ទម្លាយស្ថានភាព Zheng Shuang ក្រោយបាត់មុខពីសិល្បៈច្រើនឆ្នាំ រស់នៅពឹងផ្អែកម្ដាយឳពុកគ្មានសល់ទ្រព្យសម្បត្ដិ

យោងតាមប្រភពព័ត៌មាន 163 របស់ប្រទេសចិន បានឲ្យដឹងថា តារាសម្ដែងស្រី Zheng Shuang បានទម្លាយពីស្ថានភាពរបស់ខ្លួននាពេលបច្ចុប្បន្ន និងចេញបដិសេធព័ត៌មានចុះផ្សាយថាខ្លួននៅសល់ទ្រព្យសម្បត្ដិរាប់លានដុល្លារក្នុងខ្លួន។

យោងតាមការបញ្ជាក់របស់តារាស្រី Zheng Shuang ដែលបានបង្ហោះក្នុងគណនី Weibo របស់ក្រុមហ៊ុននាងបានឲ្យដឹងថា៖ នាងមានអារម្មណ៍ខុសឆ្គងយ៉ាងខ្លាំង ចំពោះក្រុមគ្រួសារ និងអ្នកជុំវិញដែលបានរងការប៉ះពាល់ដោយសារតែទង្វើរបស់នាង។ នាងពិតជាចង់ធ្វើរឿងគ្រប់យ៉ាងដើម្បីប៉ះប៉ូវចំពោះរឿងទាំងអស់ដែលបានកើតឡើង។ នាងសង្ឃឹម ខ្លួនអាចមានលទ្ធភាពរកប្រាក់ចំណូលដើម្បីសងដល់បំណុលទាំងឡាយ។ ស្ថានភាពរបស់នាងបច្ចុប្បន្នគឺគ្មានភាពល្អប្រសើរទេ និងពិបាកក្នុងការសងបំណុល។

នាងបន្ដថា៖ ប្រាក់របស់នាងបានអស់ហើយគ្មានសល់នោះទេ និងកំពុងស្ថិតជាប់ក្នុងបំណុលបន្ទាប់ពីជួបរឿងអាស្រូវ។ នាងមិនមានការងារធ្វើ និងត្រូវរស់នៅជាមួយឳពុកម្ដាយចាស់ជរានៅឯអាមេរិក។ ជាក់ស្ដែង នាងគ្មានទ្រព្យសម្បត្ដិច្រើនជាង ៣០ លានដុល្លារអាមេរិកដូចពាក្យចចាមអារ៉ាមនោះទេ ប្រសិនបើនាងមានប្រាក់ច្រើនដូច្នេះ នាងមិនរស់នៅវេទនាឡើយ។ ពាក្យចចាមអារ៉ាមបានលើកឡើង នាងមានប្រាក់ច្រើនសន្ធឹកសន្ធាប់តែព្យាយាមរត់គេចពីបំណុលមិនសង តែការពិតនាងគ្មានប្រាក់ទេ។

នាងក៏បានស្នើសុំដល់អ្នកលេងលើបណ្ដាញសង្គមឲ្យឈប់បញ្ចេញមតិអាក្រក់ៗ វាយប្រហារនាងទៀត នាងកំពុងព្យាយាមធ្វើឲ្យអ្វីគ្រប់យ៉ាងមានភាពល្អប្រសើរឡើងវិញ។ មតិអាក្រក់ៗ ទាំងនោះពិតជាធ្វើឲ្យប៉ះពាល់ដល់នាង និងមានការឈឺចាប់។

គួររំលឹកដែរថា Zheng Shuang ជាតារាស្រីមានឈ្មោះល្បីម្នាក់ក្នុងប្រទេសចិន រូបនាងបានបង្ហាញខ្លួនក្នុងរឿងភាគល្បីៗដូចជា F4 ២០០៩, Love O2O និង Rush to The Dead Summer  ជាដើម។ រូបនាងក៏ជាប់ជាតារាស្រីចិនម្នាក់ដែលមានតម្លៃខ្លួនថ្លៃខ្លាំងម្នាក់ផងដែរ ប៉ុន្ដែដោយសាររឿងអាស្រូវគេចពន្ធ និងជួលគេពពោះជំនួសនៅដើមឆ្នាំ ២០២១ ធ្វើឱ្យអាជីពជាតារាសម្ដែងរបស់នាងត្រូវរលាយខ្ទេចត្រឹមមួយប៉ប្រិចភ្នែក ត្រូវបង្ខំចិត្ដចាកចេញពីសិល្បៈទៅរស់នៅឯសហរដ្ឋអាមេរិក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម