Zhao Lusi ត្រូវប្រព័ន្ធផ្សព្វផ្សាយ​ចិន​រិះគន់ខ្លាំងៗរឿងខ្វះចំណេះដឹង និង​គ្មានវិជ្ជាជីវៈ

Zhao Lusi ​ត្រូវ​បាន​ទូរទស្សន៍រដ្ឋចិន CCTV រិះគន់​ចំពោះ​ភាព​ទន់ខ្សោយ​ផ្នែក​វប្បធម៌ និង​កង្វះ​វិជ្ជាជីវៈ​ក្នុង​ការងារ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ សារព័ត៌មាន Sina ​បាន​រាយការណ៍​ថា តារាសម្ដែង Zhao Lusi ត្រូវ ​បាន​ស្ថានីយ​ទូរទស្សន៍​ CCTV រិះគន់ និងចាត់​ទុក​ថា​ជា​តារា​វ័យ​ក្មេង “មិន​ចេះ​អក្សរ” ខ្វះ​ចំណេះដឹង​មូលដ្ឋាន ​ការ​អប់រំមានកម្រិត និង​​អាកប្បកិរិយាមិនសមរម្យ​នៅ​ចំពោះ​មុខ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

ព្រម​ជាមួយ​គ្នា​នោះ ទូរទស្សន៍ CCTV បានលុបរាល់ការបង្ហោះទាក់ទងនឹងតារាស្រីវ័យ ២៤រូបនេះ។ បច្ចុប្បន្ន ពាក្យគន្លឹះ “Zhao Lusi” មិនអាចត្រូវបានរកឃើញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយអនឡាញរបស់ស្ថានីយទូរទស្សន៍នេះទេ។

ជុំវិញបញ្ហានេះ កាលពីឆ្នាំ ២០២២ Zhao Lusi បានថតរឿង “Hu Tong” សម្រាប់ទូរទស្សន៍ CCTV ។ ត្រូវថតរឿងភាគបែបប្រវត្តិសាស្ត្រ ប៉ុន្តែ Zhao Lusi បែរមិនអាចចាំថា តើតួអង្គដែលនាង​សម្ដែង​ស្ថិត​ក្នុង​សម័យ​កាល​ណា ហើយមិនចាំថ្ងៃបង្កើតបក្សទៀត។

ប្រការនេះបណ្តាលឱ្យ Zhao Lusi ត្រូវបានគេវាយតម្លៃថាខ្ជិល មិនបានអាន Script ដោយប្រុងប្រយ័ត្ន និងមិនបានបង្កើនចំណេះដឹងរបស់ខ្លួនឱ្យស៊ីជម្រៅនៅពេលថតខ្សែភាពយន្តប្រវត្តិសាស្ត្រ។ ជា​លទ្ធផលនាង​​បាន​បង្កើត​កំហុស​ជា​ច្រើនពេល​សម្ដែង​ក្នុង​រឿងនេះ។

យោងតាមសារព័ត៌មាន ​​QQ ការរិះគន់ដោយ CCTVនឹងធ្វើ​ឱ្យ Zhao Lusi ប្រឈមមុខនឹងឧបសគ្គក្នុងអាជីព ហើយ​ពិបាក​នឹងចូលរួមក្នុងព្រឹត្តិការណ៍ផ្លូវការ និងទ្រង់ទ្រាយធំផ្សេងៗណាស់ ខណៈ​ជាធម្មតាកម្មវិធីរបស់ទូរទស្សន៍រដ្ឋចិនមានសារៈសំខាន់ក្នុងការបញ្ជាក់កម្រិតកេរ្តិ៍ឈ្មោះរបស់សិល្បករចិន។

បញ្ហា​តារា​វ័យ​ក្មេង​ចិន​ខ្វះ​ចំណេះ​ដឹង​​បាន​ក្លាយ​ជាបញ្ហា​រសើប​មួយ​ក្នុង​សង្គម​សិល្បៈចិននាពេលថ្មីៗនេះ ហើយ​មុន Zhao Lusi តារាផ្សេងៗ​ទៀត​ដូចជា Wang Yibo, ឬ Liu Haocun ក៏ត្រូវ​បាន​គេ​រិះគន់ស្រដៀងៗនេះដែរ។

កើតក្នុងឆ្នាំ ១៩៩៨ Zhao Lusi បច្ចុប្បន្ន​ត្រូវ​បាន​គេរាប់ជាតារាសម្ដែងវ័យ​ក្មេងដ៏ល្បីបំផុតមួរូបនៅក្នុងប្រទេសចិន ជាពិសេសបន្ទាប់ពីទទួលបានភាពជោគជ័យនៃរឿងភាគល្បីៗដូចជា “The Romance of Tiger and Rose” (ប្រវត្តិស្នេហ៍ឈិនឈានឈាន), ភាពយន្ត “The Long Ballad” និងភាពយន្ត “Love Like the Galaxy” ជាដើម ៕

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម