កញ្ញា កែវ ទិត្យផល្លី ដែលជាតារាចម្រៀងវ័យក្មេងសំឡេងពីរោះ មានសមត្ថភាព ចំណេះដឹង និងជាសិស្សប្រឡងបាក់ឌុបឆ្នាំ ២០២៦ បានទៅស្ដាប់ មើលការប្រកាសលទ្ធផលនៅព្រឹកនេះ ដោយតារាវ័យ ១៨ ឆ្នាំរូបនេះទទួលបានបាននិទ្ទេស B ដូចអ្វីដែលសាមីខ្លួនធ្លាប់លើកឡើង ក្រោយចប់ការប្រឡង។

កែវ ទិត្យផល្លី មានលំដាប់ពិន្ទុ 98.472 និទ្ទេស B នាសម័យប្រឡង ១០ សីហា ២០២៦ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ដែលប្រឡងនៅមណ្ឌល ព្រះស៊ីសុវត្ថិ ក្នុងចំណោមបេក្ខជន ២៥ រូប និងមានអ្នកជាប់ ២០ នាក់ ក្នុងនោះស្រី ១៣ នាក់។
បេក្ខភាពកម្មវិធី The voice Kids រូបនេះបានធ្វើដំណើរទៅសាលាជាមួយម្ដាយ ដើម្បីទៅស្ដាប់ការប្រកាស។ បើទោះជាទទួលបាននិទ្ទេស B ដែលជានិទ្ទេស ល្អណាស់ ក៏ ផល្លី ហាក់ដូចមិនសូវស្រស់ស្រាយប៉ុន្មានឡើយ ដ្បិតអីនាងជាសិស្សពូកែ ប្រចាំរាជធានីភ្នំពេញ ក្នុងចំណាត់ថ្នាក់ល្អ មួយរូបដែរ។
ក្រោយប្រឡងបាក់ឌុបចប់ភ្លាមៗ កែវ ទិត្យផល្លី ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា និទ្ទេស A នាងសូមចុះចាញ់ហើយ ដោយត្រូវទម្លាក់ចុះមកត្រឹម B វិញ ព្រោះវិញ្ញាសាគណិតវិទ្យាតឹងខ្លាំងពេក។ ដូចនេះមានន័យថា និទ្ទេស B ពិតជាដូចអ្វីនាងប៉ាន់ប្រមាណត្រូវ។
យ៉ាងណាក៏ដោយ ម្ដាយរបស់ កែវ ទិត្យផល្លី សប្បាយអរជាមួយលទ្ធផលប្រឡងបាក់ឌុបជាប់របស់កូន ហើយអ្នកគាំទ្រ និងមហាជនជាច្រើនបន្តអបអរ និងជូនពរនាងទៅជំហានបន្តបន្ទាប់ទៀត គឺថ្នាក់ឧត្ដមសិក្សា៕




រូបភាព៖ Keo Titphally






















































Account
Security
Favourite Content