ជោគជ័យខ្លាំងក្នុងរឿង Dream High តែ WooYoung មិនបន្ដអាជីពជាតារាសម្ដែងដោយសារហេតុផលនេះ

WooYoung សមាជិកក្រុមចម្រៀងបុរសខេប៉ុបជំនាន់ទី ២ គឺក្រុម 2PM ទទួលបានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីលោកសម្ដែងក្នុងរឿងភាគល្បី Dream High កាលពីឆ្នាំ ២០១១។ តួអង្គដែលលោកសម្ដែងមានឈ្មោះ Jason ត្រូវបានអ្នកនិយមមើលរឿងភាគកូរ៉េស្រឡាញ់យ៉ាងខ្លាំង កាលជំនាន់នោះ។ តែបន្ទាប់ពីទទួលបានជោគជ័យក្នុងរឿងនេះ មហាជនមិនដែលឃើញលោកទទួលសម្ដែងក្នុងរឿងភាគណាទៀតឡើយ។

ថ្មីៗ សមាជិកក្រុមចម្រៀង 2PM រូបនេះ បានចូលរួមក្នុងកម្មវិធី ដើរកម្សាន្ដមួយ ដោយមានការចូលរួមពីតារាល្បីផ្សេងទៀតដូចជា Jung Jae-Hyung និង Uhm JungHwa  ជាដើម។ កំលុងពេលថតនៅកន្លែងដើរកម្សាន្តមួយក្នុងប្រទេសថៃ តារាប្រុស WooYoung ត្រូវបានគេចោទសួរពីការសម្ដែងរបស់លោកថាហេតុអ្វីលោកមិនទទួលសម្ដែងក្នុងរឿងភាគផ្សេង បើទោះជាលោកទទួលបានការគាំទ្រខ្លាំង បន្ទាប់ពីសម្ដែងក្នុងរឿង Dream High?

ជាការឆ្លើយតប តារាប្រុសវ័យ ៣៥ ឆ្នាំរូបនេះបានលើកឡើងថា៖ រឿងភាគ Dream High គឺជាភាពជោគជ័យដ៏ធំមួយសម្រាប់លោក ដូច្នេះលោកចង់រក្សាទុកវាឲ្យនៅបែបនេះ។ លោកតែងតែចង់សាកល្បងអ្វីដែលថ្មី បើមានឱកាស ប៉ុន្ដែការធ្វើចម្រៀង និងផ្ដោតលើការច្រៀងតែមួយគឺវាជារឿងដែលត្រូវចំណាយពេលយ៉ាងច្រើនមួយទៅហើយ។ លោកពិតជាពេញចិត្ដ ចំពោះការធ្វើចម្រៀង និងចង់ផ្ដោតលើចម្រៀង។

លោកបានបន្ដថា៖ បន្ទាប់ពីបង្ហាញមុខក្នុងរឿង  Dream High លោកទទួលបានសំណើទៅសម្ដែងរឿងជាច្រើន ជាពិសេសបើលោកទៅដាក់ពាក្យសម្ដែងក៏សុទ្ធសឹងតែជោគជ័យ និងត្រូវបានគេជ្រើសរើស។ ប៉ុន្ដែប្រសិនបើចង់ថតរឿង លោកមិនមានពេលគ្រប់គ្រាន់ទេ វាតែងតែប៉ះពេលវេលាសម្រាប់លោកត្រូវផ្សព្វផ្សាយចម្រៀង។ ការថតអាចចំណាយពេលពី ៦០ ថ្ងៃទៅ ១០០ ថ្ងៃ​ តែលោកមានពេលវេលាច្រើនបំផុតត្រឹម ៣០ ថ្ងៃប៉ុណ្ណោះ។

លោកបន្ថែមថា៖ ប្រសិនបើលោកមានចំណាប់អារម្មណ៍ខ្លាំងលើការសម្ដែង លោកច្បាស់ជាប្រឹងប្រែងលើសនេះ ប៉ុន្ដែលោកគិតថាផ្ដោតលើអ្វីដែលកំពុងមានក្នុងដៃជារឿងប្រសើរជាង។ ដូច្នេះទើបលោកជ្រើសមិនផ្ដោតលើការសម្ដែង និងផ្ដោតតែលើការច្រៀង។

គួរបញ្ជាក់ថា តារាប្រុស WooYoung បានសម្ដែងក្នុងរឿងភាគដំបូងរបស់ខ្លួនគឺ Dream High រឿងនេះធ្វើឲ្យលោកទទួលបានការគាំទ្រយ៉ាងខ្លាំង ប៉ុន្ដែ  Dream High ជារឿងដំបូងរបស់លោក ក៏ជារឿងចុងក្រោយដែលលោកបានសម្ដែងផងដែរ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ផឹកទឹកកខ្វក់មិនដាំឆ្អិនយូរ! ស្រ្តីវ័យ ៥៦ ឆ្នាំនៅចិនត្រូវវះកាត់បើកលលាដ៍ក្បាលទាំងភ្ញាក់ដឹងខ្លួនដើម្បីយកព្រូនចេញពីខួរក្បាល

ថ្មីៗនេះមានករណីសិក្សាមួយដ៏គួរឱ្យភ្ញាក់ផ្អើលដែលបានកើតឡើងលើស្រ្តីវ័យ ៥៦ ឆ្នាំម្នាក់រហ្សសនាម Luo Fang រស់នៅតំបន់ Guangxi ក្រោយគាត់មានអាការៈវៀចមុខ និងខ្សោយដៃជើងអស់រយៈពេលជាច្រើនឆ្នាំ។ រឿងរ៉ាវនេះត្រូវគេរំឭកបកទៅកាលពីឆ្នាំ ២០១៩ វិញបន្ទាប់ពីគាត់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើន ក្រោយមកត្រូវបានគ្រូពេទ្យប្រាប់ថាមានឆ្លងមេរោគព្រូន Spirometra ដោយព្រូននោះបានរស់នៅលាក់ខ្លួនក្នុងខួរក្បាលរបស់គាត់អស់រយៈពេល ៧ ឆ្នាំមកហើយ។ ដោយសារតែទីតាំងមេរោគស្ថិតនៅក្នុងតំបន់មុខងារសំខាន់នៃខួរក្បាលដែលមានហានិភ័យខ្ពស់ក្នុងការវះកាត់គាត់ក៏បានសម្រេចចិត្តជ្រើសរើសវិធីព្យាបាលតាមបែបបុរាណដោយមិនវះកាត់នាពេលនោះ។ យ៉ាងណាមិញអាការជំងឺរបស់គាត់កាន់តែធ្ងន់ធ្ងរទៅៗពីមួយឆ្នាំទៅមួយឆ្នាំដោយស្តែងចេញរោគសញ្ញាច្បាស់ៗនៅរដូវក្តៅ។ នៅដំណាក់កាលក្រោយៗ

ពិធីការិនីល្បីឈ្មោះអេហ្ស៊ីប និងគ្នីគ្នា ១១ នាក់ត្រូវកាត់ទោសប្រហារជីវិត ពីបទផលិតនិងជួញដូរគ្រឿងញៀន ៧៥០ គីឡូ

សារព័ត៌មាន Al Jazeera បានរាយការណ៍ថា ចុងចោទ ៩ នាក់ផ្សេងទៀតត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ហើយ ៧ នាក់ក្នុងចំណោមមនុស្ស ២៨ នាក់ដែលត្រូវបានស៊ើបអង្កេត

ខំប្រឹងដល់ដង្ហើមចុងក្រោយដើម្បីកូន! Peter Pan’s Dad កូរ៉េបង្កើត Neverland បានសម្រេចសម្រាប់កូនប្រុសមានជំងឺអូទីហ្សឹមធ្ងន់ធ្ងរមុនលាចាកលោក

លោក Jeon Gyeong Cheol ជាអ្នកនិពន្ធម្នាក់ដែលធ្លាប់បានលាតត្រដាងរឿងរ៉ាវជីវិតដ៏កម្សត់ក្នុងការចិញ្ចឹមកូនប្រុស អូទីហ្សឹម ធ្ងន់ធ្ងរក្នុងនាមជាឪពុកតែម្នាក់ នៅតាមកម្មវិធី

លោក ឯល ប៊ុនណុល ៖ ចង់ឱ្យមានសិស្សរៀនជំនាញសិល្បៈ ល្ខោននិយាយ ត្រូវផ្ដល់ក្ដីសង្ឃឹម និងការត្រួសត្រាយផ្លូវ

លោក ឯល ប៊ុនណុល គឺជាមន្ត្រីជាន់ខ្ពស់ និងជាអ្នកដឹកនាំក្នុងវិស័យសិល្បៈវប្បធម៌ខ្មែរ ដោយបច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ ន

ព្រះនាង នរោត្តម ជេនណា ឲ្យតម្លៃការសិក្សាខ្លាំង សុខចិត្តបោះបង់ឱកាសក្លាយជាតារា Kpop

ព្រះនាង នរោត្តម ជេនណា ដែល​ជាខត្តិយៈ​ត្រកូល​ខ្មែរ បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ទាំង​បុរាណ និង​សម័យ​តែងតែ​ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ថា ឯកអគ្គរដ្ឋទូត​វប្បធម៌​វ័យ​

ការសិក្សា៖ ទឹកនោមពីអ្នកឡើងភ្នំ ធ្វើឱ្យទឹកកកលើភ្នំ Everest រលាយអស់ជាង ១៥៤ តោនត្រឹមពេល ៥០ថ្ងៃ

វត្តមានមនុស្សរាប់ពាន់នាក់ដែលឡើងលើភ្នំ Everest បានបញ្ចេញទឹកនោមប្រមាណ ៦ ០០០ លីត្រជារៀងរាល់ថ្ងៃ ដែលអាចរួមចំណែកដល់ការរលាយទឹកកកប្រមាណ ១៥៤ តោន ក្នុងរដូវកាលឡើងភ្នំ

រដ្ឋមន្ត្រីក្រសួងអប់រំផ្ដល់អាហារូបករណ៍ដល់សិស្សទី១២ ដែលរស់នៅតាមបណ្ដាខេត្តថៃឈ្លានពាន

ដំណឹង​ល្អ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ​ យុវជន និងកីឡា បាន​​សម្រេច​ផ្ដល់​ជូន​ដល់​សិស្ស​ទើប​ចប់​ទី១២ ក្នុង​ឆ្នាំ​ន

ស្រាយចម្ងល់ ជនរងគ្រោះពីការបាក់ដីនៅនេប៉ាល់អាចនៅរស់របៀបណា ក្រោយជាប់នៅក្រោមដីដាច់បាយដាច់ទឹកអស់ ៩ ថ្ងៃ?

កាលពីថ្ងៃទី ២៦ ខែសីហា គ្រោះមហន្តរាយបាក់ផ្ទាំងទឹកកកដ៏ធ្ងន់ធ្ងរនៅជ្រលងភ្នំ Trishuli ប្រទេសនេប៉ាល់ បានបង្កឱ្យមានជំនន់ទឹកភក់ និងការបាក់ដីយ៉ាងសន្ធឹក

កម្មវិធីសំពះគ្រូ ដែលរៀបចំឡើងរាល់ឆ្នាំមានអត្ថន័យធំធេងខ្លាំង

សិស្ស​របាំ​ច្រើន​ខេត្ត​ក្រុង​បាន​មក​រាជធានី​ភ្នំពេញ ​ដើម្បី​រៀបចំ​កម្មវិធី​គ្រូល្ខោនប្រចាំឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ «មោ​ទ​ក​ភាព​គ្រូ» រៀបចំ​ដោយ​ក្រុម​សិល្បៈ​យុវ

កុំខកខាន! «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» រៀបចំឡើងកាន់តែធំ និងអស្ចារ្យជាងមុននៅកោះពេជ្រ

ព្រឹត្តិការណ៍ពាណិជ្ជកម្មឌីជីថលដ៏ធំសម្បើមប្រចាំឆ្នាំគឺ «វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣» នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ដល់ ១៣ ខែកញ្ញា