មកដឹងទីតាំងប្រកួតសំខាន់ៗ និងប្រភេទកីឡាដែលចាប់ផ្តើមប្រកួតមុនថ្ងៃបើកព្រឹត្តិការណ៍ស៊ីហ្គេមលើកទី ៣២

ពេលវេលាសល់ត្រឹម ១០ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស៊ីហ្គេមលើកទី ៣២ដែលកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះជាលើកដំបូងនឹងចូលមកដល់ជាផ្លូវការ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៣។ ព្រឹត្តិការណ៍ដែលពលរដ្ឋកម្ពុជារំភើបក្នុងការស្វាគមន៍ នឹងរៀបចំការប្រកួតកីឡាចំនួន៣៦​ប្រភេទ លើទីតាំងជាច្រើននៅរាជធានីភ្នំពេញ និងខេត្តចំនួន៤ គឺខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។

នៅរាជធានីភ្នំពេញទីតាំងសំខាន់ៗត្រូវបានកំណត់មានចំនួន៣ គឺពហុកីឡដ្ឋានជាតិអូឡាពិក ពហុកីឡដ្ឋានមរតកតេជោ ​មជ្ឈមណ្ឌល​សន្និបាត​ជ្រោយចង្វារ និងទីតាំងនានាមួយចំនួនផ្សេងទៀត។ ឯប្រភេទកីឡាដែលត្រូវប្រកួតមុនពិធីបើកព្រឹត្តិការណ៍ជាផ្លូវការមានចំនួន ១០ប្រភេទកីឡារួមមាន៖

  • កីឡាបាល់ទាត់៖ វិញ្ញាសាបុរស ត្រូវចាប់ផ្តើមប្រកួតចាប់ពីថ្ងៃពី​ ​២៩ ខែ​មេសា នៅពហុកីឡដ្ឋាន​ជាតិ និង​កីឡដ្ឋាន​ព្រីនស៍។ ចំណែកវិញ្ញាសាបាល់ទាត់នារីកម្ពុជា ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ នៅកីឡដ្ឋាន RSN និងស្តាត​ចាស់។
  • អុកចត្រង្គ ចាប់ផ្តើមប្រកួត​ចាប់ពី​ថ្ងៃ​ទី២៩ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ។
  • គ្រីឃីត ចាប់ផ្តើមប្រកួត ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ​នៅ​ទី​លាន AZ Group Cricket តាមផ្លូវ​៦០​ម៉ែត្រ។
  • កីឡាអេឡិចត្រូនិក​ ចាប់ផ្តើមប្រកួតចាប់ពី​ថ្ងៃ​ទី៤ ​នៅហ្គាណាវើលដ៍ និង​ផ្សារអូឡាំព្យា ​។
  • ហុកគី ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃ​ទី​០១ ខែ​ឧសភា ​​នៅ​​មជ្ឈមណ្ឌល​សន្និបាត​ជ្រោយ​ចង្វារ Dinasaur Park Hall ។
  • ទូក​ក្តោង ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០១ ខែឧសភា ​នៅ​ឆ្នេរ​សមុទ្រ​ព្រះ​សីហនុ។
  • កីឡាឧបសគ្គ ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃ​ទី០៣ ខែឧសភា​នៅមជ្ឈមណ្ឌល​សន្និបាត​ជ្រោយ​ចង្វារ Car Park ។
  • បាល់ទះ ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០៣​ ​នៅពហុកីឡដ្ឋាន​ជាតិ។
  • ជឺជីតស៊ូ ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃ​ទី​០៤ ខែ​ឧសភា និង​បន្ត​ថ្ងៃ​ទី​ ៦ដល់ទី៧ ខែ​ឧសភានៅ​មជ្ឈមណ្ឌល​ជ្រោយ​ចង្វារ Hall B ។
  • គុន​ល្បុក្កតោ ចាប់ផ្តើមប្រកួតចាប់ពីថ្ងៃទី០​៤ ខែ​ឧសភា ​នៅ​មជ្ឈមណ្ឌល​សន្និបាត​ជ្រោយចង្វារ Hall C​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប