មិនបោះបង់ខ្លួនឯង យូហៃ ព្យាយាមរហូតទទួលជោគជ័យលើអ្វីខ្លួនស្រលាញ់ ទោះបរាជ័យប្រឡងបាក់ឌុបមិនជាប់

ហាក់មិនសមប្រកបនៅក្នុងជីវិតសិក្សា ប៉ុន្តែ យូហៃ មិនបានបោះបង់ចោលអ្វីដែលខ្លួនស្រលាញ់ និងខំធ្វើកន្លងមករហូតទទួលបានផ្លែផ្កា យ៉ាងល្អនៅលើវិស័យតន្ត្រី ដែលជាក្ដីស្រមៃ​របស់ខ្លួនតាំងពីក្មេង ។

ម្ចាស់ជយលាភី The Rapper Cambodia រដូវកាលទី១ចេញមុខនិយាយច្បាស់ៗនៅក្នុងកម្មវិធី Podcast មួយថា អំឡុងពេលកូវីដ-១៩ ខ្លួនត្រូវនៅផ្ទះហើយរៀនអនឡាញតែមិនសូវជាបានរៀនប៉ុន្មានទេ។ ណាមួយទំនេរច្រើនក៏យកពេលទៅធ្វើចម្រៀងច្រើនជាង​ហូរហែ​ទៅ។ យូហៃ រៀបរាប់ទៀតថា ខ្លួនប្រឡងទី ១២ អត់ជាប់ទេ ហើយពេលហ្នឹងក៏សួរខ្លួនឯងសល់អ្វីខ្លះហើយ? ពេលនោះដែរយូហៃ បានក្រឡេកទៅមើលអ្វីដែលខ្លួនបានធ្វើកន្លងមក និងបានរកឃើញថាការធ្វើបទចម្រៀងជាអ្វីដែលខ្លួនស្រលាញ់ ហើយក៏ជាភាពពូកែរបស់ខ្លួនផងដែរ។

យូហៃ ថាខ្លួនអត់អាចបោះបង់ចោលចម្រៀងទេ ព្រោះវាជាអ្វីដែលខ្លួនខិតខំកន្លងមក ណាមួយ អត់ចង់មានអារម្មណ៌ថា ការខិតខំកន្លងមករបស់ខ្លួនកន្លងមកត្រូ​វគ្មាន​ន័យ​ឡើយ។

ក្រោយៗមកយូហៃ ក៏បានបន្តចំណង់ចំណូលចិត្តរបស់ខ្លួនជាមួយការធ្វើចម្រៀង រហូតមានការជំរុញទឹកចិត្តពីមិត្តភក្តិ និង​ខ្លួនឯង​ផ្ទាល់​ឱ្យចូលកម្មវិធី The Rapper Cambodia។ ដោយមានចំណូលចិត្តស្រាប់លើផ្នែកចម្រៀង គួបផ្សំជាមួយសមត្ថភាព យូហៃ ធ្វើបានល្អពីមួយវគ្គទៅមួយវគ្គនៅក្នុងការប្រកួត រហូតទទួលជ័យលាភីជាម្ចាស់ពាន The Rapper Cambodia រដូវកាលទី ១។

ងាក​ទៅ​មើល​ការ​សិក្សា​ដែរ យូហៃ មិន​ត្រឹម​ប្រឡង​ទី ១២ មិន​ជាប់​ទេ ពេល​មកប្រឡង The Rapper Cambodia ស្រប​ពេល​ប្រឡង​នៅ​ថ្នាក់​សាកលវិទ្យាល័យ ធ្វើឲ្យ​លោកបោះបង់​ការ​ប្រឡង​នៅ​សាកលវិទ្យាល័យ​ផ្នែក​គ្រប់គ្រង ហើយ​ជ្រើសរើស​តន្ត្រី។ មក​ដល់​ពេល​នេះ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ លោក​មិន​បាន​បន្ត​ទៀត​ឡើយ។

ត្បិត​ក្មេង​ខ្ចី​ក្នុង​វិស័យ​តន្រ្តី​តែ​ យូហៃ មាន​ស្នាដៃ​ខ្លះ​ៗ​មុនជាប់​ជា​ម្ចាស់​ជយលាភី The Rapper ទៅ​ទៀត នោះ​គឺ​បទ “RAW” មាន​អ្នក​មើល​ជិត ១ លាន​ដង ហើយ​និង​បទ “STAY THE NIGHT” មាន​អ្នក​មើល​ជិត​កន្លះ​លាន​នាក់។ ថ្ងៃនេះដែរ នៅម៉ោង ៧ យប់ ម្ចាស់ពាន the rapper Cambodia យូហៃ និង couch សង្ហា នរិទ្ធ នឹងចេញ​បទ​ចម្រៀង​រួមគ្នា ដែលមានចំណងជើងថា ‹‹១ ណា›› ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស

តារាចិនកំពុងឡើងកូដ Yang Chaoyue បង្អួតពានសម្រស់ នៅសារមន្ទីរជាតិ គ្រាមកចូលរួម មហោស្រពភាពយន្តអាស៊ីកម្ពុជា

តារា​ស្រី​វ័យ​ក្មេង​របស់​ចិន Yang Chaoyue ដែល​មក​កម្ពុជា​ក្នុង​កម្មវិធី មហោស្រព​ភាពយន្ត​អាស៊ី​កម្ពុជាលើកទី៤ ​ដែល​ទើប​បញ្ចប់​ថ្មី​ៗ​នេះ ហើយ​នាង​ក៏​ទទួល​បានពាន

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ