ការតស៊ូនិងមិនបោះបង់ធ្វើឲ្យ​យុវជន​ម្នាក់​ទទួល​​ជោគជ័យ​យ៉ាង​រហ័ស​ក្នុង​វិស័យ​សិល្បៈ

Dek Leing khway (DLK) គ្រាន់តែជាគ្រូបង្រៀន​ថ្នាក់​បឋមម្នាក់ដែលស្រលាញ់ចូលចិត្តក្នុងវិស័យចម្រៀង ​Rap។ ដោយសារ​មាន​កំណើតជាក្មេងស្រុកស្រែ គេដាក់រហ័ស្សនាមខ្លួនឯងថា DekLeingKhway ដែលប្រែ​ក្នុងន័យ​ភាសាថៃថា ក្មេងចិញ្ចឹមក្របី​​   រស់នៅខេត្ត​ សុផាត់បុរី។

​កាលដើមឡើយគេមិនមែនជាអ្នកនិពន្ធ ឬធ្លាប់ប្រឡូកក្នុងវិស័យចម្រៀងអ្វីនោះទេ ដោយ​គ្រាន់តែ​ជាគ្រូ​បង្រៀនសិស្សបឋមម្នាក់  តែបន្ទាប់ពីរូបគេបានទៅប្រកួតនៅកម្មវិធី  The Rapper ក៏ធ្វើឲ្យ​ទស្សនិកជន​ជាច្រើនបានស្គាល់។ ​បន្ទាប់​ពីកម្មវិធី​បានបញ្ចប់​ធ្វើឲ្យ​បេក្ខជនដែលបាន​ចូលរួមប្រកួត​ជាច្រើនរូប​មានសមត្ថភាព​អាចនិពន្ធ និងផលិតបទចម្រៀង​ដោយខ្លួនឯងបាន  ក្នុង​នោះ​គឺរួមទាំង​ DLK ផងដែរ។

ថ្មីៗនេះ​ DLK បានបញ្ចេញនៅបទ​ចម្រៀង​ដំបូងបង្អស់គឺបទ “Wanna sleep with you “។ បទចម្រៀង​នេះ​និយាយ​អំពី​ស្នេហា​ដែលមិនអាចទៅរួច  និង​បរិយាយពីអារម្មណ៍របស់គេតាមរយៈតន្ត្រី Hiphop Acoustic ព្រមទាំងមាន​បេក្ខជនដែលចូលរួមប្រកួតក្នុងកម្មវិធី “The Rapper” OG-ANIC មកចូលរួមច្រៀង​ជាមួយ​ទៀតផង។

បើទោះបីជាបទនេះទើបតែជាបទដំបូងដែលគេធ្វើឡើង តែ​បទ​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាងខ្លាំង និង​មាន​ចំនួនអ្នកចូលមើល​រហូតដល់ ១០០លានដង​ត្រឹមរយៈពេលមិនដល់​ ២ខែ ហើយមកទល់ពេល​នេះបទ ​“Wanna sleep with you” ក៏ទទួលបានចំនួនអ្នកមើលដល់ទៅ ៣០០លានដង ព្រម​ទាំង​ឈរ​នៅលេខរៀងទី៣ក្នុងតារាង JOOX Top ១០០ រួចជាស្រេច។

ភាពជោគជ័យនេះក៏មិនមែនបានមកដោយងាយៗ គេត្រូវតស៊ូមកជាច្រើនឆ្នាំដើម្បីស្វែងរកឱកាសមួយនេះ​​ មិនត្រឹមតែប៉ុណ្ណោះគេបានបង្ហើបប្រាប់ថែមទៀតថា “  គេបាន​ចំណាយលុយ​ដែលជាកញ្ចប់​ចុងក្រោយ​ក្នុងជីវិតរបស់​ខ្លួនដែល​មាន​យកមកផលិតបទចម្រៀង​មួយបទនេះ  ហើយលុយសម្រាប់ថត MV គឺបាន​យកពីគ្រួសាររបស់គេ​  ចំណែកមូលហេតុដែលធ្វើឲ្យ​បាន OG-ANIC មកចូលរួមច្រៀងជាមួយគឺដោយសារតែគេបានទៅជួប​ Nino ដើម្បីពិភាក្សាពីរឿងផលិតបទចម្រៀង​ក្នុងថ្ងៃតែមួយជាមួយគ្នា  ព្រមទាំង​បាន​សម្តែង​ការ​អរគុណ​ទៅ​ដល់​ទស្សនិកជន​ដែល​បាន​គាំទ្រ និង​ផ្តល់កម្លាំង​ចិត្តឲ្យ​រូបគេផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ