អ្នកស្នេហាវិស័យបវរកញ្ញា និងហ្វេនផេកធំៗមានការភ្ញាក់ផ្អើលជាខ្លាំង នៅសុខៗស្រាប់តែ ស្រីស្អាត ដាដាវ តុបតែងខ្លួន ថតរូបទម្រង់បវរកញ្ញា ថែមទាំងដាក់ជាមួយ caption ថា «ឧទាហរណ៏ថាឆ្នាំក្រោយ…….!!!» ដែល caption ខ្លីន័យបញ្ជិតបញ្ជៀងនេះ ធ្វើឱ្យហ្វេនៗរំជួលចិត្តចង់ឃើញ Influencer ល្បីឈ្មោះនេះចូលប្រកួតបវរកញ្ញាមែនទែន។




តាមការបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការ នេះជាលើកទី១ ដែល តារាស្រីរាងតូចច្រឡឹង ដាដាវ ធ្វើសក់បវរកញ្ញា តែគេមិនដឹងថា ការថតនេះមានគោលបំណងអ្វីឱ្យប្រាកដឡើយ។ យ៉ាងណាមិញ ក្រោយឃើញ Caption ន័យបញ្ជិតបញ្ជៀងខាងលើ ហ្វេសប៊ុកផេកឈ្មោះ Maxime Illustration បានគូសរូប sketch ជាច្រើនសន្លឹកឱ្យ ដាដាវ ដោយបានរៀបរាប់ថា «If b Daa Dao is one of the miss in Cambodia.» ហើយការបង្ហោះនេះក៏ត្រូវបាន ដាដាវ ជាសាមីខ្លួន យកទៅចែករំលែកបន្តផងដែរ។






ទោះមានការជំរុញគាំទ្រ និងលើកទឹកចិត្តច្រើនក្តី តែគេមិនដឹងថា កញ្ញា ដាដាវ នឹងសម្រេចចិត្តបែបណាឡើយ មានតែរង់ចាំមើលការ update របស់នាងទាំងអស់គ្នា។ ប៉ុន្តែ បច្ចុប្បន្នតារាស្រីរូបនេះកំពុងមមាញឹកខ្លាំងលើការថតប្រម៉ូតផ្សព្វផលិតផល ទម្រង់បែបហ្វេសសិនទំនើប ដោយនាងបានផ្លាស់ប្តូរស្ទីល៍តុបតែងខ្លួនប្លែកៗមិនដែលជាន់គ្នាម្តងណាឡើយ។ មិនតែប៉ុណ្ណោះ ថ្មីៗនេះនាងក៏លេចមុខថតម៉ូដសម្លៀកបំពាក់កូនក្រមុំឱ្យសម្អាងការក្នុងស្រុកជាច្រើនផងដែរ៕






































































Account
Security
Favourite Content