មានលុយហើយ បើមានទម្លាប់ ៧យ៉ាងនេះ អ្នកនឹងធ្លាក់ខ្លួនក្រវិញលឿនបំផុត

មិនមានអ្នកណាម្នាក់ចង់រស់នៅជាមួយភាពក្រីក្រនិងខ្វះខាតនោះទេ។ មនុស្សទាំងអស់សុទ្ធតែចង់រស់នៅជាមួយភាពជោគជ័យ​ជាពិសេសខាងសេដ្ឋកិច្ចផ្ទាល់តែម្ដង ប៉ុន្តែមនុស្សមួយចំនួនធំតែងតែកុហកខ្លួនឯងច្រើនលើកច្រើនសាស្របពេលដែលពួកគេចង់បានភាពជោគជ័យទាំងនោះ។ អ៊ីចឹងថ្ងៃនេះ AMS នឹងចែករំលែក ៧ ចំណុចដែលយើងមិនគួរយកវាមកប្រើក្នុងជីវិតពិតនោះទេ។

១. មានលុយទើបមានសុភមង្គល

ផ្នត់គំនិតនេះតែងតែក្នុងខួរក្បាលរបស់មនុស្សជាច្រើន ដោយពួកគេជឿជាក់ថានៅពេលដែលពួកគេមានប្រាក់ចំណូលច្រើន ឬសំណាងល្អឈ្នះឆ្នោតទើបពួកគេអាចរកឃើញនូវសុភមង្គលពិតនិងសេចក្ដីសុខផ្លូវចិត្ត។ ប៉ុន្តែមានការសិក្សាពីអ្នកជំនាញជាច្រើនបានបង្ហាញថានៅពេលមនុស្សយើងឡើងដល់កម្រិតមួយដែលគ្រប់គ្រាន់ហើយ ទោះបីជាមានលុយលើសនេះទៀតក៏សុភមង្គលមិនអាចកើនឡើងលើសនេះទៀតបានដែរ។ ផ្ទុយទៅវិញ សុភមង្គលពិតនឹងកើតមាននៅពេលអ្នកទាំងអស់គ្នាមានភាពស្មោះត្រង់ ស្គាល់ពាក្យថាគ្រប់គ្រាន់ មានគំនិតវិជ្ជមាន មានគ្រួសារមួយដែលមានភាពកក់ក្ដៅ និងទំនាក់ទំនងល្អទាំងមិត្តភាពនិងស្នេហា។

២. បំណុលជាអ្នកលើកទឹកចិត្តឱ្យខំរកលុយ

ការពិតបំណុលប្រៀបដូចជាមានមនុស្សជាច្រើនបានយល់ច្រលំថាបំណុលគឺជាអ្នកលើកទឹកចិត្តឱ្យពួកគេខិតខំរកលុយដូចជានៅពេលមនុស្សណាម្នាក់គិតថាចង់បានឡានជិះទាល់តែខ្ចីលុយគេទិញទើបបាន ឬមួយក៏ចង់ធ្វើមុខជំនួញណាមួយទាល់តែមានលុយច្រើនក្នុងដៃទើបធ្វើបាន។ មិនមែនគ្រប់បំណុលទាំងអស់សុទ្ធតែមិនល្អនោះទេ ប៉ុន្តែត្រូវចាំថាអ្នកមានគេនឹងមិនចំណាយលុយហួសមាឌឡើយ។

៣. ចេះបន្លំ ចេះអែបអបទើបមាន

មនុស្សស្ទើរតែទាំងអស់កំពុងតែរស់នៅក្នុងការផ្នត់គំនិតមួយថាដែលតែងតែគិតថាក្រោយភាពមានបានចាំបាច់ត្រូវតែលេងផ្លូវកាត់ដូចជាការក្លែងបន្លំ ការកុហក ការអែបអបជាដើម។ ប៉ុន្តែវាមិនមែនជាការពិតទាំងអស់នោះទេ ភាពមានបាននេះវាត្រូវពឹងផ្អែកលើខ្លួនឯងថាតើយើងអាចទ្រាំដើរបានប៉ុណ្ណា ហើយស៊ូនិងជម្នះបានយូរប៉ុណ្ណា។

៤. គ្រាន់ចាយលុយសោះ ចាំបាច់អីត្រូវមានគម្រោង

មានមនុស្សមួយចំនួនគិតថាការចាយប្រចាំថ្ងៃនេះមិនចាំបាច់ត្រូវមានគម្រោងម៉ត់ចត់ពេកនោះទេ ប៉ុន្តែពួកគេតែងតែឆ្ងល់ថាមិនដឹងជាចំណាយលើអ្វីខ្លះទើបលុយចាយតែមួយភ្លែតក៏ឆាប់អស់ទៅ។  ប្រសិនបើអ្នកទាំងអស់គ្នាមានគម្រោងចំណូលចំណាយត្រឹមត្រូវមានន័យថាយើងមានភាពម្ចាស់ការលើសេដ្ឋកិច្ចខ្លួនបានហើយព្រោះយើងនឹងដឹងថាអ្វីគួរចំណាយនិងអ្វីមិនគួរចំណាយ។ នោះចំណូលនៅខែខាងមុខ​ ឬពេលខាងមុខនឹងប្រសើរឡើងជាក់ជាមិនខាន។

៥. ចាយលុយឱ្យហើយទាន់ខ្លួននៅក្មេង

ពិតមែនហើយនៅពេលខ្លួនកាន់តែក្មេងឱកាសដែលមានការងារទទួលប្រាក់ចំណូលខ្ពស់ក៏កាន់តែច្រើនដែរ។ ស្របពេលនេះមានមនុស្សជាច្រើនគិតថាខំធ្វើការហត់យ៉ាងនេះហោចណាស់ក៏ត្រូវឱ្យរង្វាន់ខ្លួនឯងដែរ ហើយពេលឱ្យយូរៗទៅវានឹងក្លាយជាទម្លាប់។ លើសពីនេះ ពួកគេភាគច្រើនគិតថាចាំដល់ពេលខ្លួនរាងចាស់បន្តិចចាំសន្សំក៏បាន។ សាកគិតត្រឡប់មកវិញថាពេលដែលយើងចេះសន្សំកាក់សេនបន្តិចម្ដងៗ ទម្រាំដល់ពេលចាស់ទៅការសន្សំនោះនឹងមានប្រយោជន៍សម្រាប់ខ្លួនឯងជាមិនខាន ជាពិសេសវាក៏ជាទម្លាប់ល្អសម្រាប់ខ្លួនឯងផ្ទាល់និងសម្រាប់បង្ហាញទៅកូនចៅក្រោយៗដែរ។

៦. ប្រើរបស់ថ្លៃៗបង្អួតពីភាពជោគជ័យ

នេះជាស្ថានភាពពិតដែលតែងតែកើតមាននៅក្នុងសង្គមសព្វថ្ងៃ។ មនុស្សមួយចំនួនបានយករបស់ថ្លៃៗប្រេនៗដូចជាកាបូប ស្បែកជើង ឬក៏ផ្ទះតម្លៃកន្លះលានទៅបង្អួតអ្នកដទៃថាជីវិតពួកគេកំពុងជោគជ័យហើយ។ ប៉ុន្តែសាកគិតទៅមើលថាពេលឃើញអ្នកទាំងនោះបង្អួតបែបនេះ តើក្នុងកាបូបរបស់ពួកគេមានលុយក្នុងនោះដែរអត់ ឬក៏ផ្ទះធំស្កឹមស្កៃដែលពួកគេរស់នៅកំពុងបង់រំលោះ និងជាប់បំណុលដែរអត់។ ប្រសិនបើពួកគេជាងអ្នកមានពិតប្រាកដគេនឹងមិនសម្ញែងរបស់ទាំងនោះថាជាភាពជោគជ័យរបស់គេទេ។

៧. យកលេសថាឧបសគ្គច្រើនពេក

ជាធម្មជាតិរបស់មនុស្សនៅពេលបរាជ័យ ឬមានកំហុសអ្វីតែងតែរកអ្នកណាម្នាក់មកទទួលកំហុសជំនួសខ្លួន។ ឧទាហរណ៍ពេលអ្នកចំណាយលើសកម្រិតទៅលើការជួបជុំ អ្នកនឹងបន្ទោសថាមកពីមិត្តភក្ដិបបួលច្រើនពេកទាំងដែលខ្លួនឯងអាចបដិសេធគេបាន។ នៅលើលោកនេះ​មិនមានមនុស្សម្នាក់ណាដែលរស់នៅដោយគ្មានកំហុសទេ សំខាន់លើខ្លួនយើងថាព្រមទទួលស្គាល់កំហុសរបស់ខ្លួនឯងឬអត់ ហើយអាចយកកំហុសនោះមកកែនិងធ្វើជាមេរៀននៅពេលអនាគតឬអត់៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម