ភាពយន្តខ្លីចំនួន ៥ ចំណងជើងបានក្លាយជាជយលាភីក្នុងការប្រកួតក្នុងកម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខជំនាន់ទី ១៤។ ក្នុងចំណោមភាពយន្តទាំង ៥ មានភាពយន្តខ្លីចំនួន ៣ រឿងផលិតក្នុងស្រុក រី២រឿងទៀតផលិតនៅក្រៅស្រុក។

នៅក្នុងថ្ងៃប្រកាសបិទកម្មវិធី CSFF បានរកឃើញខ្សែភាពយន្តដែលល្អដាច់គេប្រចាំឆ្នាំនៅក្នុងជំនាន់ទី ១៤ ក្នុងចំណោម ៤១ ភាពយន្តខ្លីដែលត្រូវបានជ្រើសរើសដាក់ក្នុងផ្នែកប្រកួតប្រជែងដែលមាន ២១ រឿងជាភាពយន្តខ្មែរ និង ២០ រឿងជាភាពយន្តបរទេស។ នារាត្រីយប់មិញនេះដែរ ភាពយន្តខ្លីចំនួន ៥ ចំណងជើងបានឈ្នះពានរង្វាន់ក្នុងការប្រកួតរឿងខ្លីនៃមហោស្រពចតុមុខ ជំនាន់ទី១៤ ដែលក្នុងនោះមានដូចជា៖
ពានរង្វាន់ភាពយន្តខ្លីខ្មែរល្អបំផុត (Winner) ៖ រឿង «ចៅសំណព្វចិត្ត» ឬ Grandma Nai who played favourite ដែលខ្សែរឿងមួយនេះត្រូវបានផលិតឡើងទាក់ទិនទៅនឹងជំនាន់។ រីឯភាពយន្តខ្លីខ្មែរល្អបំផុតលេខ២ បានទៅលើ រឿង«គ្រាំចិត្ត» ឬ HEARTACHE និងចុងក្រោយពានរង្វាន់ គណៈកម្មការ (jury mentioned award) និងពានរង្វាន់ជម្រើសទស្សនិកជន (Audience choice award) បានទៅលើ រឿង «ព្រះចន្ទក្រហម» ឬRED MOON ។






រីឯភាពយន្តខ្លីអន្តរជាតិល្អបំផុតក្នុងការប្រកួត CSFF 2025 បានទៅលើ រឿង «CRIMSON REQUIEM» ដោយផលិតករ Helai LU។ ចំពោះពានរង្វាន់ចំណារលើកទឹកចិត្តពីមេប្រយោគអន្តរជាតិ និងពានរង្វាន់ទស្សនិកជនបានទៅលើរឿង «Vox Humana» ដោយផលិតករ Don Josephus Raphael Eblahan ។







គួរបញ្ជាក់ដែរ នៅក្នុងឆ្នាំនេះមហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី១៤ បានបញ្ចប់ដោយជោគជ័យ និងត្រៀមខ្លួនក្នុងការបង្កើតភាពកាន់តែអស្ចារ្យបន្ថែមទៀតនៅក្នុងឆ្នាំបន្ទាប់ ពោលគឺមហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី១៥ ៕
រូបភាព ផ្ដល់ជូនដោយ ៖ ក្រុមការងារ CSFF


























Account
Security
Favourite Content