ក្រុមហ៊ុន វឌ្ឍនៈ នាំមោទនភាពកម្ពុជាទៅកាន់ប៉ារីស ទទួលមេដាយមាស២៣ ពានពេជ្រ៤ និងបង្ហាញសម្រស់វប្បធម៌ខ្មែរលើឆាកអន្តរជាតិ

នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ និងលោកជំទាវ សំអាង លក្ខណា បានដឹកនាំក្រុមការងារ អមដោយសិល្បករ សិល្បការិនី ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ចូលរួមពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំប្រារព្ធនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង រៀបចំឡើងជារៀងរាល់ឆ្នាំដោយស្ថាប័ន Monde Selection ដែលជាស្ថាប័នវាយតម្លៃគុណភាពផលិតផលលំដាប់អន្តរជាតិដ៏ល្បីល្បាញរបស់ពិភពលោក។ ក្នុងនោះក្រុមហ៊ុន វឌ្ឍនៈ ក៏ទទួលបានកិត្តិយសចូលរួម​ជាវត្តមានរបស់ ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង ក្នុងពិធីប្រគល់ពានរង្វាន់ដ៏ធំនេះជាមួយក្រុមគ្រួសារ វឌ្ឍនៈ ផងដែរ ដែលរឹតតែនាំឲ្យបានការទទួលពានរង្វាន់នេះមានអត្ថន័យធំធេងលើសពី​សម្ធិផល​របស់​​​ក្រុមហ៊ុនផ្ទាល់ តែក៏ជាសមិ្ធផលរបស់ប្រទេសជាតិយើងដែរ។

ក្នុងឆ្នាំ២០២៦នេះ ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានកិត្តិយសទទួលបានមេដាយមាសចំនួន ២៣ និងពានពេជ្រចំនួន ៤ បន្ថែមពី​ Monde Selection ដែលលទ្ធផលនេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ហើយ​លិទ្ធផលដែល​លើសពីការរំពឹងទុក គឺក្រុមហ៊ុន វឌ្ឍនៈ ទទួលបានពាន Prize of the Jury សម្រាប់ស្រាបៀរ​កំពូល​ល្អ​​ផ្តាច់គេទូទាំង​ពិភពលោក។ សក្ខីភាពនៃការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ស្តង់ដារ គុណភាព រសជាតិ និងអនាម័យសុវត្ថិភាពឲ្យឈានដល់កម្រិតអន្តរជាតិដូចម៉ាកល្បីៗក្នុងពិភពលោកដែរ។

គួរបញ្ជាក់ថា ត្រឹមរយៈពេលជាង ៤ឆ្នាំ នៃប្រតិបត្តិការ ក្រុមហ៊ុន វឌ្ឍនៈ បានកសាងកេរ្តិ៍ឈ្មោះយ៉ាងឆាប់រហ័ស ដោយមិនត្រឹមតែបានទទួលមេដាយមាស និងពានរង្វាន់អន្តរជាតិសរុបរហូតដល់ ៨៦ ដែលជាចំនួនដ៏ច្រើនជាងគេ និងធ្វើបានលឿនជាងគេក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងក្លាយជាក្រុមហ៊ុនក្នុងស្រុកដំបូងគេបង្អស់នៅកម្ពុជា ដែលទទួលបានវិញ្ញាបនបត្រ FSSC 22000 បញ្ជាក់លើប្រព័ន្ធសុវត្ថិភាពចំណីអាហារមានការទទួលស្គាល់ជាអន្តរជាតិ សម្រាប់ផលិតផលភេសជ្ជៈ និងទឹកបរិសុទ្ធថែមទៀតផង។

មិនតែប៉ុណ្ណោះ អ្វីដែលកាន់តែពិសេសអស្ចារ្យនោះគឺ ក្រុមហ៊ុន វឌ្ឍនៈ បានគិតគូរ និងរៀបចំយ៉ាងម៉ត់ចត់ ដោយបាននាំយកអត្តសញ្ញាណ និងវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរទៅបង្ហាញនៅក្នុងពិធីប្រគល់ពានរង្វាន់លំដាប់អន្តរជាតិដ៏ធំលើកនេះ តាមរយៈឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរដែលស្លៀកដោយសិល្បករ និងសិល្បការិនីខ្មែរល្បីៗជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន ដែលធ្វើឲ្យមានភាពលេចធ្លោ រហូតបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីភ្ញៀវអន្តរជាតិ និងអ្នកជំនាញមកពីជុំវិញពិភពលោក។

នេះគឺជាការបញ្ជូនសារទៅកាន់ពិភពលោកថា “កម្ពុជាមិនត្រឹមតែមានផលិតផលដែលមានគុណភាពខ្ពស់កម្រិត​អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងមានវប្បធម៌ និងអរិយធម៌ដ៏ត្រចះត្រចង់ទៀតផង”។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ បានមានប្រសាសន៍ប្រកបដោយក្តីមោទនៈថា៖ “ការទទួលបានមេដាយមាស និងពានពេជ្រទាំងនេះ មិនមែនជាមោទនភាពសម្រាប់ក្រុមហ៊ុន វឌ្ឍនៈ តែឯងនោះទេ ប៉ុន្តែជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ យើងមានកិត្តិយសដែលបាននាំយកទាំងគុណភាពផលិតផល និងវប្បធម៌ខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិ រហូតធ្វើឲ្យពិភពលោកកាន់តែចាប់អារម្មណ៍ និងស្គាល់កម្ពុជាកាន់តែច្រើន។ មេដាយមាស ២៣ ពានពេជ្រ ៤ ពានស្រាបៀរល្អផ្តាច់គេទូទាំងពិភពលោក ១ និងសម្លៀកបំពាក់ប្រពៃណីខ្មែរដ៏វិចិត្រ បានរួមគ្នាបញ្ជាក់ប្រាប់ពិភពលោកថា កម្ពុជាមានទាំងគុណភាព និងវប្បធម៌ដ៏អស្ចារ្យ។”

ជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់នេះ ក្រុមហ៊ុន វឌ្ឍនៈ បន្តបង្ហាញពីមហិច្ឆតា និងភាពឈានមុខក្នុងការនាំយកផលិតផលដែលមានគុណភាពលំដាប់ពិភពលោក ជាមួយនឹងការលើកស្ទួយផ្សព្វផ្សាយវប្បធម៌ ប្រពៃណី និងភាពអស្ចារ្យរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ។

រួមគ្នាគាំទ្រផលិតផលក្រុមហ៊ុន វឌ្ឍនៈ ផលិតផលខ្មែរដែលមានគុណភាពខ្ពស់ទទួលស្គាល់ជាអន្តរជាតិ ផលិតនៅស្រុកខ្មែរ ដោយសហគ្រិនខ្មែរ និងដើម្បីសេដ្ឋកិច្ចជាតិខ្មែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

តារា​ហូលីវូដ Mckenna Grace តួស្រីក្នុងរឿង ​”The Hunger Games” គ្រង​ឈុត​រចនា​ដោយ​កូន​ខ្មែរ ​បរទេសសរសើរគ្រប់ៗគ្នា

តារា​សម្ដែង​អាមេរិក Mckenna Grace បាន​ស្លៀក​ឈុត​របស់​កូន​ខ្មែរ ALmée Couture ដែលស្ថិតក្នុង collection Le Jardin des Rêves ធ្លាប់​បាន​បង្ហាញ​នៅ​លើ​វេទិកា New

សារមន្ទីរកំពង់ឆ្នាំង បើកឱ្យភ្ញៀវខ្មែរ-បរទេសចូលទស្សនាវត្ថុបុរាណសិល្បៈដោយឥតគិតថ្លៃ

ជាដំណឹងដ៏រីករាយ ភ្ញៀវ​ខ្មែរ ​និង​បរទេស​អាច​ចូល​ទស្សនា​វត្ថុ​សិល្បៈ​បុរាណ​ក្នុង​សារមន្ទីរ​ខេត្ត​កំពង់​ឆ្នាំង ដោយ​ឥត​គិត​ថ្លៃ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ត​ទៅ។ នេះ

មោទកភាពកម្ពុជា! សមាគមចុងភៅកម្ពុជាឈ្នះមេដាយលើសពី ១០ គ្រឿង ក្នុងកម្មវិធីប្រកួតចម្អិនម្ហូបអន្តរជាតិ

ថ្មីៗនេះសមាគម​ចុងភៅ​កម្ពុជា Cambodia Chefs Association ដណ្ដើម​បាន​មេដាយ​រហូត​ដល់​ទៅ ១១ គ្រឿង ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​សិល្បៈ​ចម្អិន​ម្ហូប​អន្តរជាតិ​លើក​ទី២០

ជាប់បាក់ឌុបភ្លាម កូនខ្មែរកាត់បារាំង Esnault Myline ចូលប្រកួត និងឈ្នះមកុដ Miss Teen Cambodia 2026 ភ្លែត

Esnault Myline/អេសណុល មីលីន ជា​ក្មេង​ស្រី​ម្នាក់​ដែល​មិន​ធ្លាប់​មាន​បទពិសោធន៍​ក្នុង​កម្មវិធី​ប្រកួតប្រជែង​សម្រស់​សោះ តែ​គ្រាន់តែ​ដាក់​ពាក្យ​ចូល​ប្រកួត Miss Teen

ប្រពៃណីបណ្ដែតប្រទីបអ្នកស្រុកអង្គរ បន្តថែដល់សព្វថ្ងៃលើទឹកដីសៀមរាប

បុណ្យ​បណ្ដែត​ប្រទីប​ជា​មរតក​វប្បធម៌​ប្រចាំ​តំបន់​របស់​អ្នក​ស្រុក​អង្គរ ដែល​ធ្វើ​ជា​រៀងរាល់​ឆ្នាំ​តាំង​ពី​ដើម​រៀង​មក ហើយ​ក៏​ក្លាយ​ជា​ទំនៀម​ទម្លាប់​ជាប់​នឹង​ជីវភា

បច្ចុប្បន្ននារីរាំក្បាលទូក មិនសូវជាឃើញមានច្រើនឡើយ ក្នុងពិធីប្រណាំងទូក

ក្នុង​ពិធី​ប្រណាំង​ទូកង​ខ្មែរ ដែល​តែងតែ​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ​ ជា​ប្រពៃណី​តាំងពី​បរម​បុរាណមកម្ល៉េះ។ សម្រាប់​ចំណុះ​ទូក​នីមួយ​ៗ មាន​បែងចែក​តួនាទី​រៀងៗ

កាដូដ៏មានតម្លៃ! កម្ពុជាសម្រិតសម្រាំង ស្បៃខ្មែរ ជូនគណៈប្រតិភូក្នុងកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​គិត​គូរ​ដិត​ដល់​ដោយ​បានប៉ាក់ឌិន ស្បៃ​ប្រណីត​របស់​ខ្មែរ ដើម្បី​ជូន​មេ​ដឹក​នាំ​កំពូល​មក​ពី​បណ្ដា​ប្រទេស​នានា​ដែល​នឹង​បង្ហាញ​វត្តមាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល ហ្រ្វង់កូហ្វូនី លើក​ទី២០។ ចាប់​ពី​ថ្ងៃ​ទី ១៤ ទៅ ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះរាជាណាចក្រកម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​ហ្វ្រង់កូហ្វូនី លើក​ទី​២០ (20e Sommet de la

មូលនិធិគ្រួសារ Herbalife (HFF) បន្តភាពជាដៃគូជាមួយអង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) នៅប្រទេសកម្ពុជា

មូលនិធិគ្រួសារ Herbalife (HFF) បានប្រកាសពីការបន្តភាពជាដៃគូជាមួយ អង្គការដើម្បីស្នាមញញឹមនៃកុមារ (PSE) ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញដែលផ្តល់

កម្មវិធីប្រកួតវប្បធម៌ ២១ ប្រទេស នៅកូរ៉េខាងត្បូង កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣

កន្លង​ទៅ​ថ្មីៗ ប្រទេស​កូរ៉េ​ បាន​រៀប​ចំ​កម្មវិធី​ប្រកួត​វប្បធម៌ ២១ ប្រទេស ក្នុង​នោះ​ក៏​មាន​កម្ពុជា​ចូលរួម​ផង​ដែរ។ កាន់​តែ​រំភើប​និង​អស្ចារ្យ​នៅ​ក្នុង​ពិធី​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង​ចំណោម​ប្រទេស​ចូលរួម​ទាំង ២១។ កាល​ពី​ថ្ងៃ​ទី ២៣ ដល់ថ្ងៃ​ទី ២៥ ខែ តុលា ឆ្នាំ ២០២៦ ព្រឹត្តិការណ៍​មហោស្រព​ចម្រុះ​វប្បធម៌ MAMF

មហោស្រពភាពយន្តខ្លី ចតុមុខ ជំនាន់ទី១៥ ឆ្នាំ២០២៦ មានគោលបំណងលើកកម្ពស់ស្នាដៃ ភាពយន្តខ្លី

នា​ថ្ងៃ​២៣ ខែ​តុលា ឆ្នាំ ២០២៦ កន្លង​ ទៅ​មហោស្រពភាពយន្តខ្លី ចតុមុខ បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មានដោយមានការចូលរួមយ៉ាងច្រើនពី​អ្នក​ជាប់​ពាក់ព័ន្ធ។ មហោស្រព



Leave a Reply

Your email address will not be published.Required fields are marked *