កម្មវិធីពានរង្វាន់វីដេអូចម្រៀងអាមេរិក MTV Video Music Awards 2024 បានប្រារព្ធធ្វើឡើងកាលល្ងាចថ្ងៃទី១១ ខែកញ្ញា នា UBS Areana ទីក្រុង New York ដោយមានការចូលរួមពីសិល្បករល្បីៗជាច្រើនរូប។

Taylor Swift ជាតារាចម្រៀងស្រីដែលលេចធ្លោជាងគេ នៅក្នុងកម្មវិធីនេះជាមួយនឹងការឈ្នះពានរង្វាន់រហូតដល់ទៅ ៧ពាន រួមមាន Best Collaboration, Best Pop, Best Direction, Best Editing, Song of Summer, Artist of the Year និង Video of the Year។ ជាមួយនឹងពានរង្វាន់ដែលមានរូបជាមនុស្សអាវកាសដែលនាងឈ្នះនៅឆ្នាំនេះ តារាស្រីវ័យ ៣៤ឆ្នាំរូបនេះបានទទួលពានសរុប ៣០ទៅហើយពីកម្មវិធី MTV VMAs។
នេះជាការបំបែកកំណត់ត្រាថ្មី ដោយ Taylor Swift អាចយកឈ្នះ Beyoncé ជាសិល្បករទោលដែលមានពានរង្វាន់នេះចំនួន ២៥ពាន។ បន្ថែមពីនេះទៀត ម្ចាស់បទ Cruel Summer រូបនេះ បានបង្កើតប្រវត្តិសាស្រ្តថ្មីឱ្យកម្មវិធី MTV VMAs ក្នុងនាមជាតារាចម្រៀងដែលបានឈ្នះពានរង្វាន់ វីដេអូប្រចាំឆ្នាំ (Video of the Year) រហូតដល់ទៅ ៥ដង។
ក្រៅពីពានរង្វាន់ខាងលើ នៅមានពានរង្វាន់ជាច្រើនទៀត ដូចជា Sabrina Carpenter ដែលបានឈ្នះពានរង្វាន់ “បទចម្រៀងប្រចាំឆ្នាំ” សម្រាប់បទ “Espresso”, Katy Perry ទទួលបានពាន “VMAs Most Iconic Performance” សម្រាប់បទ “Roar” និង Chappell Roan ជាម្ចាស់ពានរង្វាន់ “សិល្បករថ្មីប្រចាំឆ្នាំ” ជាដើម។



ក្រឡែកមកកាន់តារា K-pop វិញ ក្រុម Seventeen បានឈ្នះពានរង្វាន់ ក្រុមល្អបំផុត ឬ Best Group Awards ក្នុងចំណោមក្រុមចម្រៀងថ្មីៗជាច្រើនទៀត។ តែគួរឱ្យសោកស្ដាយដែល ក្រុម Seventeen មិនបានចូលរួមក្នុងកម្មវិធី និងទទួលពានរង្វាន់នេះដោយផ្ទាល់។
សម្រាប់សមាជិកក្រុម BLACKPINK កញ្ញា Lisa វិញ តារាចម្រៀងជនជាតិថៃម្នាក់នេះ បានឈ្នះពានរង្វាន់ K-pop ល្អបំផុត ឬ Best K-pop សម្រាប់បទចម្រៀងទោល “Rockstar”។ នេះជាការឈ្នះពានរង្វាន់តែមួយជាលើកទី ២របស់នាង បន្ទាប់ពីបទ “Lalisa” កាលពីឆ្នាំ ២០២២។
ភាពជោគជ័យមួយទៀតសម្រាប់វិស័យ K-pop ក្រុមចម្រៀងស្រី Le Sserafim បានឈ្នះពានរង្វាន់ Push Performance of the Year សម្រាប់បទចម្រៀង “Easy” របស់ខ្លួន។ Push Performance of the Year ជាពានរង្វាន់ដែលផ្ដល់ឱ្យសិល្បករដែលបានចូលរួមក្នុងយុទ្ធនាការណ៍ MTV Push ជាមួយនឹងការធ្វើបទសម្ភាសន៍ និងមាតិកាផ្សេងៗ ដែលមានសិល្បករថ្មីៗចូលរួមជារៀងរាល់ខែ៕



























































Account
Security
Favourite Content