គង់ សុជាតិ ទម្លាយថាពិធីការិនីចាស់វស្សា យុគ ចិន្តា ត្រៀមចូលរោងការហើយ

ជា​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​មួយ​សម្រាប់​អ្នក​គាំទ្រ នៅ​ពេល​ដឹង​ថា​ពិធី​ការិនី​ដ៏​មាន​ថ្វី​មាត់ យុគ ចិន្តា ជិត​ចូល​រោងការ​ហើយ។ ប៉ុន្តែ​ទាក់ទង​នឹង​ព័ត៌មាន​នេះ គឺ​អ្នកនាង គង់ សុជាតិ ទេ ជា​អ្នក​ទម្លាយ​ឲ្យ​ដឹង ក្នុង​នាម​ជា​មិត្ត​ដ៏​ជិតស្និទ្ធ ហើយ​ពិធី​ករ​សាច់​ចាំ​រូប​នេះផ្ទាល់​ក៏​ជា​អ្នក​កំដរ​ផង​ដែរ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ភរិយា​លោក ជា វិបុល បាន​បង្ហោះ​រូបភាព​ជាមួយ​អ្នកនាង យុគ ចិន្តា ហើយ​បាន​សរសេរ​រ៉ាយរ៉ាប់​ថា “yeah … congratulations my friend យុគ ចិន្តា ជិត ការ ហើយ គង់ សុជាតិ ​ធ្វើ​ ជា​​អ្នក​កំដរ”។ ព័ត៌មាន​ដែល​ចេញ​ពី​មាត់​អ្នកនាង គង់ សុជាតិ គឺ​អាច​ទុក​ចិត្ត​បាន​ព្រោះ​ថា​អ្នក​ទាំង​ពីរ គឺជា​មិត្តភ័ក្ដិ​ដ៏​ជិតដិត និង​តែងតែ​នៅ​ក្បែរ​គ្នា​គ្រប់​ពេល​មិន​ថា​មាន​សុខ ឬ​ទុក្ខ​ឡើយ។

ក្រោយ​ឃើញ​អ្នកនាង គង់ សុជាតិ បង្ហើប​រឿង​នេះ​ហើយ​មិត្តភ័ក្ដិ​អ្នក​សិល្បៈ​ជាច្រើន​សម្ដែង​ការ​អបអរ​ដល់​អ្នក​នាង យុគ ចិន្តា ព្រម​ទាំង​ជូនពរ​ឲ្យ​ពិធី​ការិនី​ដ៏​មាន​ទេពកោសល្យ​រូប​នោះ ជួប​តែ​សុភមង្គល។ ទោះ​ជា​យ៉ាង​ណា​អ្នក​គាំទ្រ​នៅ​រង់ចាំ​ដំណឹង​ច្បាស់​ការ​ពី​សាមី​ខ្លួន​ផ្ទាល់។

កាល​ពី​អំឡុង​ឆ្នាំ​មុន អ្នកនាង យុគ ចិន្តា ធ្លាប់​បាន​ប្រកាស​ថា នឹង​ចូល​រោងការ​នៅ​ថ្ងៃ​ទី ២៣ ខែ មីនា ឆ្នាំ ២០២២ ដោយ​អ្នកនាង​បាន​កក់​សម្អាងការ ផ្កាភ្ញី និង​ចុងភៅ រួចរាល់​ហើយ ប៉ុន្តែ​ពេលវេលា​កំណត់​បាន​មក​ដល់ ពុំ​ទាន់​ឃើញ​អ្នកនាង​ដឹក​ដៃ​គូស្នេហ៍​ចូល​រោងការ​ទៅវិញ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ