ធ្លាប់ញ៉ាំខត្រី ខជើងជ្រូកហើយ ឥលូវចង់សាកញ៉ាំ «ខ» កាហ្វេអត់?

ខ្ញុំទ្រីយ៉ា ជាអ្នកសរសេរអត្ថបទផ្នែកម្ហូបអាហារម្នាក់។ ខ្ញុំជឿជាក់ថាមនុស្សជាច្រើននៅភ្នំពេញសុទ្ធតែធ្លាប់បានញ៉ាំ ខ រួចមកហើយ ចំណែក ខ នេះទៀតសោតក៏មានច្រើនប្រភេទដែរដូចជាខសាច់ជ្រូក ខគោ ខត្រីអីជាដើម។ ថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាមកញ៉ាំ ខ មួយមុខដែលមិនមែនជាម្ហូប តែជាកាហ្វេទៅវិញ នៅហាង Cottage Coffeeមានឈ្មោះថា «ខ» កាហ្វេ។ អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយមែនអត់ ថាហេតុអ្វីបានជាគេដាក់ថា «ខ» កាហ្វេ ហើយរសជាតិយ៉ាងណាវិញ? ឥលូវកុំឱ្យអូសក្រឡាវែងឆ្ងាយ ខ្ញុំនឹងចែករំលែកបទពិសោធន៍ខ្ញុំផ្ទាល់ពី «ខ»កាហ្វេ។

ពីដំបូងឡើយពេលដែលបានឮថា «ខ»កាហ្វេ ខ្ញុំក៏ឆ្ងល់ថាតើគេយកអីមកធ្វើ ព្រោះពីតូចមក «ខ» ភាគច្រើនគឺសំដៅទៅលើមុខម្ហូប ហើយក្នុងចិត្តក៏ស្រមៃថាកាហ្វេមួយនេះគេយកទឹកខមកធ្វើមែនទេ។ នៅពេលដែលបានសាកញ៉ាំហើយ វាផ្ទុយពីអ្វីដែលខ្ញុំបានគិតទៅវិញ។ សម្រាប់អ្នកដែលចូលចិត្តកាហ្វេបែបធ្ងន់ដូចខ្ញុំ «ខ»កាហ្វេគឺ the best។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ ព្រោះនៅ​ពេលដែល​ខ្ញុំបាន​ភ្លក់បន្តិចហើយ ខ្ញុំមានអារម្មណ៍ម្យ៉ាងគឺឆ្ងាញ់ប្លែកពីកាហ្វេរាល់ដងដែលខ្ញុំបានញ៉ាំ។

តាមបទសម្ភាសជាមួយកញ្ញា យុយ សុផានិត ជាប្រធានផ្នែកលក់ និងទីផ្សារនៃហាង Cottage Coffee បានប្រាប់ថា «ខ» កាហ្វេជាភេសជ្ជៈមួយមុខដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរ និង​ដើម្បី​បង្ហាញ​ពីអត្តសញ្ញាណ​នៃរសជាតិកាហ្វេខ្មែរ។ ចំណែកឯអារម្មណ៍​ប្លែកដែលខ្ញុំបាននិយាយ​នៅ​លើ​នោះ​គឺរសជាតិប្លែក ព្រោះ «ខ»កាហ្វេនេះ​បានពាំនាំ​នូវរសជាតិ​ពិសេស​ម្យ៉ាងដែលរាងដិតហើយធ្ងន់ ចំពោះក្លិនវិញគឺឈ្ងុយគ្រាប់កាហ្វេដែលទើបនឹងលីងហើយថ្មីៗ។ រសជាតិនិងក្លិនរបស់ «ខ»កាហ្វេនេះហើយបានធ្វើឱ្យខ្ញុំត្រលប់ទៅអតីតកាលដែលនៅពេលខ្ញុំនៅតូចហើយធ្លាប់លួចកាហ្វេម៉ាក់ញ៉ាំ។

យោងតាម​កញ្ញា សុផានិត ក៏បានបញ្ជាក់ពីចំណុចពិសេសនៃ «ខ»កាហ្វេនេះគឺរសជាតិបែបទសវត្សរ៍ ៨០ មានន័យ​ថាជា​រសជាតិ​កាហ្វេបែបខ្លាំង​ ដែលសក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តកាហ្វេ ឬអ្នក​ធ្វើការហើយ​ចូលចិត្តញ៉ាំ​កាហ្វេជា​ប្រចាំ។ បើទោះបីជាមានជាតិកាហ្វេរាងខ្លាំងមែន ប៉ុន្តែ Cottage Coffee មានរូបមន្តពិសេសដែលធ្វើឱ្យ «ខ» កាហ្វេ​មានផ្អែម​ដោយ​មិន​ប្រើ​ស្ករហើយ​កាន់តែឆ្ងាញ់​ដោយមាន​ក្លិនឈ្ងុយ​ពីគ្រីម​ដែល​លាយជាមួយ​កាហ្វេនោះ។ ដូចនេះ​យើងនឹង​ទទួលបាន​កាហ្វេ​មួយកែវដែលមានរសជាតិបែបនៅទសវត្សរ៍ ៨០ តែញ៉ាំនៅក្នុងសម័យកាលឆ្នាំ​ ២០២១។

អ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ហើយមែនអត់ថាកាហ្វេឆ្ងាញ់បែបនេះ តិចមានតម្លៃថ្លៃទៅ? សម្រាប់​អ្នកដែល​ចូលចិត្ត​ញ៉ាំកាហ្វេ​ ការចំណាយ ៧០០០៛ ទៅលើកាហ្វេមួយកែវដែលមានរសជាតិ​ឈ្ងុយឆ្ងាញ់​ពិតជា​សមរម្យ​នឹងតម្លៃ ហើយ«ខ»កាហ្វេនេះ​ដែរ​ក៏​បានទទួលការពេញនិយមពីសំណាក់អតិថិជនជាច្រើន។

ចុះក្រៅពី«ខ»កាហ្វេ តើមានភេសជ្ជៈអ្វីផ្សេងអត់? ច្បាស់ណាស់នៅ Cottage Coffee ក៏មានភេសជ្ជៈឆ្ងាញ់ៗជាច្រើនដែលឆ្ងាញ់ហើយទទួលការពេញនិយមពីអតិថិជនដូចជា Passion Juice, Green Tea និង Hot latte។

បច្ចុប្បន្ននេះហាង Cottage Coffee មាន៤ សាខា៖

សាខាទី ១:COTTAGE COFFEE-Canadian Tower

            ទីតាំង៖ ស្ថិតនៅក្នុងអគារពាណិជ្ជកម្មកាណាឌីយ៉ា ជាន់ទី ១

            លេខទូរសព្ទ៖ 086 800 887

សាខាទី ២:COTTAGE COFFEE-st.108

            ទីតាំង៖ រុក្ខវិថីឧកញ៉ាអ៊ឹងប៊ុនហ៊ូវ (១០៨), រាជធានី​ភ្នំពេញ    

លេខទូរសព្ទ៖ 098 456 108

សាខាទី ៣៖ COTTAGE COFFEE សាខា NBC

            ទីតាំង៖ ក្រោយអតីតធនាគារជាតិ

លេខទូរសព្ទ៖ 092 655 688

សាខាទី ៤៖COTTAGE COFFEE សែនសុខ (នឹងបើកដំណើរការឆាប់ៗនេះ)

            ទីតាំង៖ ១០០ម៉ែត្រ ពីផ្សារម៉ាក្រូ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម