ជីវប្រវត្តិ Dilreba Dilmurat តារា​ស្រី​ចិនជំនាន់​ថ្មី​​​ដែលកំពុង​ល្បី​កក្រើក​

ថ្ងៃនេះ​ទំព័រព័ត៌មាន​កម្សាន្ត​របស់ AMS សូម​នាំ​ប្រិយមិត្ត​មក​ដឹង​ពី​ជីវប្រវត្តិ​របស់​តារា​ស្រី​វ័យ​ក្មេង​ដែល​កំពុង​ល្បី​បំផុត​មួយ​រូប​ក្នុង​ប្រទេស​ចិន ទាំង​ស្នាដៃ​រឿង​ភាគ ភាពយន្ត និងស្ប៉តពាណិជ្ជកម្ម​ផ្សេងៗរបស់​នាង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះសុទ្ធតែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង នោះ​គឺ Dilreba។

Dilreba Dilmurat  តារាស្រីសញ្ជាតិអ៊ុយគូ របស់ប្រទេសចិន កើតនៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ១៩៩២ មាន​កម្ពស់ ១.៦៨ ម៉ែត្រ ទម្ងន់ ៤៧គីឡូក្រាម។  ជាមួយទម្រង់មុខពងក្រពើ កែវភ្នែកមូលក្លំ ច្រមុះស្រួច ស្បែក​ស​ម៉ត់​បែប​កូនកាត់ ជា​សម្រស់​ដែល​មិនងាយ​មាន​សម្រាប់​តារាស្រី​នៅ​ក្នុងប្រទេសចិន ធ្វើឱ្យ​នាង​ទទួលបាន​ការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជនទាំងក្នុងនិងក្រៅប្រទេស។

Dilreba បញ្ចប់ការសិក្សានៅមហាវិទ្យាល័យសៀងហៃ ខាងផ្នែកសម្តែង។ ដោយសារ​តែ​សម្រស់​និង​ទេពកោសល្យ​ក្នុង​ការសម្តែងធ្វើឱ្យ​នាង​ទទួលបាន​ពានរង្វាន់តារាស្រីរះថ្មីលំដាប់លេខមួយថែមទៀតផង ។

គួររំឭកថា Dilreba បានប្រឡូក​ការ​សម្ដែង​ និង​ត្រូវ​បានអ្នក​នៅ​ក្នុង​តំបន់​កំណើត​របស់​ខ្លួន​ស្គាល់​បណ្ដើរ​ៗ​តាំង​ពី​នៅ​រៀន។ យ៉ាងណាមិញ នាង​បាន​​ចូលប្រឡូកក្នុងវិស័យភាពយន្តភាគចិនយ៉ាង​ផ្លូវការ​កាលពីឆ្នាំ ២០១១ ​ដោយ​​សម្តែង​ជាតួឯកស្រីតាំងពីរឿងដំបូង។  ក្រោយមកនៅឆ្នាំ ២០១៤ នាងសម្តែងជាតួរងចំនួន ២ រឿង តែរឿង​ដែល​នាងសម្តែងជាតួរង​មិនសូវ​ទទួលបានការគាំទ្រខ្លាំងប៉ុន្មាននោះទេ។

នៅឆ្នាំដដែល នាងក៏​បាន​សម្តែង​ជា​តួឆ្នាស់​បែប​ក្រមិចក្រមើម​ក្នុងរឿង “​Diamond lover” ដែលមាន​តារា​ចម្រៀង​លំដាប់​ជួរមុខកូរ៉េ Rain មក​ចូលរួម​សម្តែងជាមួយ។  ក្នុងរឿងនេះ Dilreba ទទួលបាន​គាំទ្រយ៉ាង​ខ្លាំងពី​សំណាក់​ទស្សនិកជន រហូតទទួល​បាន​ពានជា​តារា​ស្រីរះថ្មីនៅ​ក្នុងកម្មវិធី  “China TV Award” លើកទី ៧។ តាំង​ពី​នោះ​មក Dilreba ក៏​បាន​ចូល​សម្ដែង​ភាពយន្ត​ភាគ​ផ្សេងៗ​ជា​ហូរហែ​ប៉ុន្តែ​សន្ទុះ​នៃ​ការ​គាំទ្រ​នៅ​ល្មម​ៗ​មិន​មាន​រឿង​ណា​ផ្ទុះ​ខ្លាំង​នោះ​ទេ។

រហូត​ដល់​ឆ្នាំ​២០១៧ នាងក៏បានសម្តែងជាតួរឯកស្រីនៅក្នុងរឿងភាគ “Pretty Li Hui zhen” ដែលក្នុងរឿង​នេះនាងទទួលបានការគាំទ្រយ៉ាងខ្លាំង រហូត​ត្រូវ​បាន​អ្នកគាំទ្រ​ចាប់គូ​ជាមួយ​នឹង​តួឯក​ប្រុស​ថែម​ទៀតផង។ ចំពោះ​រឿងភាគដែលធ្វើឱ្យទស្សនិកជនកាន់តែស្គាល់ Dilreba កាន់តែខ្លាំងនោះគឺរឿង  “និស្ស័យស្នេហ៍ទេវតាបីជាតិ” ឬ “Eternal Love” ដែល​នាង​បាន​សម្ដែង​គូ​ជាមួយ​តារា​ប្រុស Vengo Gao។ ត្បិត​តែជា​គូ​តួ​រង​ប៉ុន្តែ​គូ​របស់ Dilreba ក៏​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មិន​ចាញ់​គូ​តួ​ឯក​របស់ Yang Mi នោះ​ឡើយ ហើយ​ទីបំផុត​ភាពយន្ត​ភាគ​នេះ​ក៏​ត្រូវ​បាន​ផលិត​វគ្គ​បន្ត​មាន​ចំណងជើង​ថា “The pillow book” ដោយ​យក​គូ​​របស់ Dilreba  ជាតួ​ឯក​តែម្ដង។

ស្នាដៃ​លេចធ្លោ​ជាបន្ត​បន្ទាប់​មាន​ដូចជា “The king women” , “The flame’s daughter” និងរឿង “Sweet dream” សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ដែល​ធ្វើ​ឲ្យ​គេ​អាច​និយាយយ៉ាងពេញមាត់​​បាន​ថា Dilreba គឺជា​កំពូល​តារា​ស្រី​លំដាប់ប្រទេស​ចិន​មួយ​រូប​នាពេលបច្ចុប្បន្ន ៕​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម