នៅក្នុងឆ្នាំ២០២៣នេះ «មហោស្រពភាពយន្តខ្លីចតុមុខ»បានរើសភាពយន្តខ្លីក្រៅស្រុកចំនួនប្រាំបីចំណងជើង សម្រាប់ប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ក្នុងចំណោមភាពយន្តខ្លីដែលបានដាក់ប្រកួតចំនួន ១៤៨ ចំណងជើង។ នេះបើតាមការឲ្យដឹងរបស់ គណកម្មការរើសរឿងក្រៅស្រុក។ រឿងទាំង៨ ចំណងជើងចែកចេញជាពីរវគ្គដូចតទៅ៖
ផ្នែកទីមួយ
១. Ever Since I Have Been Flying មកពីប្រទេស ស្វីស សមិទ្ធករឈ្មោះ Aylin Gokmen
២. Lucienne in a World Without Solitude មកពីប្រទេស បារាំង សមិទ្ធករឈ្មោះ Geordy Couturiau
៣. Please Hold the Line មកពីប្រទេសម៉ាឡេស៊ី សមិទ្ធករឈ្មោះ Tan Ce Ding
៤. Flowers From Another Garden មកពីប្រទេស កូឡុំប៊ី និង ស្វីស សមិទ្ធករឈ្មោះ Jorge Cadena

ផ្នែកទីពីរ
១. Smoke Gets in Your Eyes មកពីប្រទេស សិង្ហបុរី សមិទ្ធករឈ្មោះ Alvin Lee
២. I Promise You Paradise) មកពីប្រទេស អេហ្ស៊ីប សមិទ្ធករឈ្មោះ Morad Mostafa
៣. Now Here មកពីប្រទេសចិន សមិទ្ធករឈ្មោះ Zhao Hao
៤. Manta Ray មកពីប្រទេស បារាំង សមិទ្ធករឈ្មោះ Anton Bialas

អ្នករើសរឿងក្រៅស្រុក លោក រដ្ឋ សានសិទ្ធិនី បានឲ្យដឹងថា៖ «ជារៀងរាល់ឆ្នាំទម្លាប់ នៃ ការជ្រើសរើសរបស់ខ្ញុំទៅតាមគោលការណ៍ដដែល។ ក្នុងនោះមានបីចំណុចសំខាន់ៗដូចជា៖
– ទីមួយខ្សែភាពយន្តត្រូវឈានដល់ស្តង់ដារគុណភាពជាក់លាក់ មានន័យថាភាពយន្តនីមួយៗ ដែលត្រូវបានជ្រើសរើសត្រូវមានគុណសម្បត្តិសិល្បៈខ្ពស់។
– ទីពីរ ភាពយន្តគួរតែមានភាពស៊ីសង្វាក់គ្នានឹងបរិយាកាសសង្គមនយោបាយរបស់កម្ពុជា។ មានន័យថា សាច់រឿងក្នុងភាពយន្តឆ្លុះបញ្ចាំងពីបញ្ហាដែលមានវត្តមាន និងសំខាន់ក្នុងសង្គម កម្ពុជា។
– ចំណុចសំខាន់ជាងគេចុងក្រោយ គឺ សាច់រឿងគួរតែឆ្លុះបញ្ចាំងជាលក្ខណៈសកល និយាយ អំពីអ្វីមួយ ទាក់ទងនឹងលក្ខខណ្ឌរបស់មនុស្ស និងភាពរស់រវើក។»
លោកមានការជឿជាក់យ៉ាងមុតមាំថាភាពយន្តល្អបំផុតគួរតែមានគ្រឿងផ្សំទាំង៣នេះចូលគ្នា។ លោកក៏បានបន្តបែបនេះទៀតថា៖ «អ្វីដែលខុសគ្នាពីមួយឆ្នាំទៅមួយឆ្នាំ គឺគុណភាពនៃ សាច់រឿងរបស់មិទ្ធករអន្តរជាតិដែលខ្ញុំទទួលបាន ក៏ដូចជាចំនួនលក្ខខណ្ឌដែលឆ្លើយតប ដោយភាពយន្តទាំងនេះផងដែរ។ សាច់រឿងដែលជាប់មកដល់វគ្គផ្តាច់ព្រ័ត្រនេះមាន ប្រធានបទពីរដែលត្រូវគ្នាគឺ បញ្ហា”គ្រួសារ” និង “អត្តសញ្ញាណ”។
មហោស្រពភាពយន្តខ្លីចតុមុខនឹងរៀបចំឡើងទៅ ពីថ្ងៃទី២៧ ដល់ទី៣០ ខែតុលាឆ្នាំនេះ រយៈពេលសរុបមានចំនួន ៤ថ្ងៃជាប់ៗគ្នា ដែលក្នុងនោះមានកម្មវិធីបើក និងបិទមហោស្រពផងដែរ។ ទស្សនិកជនដែលចង់លើកទឹកចិត្តយុវសមិទ្ធករ និងចូលចិត្តភាពយន្តខ្មែរក៏ដូចជាបរទេស សាធារណជនអាចមកចូលរួមទស្សនារាល់រឿងខ្លីជាប់ជម្រើសទាំងអស់ នៅតាមរោងភាពយន្ត ដូចជា៖ Legend Cinema – Olympia Mall, K-Mall, SenSok Mega Mall, Major Cineplex – Sorya និង Cine Hub។
អ្វីដែលប្លែកនៅក្នុងឆ្នាំ២០២៣ នេះ CSFF ត្រូវបានគាំទ្រជាផ្លូវការក្រៅពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ហើយក៏មានការគាំទ្រជាថវិកា ដោយអង្គការសិល្បៈខ្មែរអមតៈ តាមរយៈមូលនិធិ «ដាំដុះ» និងអង្គការមូលនិធិកម្ពុជា។ នៅក្នុងនោះយើងក៏មានដៃគូព័ត៌មានដូចជា Everything About Cambodia (ភាសាអង់គ្លេស) និងApsara Media Services (ភាសាខ្មែរ) រោងភាពយន្ត Legend Cinema និង រោងភាពយន្ត Major Cineplex by Smart គាំទ្រដោយផ្តល់ជាទីតាំងសម្រាប់រៀបចំកម្មវិធី និង ចាក់បញ្ចាំងភាពយន្ត និងដៃគូសហគមន៍ជាច្រើនផងដែរ។
ជាមួយគ្នានេះដែរមហោស្រពភាពយន្តខ្លីចតុមុខ CSFF ក៏កំពុងស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីរៀបចំកម្មវិធី និងរបស់របរផ្សព្វផ្សាយដល់សមិទ្ធករ សិស្សនិស្សិត និងមហាជន ក៏ដូចជាទំនុកបម្រុងដល់ក្រុមការងារមហោស្រព ដើម្បីឱ្យសក្តិសមនឹងទំនុកចិត្តទស្សនិកជនផង និង ភាគីពាក់ព័ន្ធផ្សេងៗផង៕
សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័រ៖
- Website: Chaktomuk Short Film Festival
- Facebook Page: Chaktomuk Short Film Festival – Home | Facebook
- Telegram: https://t.me/csffkh
- YouTube: https://www.youtube.com/c/ChaktomukShortFilmFestival/
- TikTok: https://www.tiktok.com/@chaktomukshortfest


























Account
Security
Favourite Content