​កាលីប​ណាស់ ​៧​ ​ម៉ូដ​​នេះ​! អ្នក​ចោះ​ត្រចៀក​ច្រើន​ ដឹង​តែ​ពេញ​ចិត្ត​ម៉ង​

កាល​ពី​មុន​គេ​ចំណាំ​និយាយ​ថា​ អ្នក​ចោះ​ក្រវិល​ច្រើន គឺ​ដូច​ជើង​កាង បង​ធំ អ៊ីចឹង​ តែ​តាម​ពិត​ទៅ​ការ​ចោះ​ក្រវិល​ច្រើន​​មិន​មាន​អ្វី​ប្លែក​នោះ​ទេ វាប្រៀប​ដូច​ជា​សិល្បៈ​មួយ​ និង​គ្រាន់​តែ​ជា​ចំណង់​ចំណូល​ចិត្ត​របស់​មនុស្ស​ម្នាក់ៗ ប៉ុណ្ណោះ។ ម៉្យាង​ទៀត​ មើល​ទៅ​ស្រស់​ស្អាត ទាន់​សម័យ​ទៀតផង។ ជាមួយ​គ្នា​នេះ សម្រាប់​អ្នក​ចូល​ចិត្ត​លេង​ម៉ូដ​ក្រវិល​ កុំ​មើល​រំលង​ ៧ ម៉ូដនេះ​ ទាក់​ភ្នែក​ ជាប់​ចិត្ត​តែម្ដង៖

១ ​ម៉ូដ​កង​

ម៉ូដ​បែប​នេះ​ បើ​ពាក់​ ២ ​ឬ​ ៣ ​ល្មម​ស្អាត​ ​និង​ថែម​ទាំង​ជា​ម៉ូត​កំពុង​ពេញ​និយម​ផង​ដែរ។ ក្រវិល​កង​ អាច​និយាយ​បាន​ថា​ មាន​ច្រើន​ពណ៌ ច្រើន​ជម្រើស​ តែ​ពណ៌​​មាស​ ​និង​ទឹកប្រាក់​នៅ​តែ​ជា​ពណ៌​ដែល​មើល​ទៅ​លេចធ្លោ​ជាង​គេ។

​​២ ​ម៉ូដ​រំយោល​

​ចំពោះ​អ្នក​ចូលចិត្ត​ក្រវិល​វែងៗ​ ​ធានា​ពេញចិត្ត​តែ​ម្ដង​ ​ព្រោះ​ទាំង​ស្អាត​ ទាំង​ស៊ីវិល័យ​។ ​មិន​តែ​ប៉ុណ្ណោះ​​ពាក់​ដើរ​ទៅ​ក្រៅ​ ​ធានា​គេ​លួច​សរសើរ​ថា​ស្អាត​តែ​ម្ដង។

៣ ​ម៉ូដវែង​ពាក់​ពេញ​ត្រចៀក​

ក្រវិល​នេះ​ គឺ​តាម​ប្រភេទ​ ខ្លះ​សម្រាប់​អ្នក​ចោះ​ត្រចៀក​មួយ​ក៏​អាច​ពាក់​បាន ខ្លះ​ទៀត​តម្រូវ​ឲ្យ​ចោះ​ពីរ​ជា​ដើម។ ម៉ូត​នេះ​ ​រាង​វែង​បន្ដិច​ ប៉ុន្ដែ​ពាក់​តែ​មួយ​ស្អាត​កប់។

​៤ ​ម៉ូដ​ត្បូង​តូចៗ​

​សម្រាប់​នេះ​វិញ​ ​នឹង​ធ្វើ​ឲ្យ​សម្រស់​របស់​អ្នក​កាន់​តែ​លេច​ធ្លោ​ ​ព្រោះ​ពន្លឺ​ផ្លេកៗ​ ​ចេញ​ពី​ត្បូង​ ​ទោះ​ដើរ​ពី​ចម្ងាយ​ក៏​មើល​ឃើញ​។​​

៥ ​ម៉ូដលាត​មួយៗ​

​ពិត​ណាស់​ថា​ មិន​មាន​ម៉ូដ​ច្រើន​ទេ តែ​សាក​ពាក់​ជាប់​គ្នា​ ​៣​ ​ទៅ​ ​៤ ​ក្រវិល​ល​មើល​​គឺ​ស្អាត​លើស​ពី​ការ​រំពឹង​ទុក។​

៦ ​ម៉ូដដែក​វែង​

​មើល​ទៅ​ស្អាត​ ​ឡូយ​តែ​ក៏​ស្រៀវ​ណាស់​ដែរ​ ព្រោះ​​ឃើញ​ក្រវិល​ទម្លុះ​សាច់​ច្បាស់ៗ​។ តែ​​បើ​បាន​ពាក់​លើ​ត្រចៀក​ ​ពិត​ជា​ឡូយ​ឆាយ​ខ្លាំង​។

​៧ ​ម៉ូដ​រូប​តូចៗ​

ប្រិយមិត្ត​អាច​ពាក់​ជា​រូប​ ផ្កាយ ព្រះ​ច័ន្ទ ផ្កា ឬ​រូប​តុក្កតា​នានាៗ​ ​ហើយ​ពេល​ដែល​វែក​សក់​ ​មើល​ទៅ​ខ្ជូត​មែន​ទែន​។​

​ស្អាតៗ​ ​បែប​នេះ​ ទិញ​ពាក់​ច្បាស់​ជា​មិន​ស្ដាយ​ប្រាក់​នោះ​ទេ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម