៧ឆ្នាំកន្លងទៅ យ៉ែម សំអូន នៅតែដង្ហោយចង់ជួបកូនស្រី

ធ្មេចបើកៗ គិត​មក​ដល់​ថ្ងៃទី២១ ខែ មករា ឆ្នាំ ២០២២នេះ លោក យ៉ែម សំអូន បាន​បែក​ពី​កូន​ស្រី រយៈពេល៧ឆ្នាំ​ហើយ ស្រាប់តែនៅព្រឹកថ្ងៃទី២១ ខែមករានេះ លោកបានបង្ហោះរូបថតមួយសន្លឹក អមដោយការរៀបរាប់យ៉ាងវែងអន្លាយ បង្ហាញពីទំហំចិត្តដែលលោកំពុងនឹករលឹកដល់កូនស្រីបណ្តូលចិត្តតែម្នាក់គត់របស់លោក ឈ្មោះថា សំអូន វិថាណា ដែលបច្ចុប្បន្នកំពុងរស់នៅក្រៅប្រទេសជាមួយអតីតភរិយាលោក គឺអ្នកនាង យ៉ាន លីនដា។

តាមរយៈការបង្ហោះរបស់ លោក យ៉ែម សំអូន បញ្ជាក់ឱ្យដឹងយ៉ាងច្បាស់ថា លោក និងកូនស្រី បានបែកគ្នារយៈពេល៧ឆ្នាំហើយ គិតត្រឹមថ្ងៃទី២១នេះ។ ច្រើនឆ្នាំកន្លងទៅ យ៉ែម សំអូន នៅតែជឿជាក់ថា ពីរនាក់ប៉ាកូនលោក នឹងបានជួបគ្នា ខណៈកូនស្រីលោក ក៍ធ្លាប់បានសន្យានិងលោកហើយ ថានៅថ្ងៃណាដែលព្រម និងចង់ជួបលោក មិនថាពេលវេលា និងទីកន្លែងឆ្ងាយ យ៉ាងណាក៏លោកនឹងទៅជួបកូនភ្លាម។

ខាង​ក្រោម​នេះ គឺ​ជា​​ខ្លឹមសារ​ទាំង​ស្រុងដែល លោក យ៉ែម សំអូន បានបង្ហោះនៅព្រឹកមិញនេះ។

«មែនហើយ ពេលវេលាពិតជាដើលឿនណាស់ ប៉ុន្តែប៉ាប៉ា នៅចាំច្បាស់ ស្នាមញញឹម ដែលមាននៅក្នុង រូបថតមួយសន្លឹកនេះគឺយើងបានថតនៅប្រទេសថៃ ហើយក៏ បញ្ជាក់ថា បា៉បា៉បានបែកពីកូន ស្រី រយៈពេល7ឆ្នាំហើយ គឺចាប់តាំង ពីថ្ងៃ 21_1_2015 រហូតមកដល់ពេលនេះ 21_01_2022 បា៉បា៉ពិតជា នឹកកូនខ្លាំងណាស់ ហើយបា៉សូមទោសកូន តែបា៉បា៉ជឿជាក់ថា ពីរនាក់បា៉កូនយើងនឹងបានជួបគ្នា ហើយកូនក៏ធ្លាប់បានសន្យានឹងបា៉ប៉ាហើយ ថានៅថ្ងៃណាដែលព្រមនិងចង់ជួប បា៉បា៉ មិនថាពេលវេលានិងទីកន្លែងឆ្ងាយ យ៉ាងណា ក៏ បា៉បា៉នឹងទៅជួបកូនភ្លាម ហើយបា៉នៅរក្សាជំហរដដែល បា៉ដែលផ្លាស់ប្ដូរខ្លួនឯង ថាបា៉មានកូន និងស្រលាញ់កូន ស្មើនឹងជីវិតរបស់បា៉ដែរ ផ្លូវនៅវែងឆ្ងាយណាស់សំរាប់កូន ហើយមានតែពេលវេលាមួយគត់ ដែលអាច បញ្ជាក់អំពីគុណ តំលៃរបស់យើង ហើយថាតើយើងនឹងដើរដល់កំរិតណា តែបា៉បា៉នៅតែមាន សង្ឃឹម និងមាន មោទនៈភាព ចំពោះកូនស្រីដ៏រឹងមាំ របស់ បា៉បា៉ជានិច្ច 

បា៉សូមជួនពរកូនស្រីតែមួយរបស់បា៉ប៉ា ជួបតែសេចក្ដីសុខ រៀនពួកែ និងសូមអោយកូនក្លាយជាមនុស្សដ៏ល្អសំរាប់អ្នក គ្រប់គ្នា ហើយកុំភ្លេចសន្យាជាមួយបា៉បា៉ផងបា៉ស្រលាញ់និងនឹកកូនជារៀងរហូត My Only one Princess Veronica Yem»។

គួររំលឹកថា មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ជារឿយៗរមែងតែងឃើញតារា​ប្រុស​ពោះម៉ាយ​លោក យ៉ែម សំ​អូន បង្ហោះរូបថតភ្ជាប់ជាមួយសាររៀបរាប់ពីទំហំទឹកចិត្តដែលឪពុកមានចំពោះកូនស្រីតែម្នាក់ដែលកំពុងរស់នៅឯនាយសមុទ្រ។ ការបង្ហោះជារឿយៗរបស់លោក​បានធ្វើ​ឲ្យ​អ្នកគាំទ្រ​សរសើរ​ទឹកចិត្ត​ក្នុងនាម​ឪពុក​ដែល​ស្រលាញ់​ហើយ​នឹករ​លឹក​បារម្ភ​ចំពោះ​សុខទុក្ខ​កូនស្រី​ ដែល​កំពុង​ឃ្លាត​ឆ្ងាយ​ពី​ទ្រូង​។ យ៉ាងណាមិញ ក្រៅអំពីការបង្ហោះបង្ហាញពីទំហំទឹកចិត្តស្រលាញ់កូនស្រីហើយនោះ យ៉ែម សំ​អូន ក៏តែងតែងបង្ហោះរូបថតជាមួយកូនប្រុស ដែលលោកតែងហៅថាកូនប្រុសពៅ ឈ្មោះថា សំអូន ជលសា ដូចគ្នាដែរ ដោយលោកតែងតែបង្ហាញពីទំហំក្តីស្រលាញ់ ការលើកទឹកចិត្ត និងបង្ហាត់បង្រៀនកូនប្រុសម្នាក់នេះឱ្យស្នងការងារជាច្រើនរបស់លោកទៀតផង។

និយាយពីទីផ្សារការងារសិល្បៈវិញនោះ បើទោះបីជាវ័យរៀងជ្រេបន្តិចក្តី ប៉ុន្តែ យ៉ែម សំអូននៅតែមានទីផ្សារខ្ពស់ ដោយលោកនៅតែទទួលថតខ្សែភាពយន្តឱ្យផលិតកម្មក្នុងស្រុកជាហូរហែ និងនៅតែឡើងច្រៀងតាមកម្មវិធីមង្គលការដូចដើម។ ដោយឡែក ជំនួញក្រៅសិល្បៈរបស់លោក គឺតន្រី្តសម័យ យ៉ែម សំអូន ក៏រលូនទៅមុខជាដរាប ដោយលោកបានពង្រីកក្រុមកាន់តែធំទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម