Xu Jiao គឺជាតារាសម្ដែងស្រីវ័យក្មេងដ៏មានទេពកោសល្យម្នាក់ក្នុងប្រទេសចិន ខណៈឆ្នាំនេះនាងមានវ័យ ២៥ ឆ្នាំហើយ និងបានបង្ហាញខ្លួនក្នុងភាពយន្ដកុនល្បីៗ មិនតិចជាង ១០។ ដោយក្នុងនោះរឿងដែលរូបនាងត្រូវបានគេចាប់អារម្មណ៍ខ្លាំងគឺ CJ 7 ដែលរួមសម្ដែងជាមួយស្ដេចកំប្លែង ទិន ហ្វី។

មែនទែនទៅ ក្នុងខ្សែភាពយន្ដកុន CJ7 រូបនាងទើបតែមានអាយុ ១០ ប៉ុណ្ណោះ និងសម្ដែងជាតួក្មេងប្រុសតូចម្នាក់ដែលដើមឡើយធ្វើឱ្យគ្រប់គ្នាគិតថានាងជាមនុស្សប្រុស តែយ៉ាងណាមិញនាងគឺជាមនុស្សស្រីនោះទេ។ កាន់តែចម្រើនវ័យ រូបរាងរបស់តារាស្រី Xu Jiao កាន់តែស្រស់ស្អាតខ្លាំង ជាពិសេសមើលសឹងតែមិនស្គាល់ថារូបនាងជាក្មេងប្រុសតូចក្នុងរឿងរបស់ស្ដេចកំប្លែង ទិន ហ្វី ឡើយ។
ក្រៅពីការសម្ដែង នាងជាមនុស្សម្នាក់ដែលចូលចិត្តថតរូបតុបតែងខ្លួនបែបបុរាណ និងសម្លៀកបំពាក់ផ្សេងៗ។ ហើយរូបនាងក៏តែងតែចែករំលែករូបភាពរបស់ខ្លួនលើបណ្ដាញសង្គមដែលធ្វើឱ្យមហាជនបានឃើញពីសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ ជាមួយគ្នាដែរ រូបនាងតែងត្រូវមហាជនសរសើរថាមានសម្រស់ស្រស់ស្អាត និងគួរឱ្យស្រឡាញ់ដូចកូនតុក្កតាក្រមុំជ័រ។ តោះទៅមើលរូបភាពរបស់នាងបន្ដិចមើល៖

























Account
Security
Favourite Content