ក្រោយភាពយន្តរឿង Bon Appétit, Your Majesty បានឈានដល់ទីបញ្ចប់ជាមួយនឹងភាពជោគជ័យ Yoon Seo Ah ដែលសម្ដែងជាតួអង្គ Gil Geum បានផ្ដល់បទសម្ភាសន៍ជាមួយនឹង SPOTV News រៀបរាប់ពីផលលំបាកដែលខ្លួនបានជួបប្រទះនៅពេលថតរឿងនេះ។

ជាក់ស្ដែង តារាស្រីកើតឆ្នាំ ២០០០ បានរៀបរាប់ថា នាងទទួលបានការងារដ៏ជោគជ័យនេះ មុនថ្ងៃចេញថតត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ទាំងដែលនាងត្រូវកែប្រែខ្លួនឯងច្រើន និងត្រូវប្រើប្រាស់គ្រាមមភាសាបែបបុរាណសម្រាប់ការសន្ទនាគ្នា។
Yoon Seo Ah បានពន្យល់ថា៖ “ខ្ញុំបានទទួលស្គ្រីបត្រឹមតែ ៣ ទៅ ៤ថ្ងៃប៉ុណ្ណោះ មុនពេលចាប់ផ្តើមថត។ ដោយសារតែតួអង្គនេះនិយាយជាគ្រាមភាសា Jeolla ហើយខ្ញុំចង់ធ្វើវាឱ្យបានល្អ ខ្ញុំថែមទាំងបានទាក់ទងទៅតារាសម្ដែង Hong Jin-ki ដែលខ្ញុំធ្លាប់ធ្វើការជាមួយគាត់ពីមុន ឱ្យគាត់មកជួយខ្ញុំទៀតផង”។
“ដំបូងឡើយ ខ្ញុំទន្ទេញគ្រប់ពាក្យ ហើយចាប់ផ្ដើមសរសេរវាដើម្បីឱ្យចាំចង្វាក់នៃការនិយាយ។ ក្រោយមកខ្ញុំក៏ធ្វើដំណើរទៅទីក្រុង Yeosu ដើម្បីអនុវត្តស្គ្រីបនេះជាមួយនឹងលោកយាយ និងអ្នកដែលនៅក្នុងផ្សារ” តារាស្រីបន្តដូច្នេះ។

Yoon Seo Ah បានរៀបរាប់តទៀតថា ដើម្បីសម្ដែងជា Gil Geum ដែលជាជំនួយការម្នាក់របស់តួឯកស្រី នាងត្រូវធ្វើឱ្យស្បែកឱ្យខ្មៅជាងមុន និងត្រូវទុកចិញ្ចើមឱ្យក្រាស់ ខុសប្លែកពីរូបរាងធម្មតារបស់នាង រហូតដល់ថ្នាក់មិនមាននរណាអាចចំណាំខ្លួនបាន។
ដ្បិតមានពេលខ្លីដើម្បីត្រៀមខ្លួន Yoon Seo Ah បានសម្ដែងជាតួអង្គមួយដ៏ទាក់ទាញ ដែលទស្សនិកជនមិនអាចបំភ្លេចបាន។ នាងបានចែករំលែកថា៖ “អ្នកដឹកនាំរឿង Jang Tae-yoo គឺជាមនុស្សដែលខ្ញុំកោតសរសើរតាំងពីក្មេង។ នៅពេលដែលខ្ញុំទទួលដំណឹងថាបានការងារនេះ វាដូចជាសុបិនមួយអ៊ីចឹង។ ខ្ញុំជឿជាក់ថា ខ្ញុំនឹងអាចធ្វើបានល្អ ក្នុងនាមជាតួអង្គ Gil-geum បើទោះបីជាមានពេលវេលាត្រៀមខ្លួនតិចក៏ពិតមែន។ វាពិតជាពិបាក តែខ្ញុំចាត់ទុកថា វាគឺជាឱកាសមួយថ្មី”។

Yoon Seo Ah បានឱ្យដឹងបន្ថែមថា នៅថ្ងៃដែលចាក់ផ្សាយវគ្គចុងក្រោយ នាង និងក្រុមការងារបានមកទស្សនារឿងនេះជុំគ្នា។ នៅពេលដែលភាពយន្តទទួលបានជោគជ័យ មិនត្រឹមតែនាងទេដែលមានអារម្មណ៍ថារីករាយ និងមានកម្លាំងត្រឡប់មកវិញ តែក្រុមគ្រួសាររបស់នាងក៏បានចូលរួមអបអរដោយថតចំនួនអ្នកទស្សនា ឬ Rating ទុកទៀតផង។
“រស់នៅជា Gil Geum អស់រយៈពេលប្រាំបីខែ បានធ្វើឱ្យខ្ញុំក្លាយជាមនុស្សដែលជ្រះថ្លាជាងមុន។ នាងបានក្លាយជាប្រភពនៃកម្លាំងសម្រាប់ខ្ញុំ។ ខ្ញុំចង់នាំយកក្ដីសុខនេះ ទៅប្រើប្រាស់សម្រាប់ការងារសម្ដែងទាំងអស់ដែលខ្ញុំអាចនឹងមានឱកាសទទួលបាននៅពេលក្រោយទៀត” Yoon Seo Ah បញ្ចប់ដូច្នេះ៕























Account
Security
Favourite Content