងក្លាយជាអាជីវកម្មថ្មី ខណៈគ្លីនិកនៅប្រទេសជាច្រើនព្រមទិញមេជីវិតញីពីនិស្សិតស្រី Gen Z ដោយផ្តល់ប្រាក់តបស្នងដល់ខ្ទង់ម៉ឺនដុល្លារ

នៅក្នុងយុគសម័យដែលប្រជាជនពិភពលោកកាន់តែថយចុះជារៀងរាល់ថ្ងៃ នៅជ្រុងម្ខាងទៀត «គ្លីនិកព្យាបាលអ្នកពិបាកមានកូន» និង «គ្លីនិកបង្កកំណើតក្រៅស្បូន» (IVF) បែរកំពុង

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី



Leave a Reply

Your email address will not be published.Required fields are marked *