តារាស្រីកូរ៉េ ៣ ដួងញ៉ាំតែផ្លែប៉ោមដើម្បីសម្រកទម្ងន់ឱ្យបានលឿនបំផុត

ផ្លែប៉ោមគឺជាផ្លែឈើដ៏ពេញនិយមដែលត្រូវបានគេបញ្ចូលទៅក្នុងរបបអាហារដើម្បីជំនួយដល់សុខភាព និងជំរុញការសម្រកទម្ងន់។ ជាក់ស្ដែងដូចជាតារាស្រីកូរ៉េ ៣ ដួងញ៉ាំតែផ្លែប៉ោមដើម្បីឱ្យស្រកទម្ងន់ឱ្យបានលឿនបំផុត៖

១. Kwon Eun Bi

តារាស្រីកើតឆ្នាំ ១៩៩៥ រូបនេះធ្លាប់ជាអតីតអ្នកដឹកនាំក្រុម IZ*ONE ដែលមានស្បែកសស្អាត និងរូបរាងតូចច្រឡឹង។ មុនពេលទទួលបានរាងស្លីមបែបនេះ នាងបានអនុវត្តនូវវិធីសាស្រ្តសម្រកទម្ងន់មួយដ៏មានគ្រោះថ្នាក់បំផុតដើម្បីបំពេញតាមស្ដង់ដាក្នុងវិស័យសិល្បៈនៃប្រទេសកូរ៉េខាងត្បូង។ ដំបូងតារាស្រី Kwon Eun Bi បានញ៉ាំត្រឹមតែប៉ោមមួយផ្លែប៉ុណ្ណោះក្នុងមួយថ្ងៃ ក្រៅពីនេះគឺផឹកទឹកពេញមួយថ្ងៃ។ ក្រោយមកនាងបានត្រឹមតែញ៉ាំប៉ោម ៣ ផ្លែជារៀងរាល់ថ្ងៃដើម្បីឱ្យស្រកទម្ងន់កាន់លឿន។

២. IU

កាលចូលសិល្បៈដំបូងតារាចម្រៀងស្រី IU ត្រូវបានគេរិះគន់យ៉ាងខ្លាំងថានាងមានរាងធាត់ មិនស្អាត មិនទាក់ទាញនោះទេ។ ដូច្នេះដើម្បីសម្រកទម្ងន់ឱ្យបានលឿនរហ័ស នាងបានកំណត់របបអាហារឱ្យខ្លួនឯងយ៉ាងតឹងរ៉ឹង។ ក្នុងនោះនាងបានបញ្ចូលផ្លែប៉ោមមួយផ្លែជានិច្ចសម្រាប់អាហារទាំងបីពេលរបស់នាង។ ការប្រើវិធីសាស្រ្តនេះអាចចាត់ទុកថាលឿនខ្លាំងរហូតដល់មនុស្សមួយចំនួនគិតថានាងបានទៅវះកាត់កែសម្ផស្សទៀតផង។

៣. Yves

Yves សមាជិក​ក្រុម​ចម្រៀង​ស្រី LOONA បានចែករំលែកថាកាលចូលសិល្បៈដំបូងនាងមានទម្ងន់ ៤៩ គីឡូក្រាម និងកម្ពស់ ១,៦៦ ម៉ែត្រ។ ប៉ុន្តែមិនទាន់ត្រូវតាមស្ដង់ដាដែលគេចង់បាននោះទេ ហេតុនេះហើយទើបតម្រូវឱ្យនាងសម្រកទម្ងន់ឱ្យបានលឿនបំផុត យ៉ាងណាត្រឹម ៤២ គីឡូក្រាម។​ ដូច្នេះនាងបានញ៉ាំតែផ្លែប៉ោម ១ ផ្លែប៉ុណ្ណោះក្នុងមួយថ្ងៃប្រហែលរយៈពេល ២ សប្ដាហ៍។

មែនទែនទៅផ្លែប៉ោមគឺជាអាហារល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់។ ប៉ុន្តែការប្រើប្រាស់វិធីសាស្រ្តដូច Kwon Eun Bi និង Yves គឺពិតជាប្រថុយនឹងគ្រោះថ្នាក់ខ្លាំងមែនទែន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន Victoria Beckham ទើបទទួលបានប្រាក់ចំណេញលើកដំបូង ក្រោយដំណើរការមក ១៨ ឆ្នាំ និងខាតទុនរាប់សិបលានដុល្លារ

ក្រុមហ៊ុនផ្នែក Fashion និងសម្រស់របស់អ្នកច្នៃម៉ូដ Victoria Beckham បានរាយការណ៍ថា ខ្លួនទទួលបានប្រាក់ចំណេញពីប្រតិបត្តិការអាជីវកម្មជាលើកដំបូងបំផុត ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨

បន្ថែមអាជីពមួយទៀតក្រៅពីតារាសម្ដែង លឹម ជាឡាយ ចូលប្រឡូកក្នុងវិស័យជំនួញ ក្លាយជា CEO ផលិតផលថែរក្សាសម្រស់

តារា​សម្ដែង​ប្រុស លឹម ជាឡាយ បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​អស់​រយៈពេល ២០ ឆ្នាំ​ហើយ ដោយ​មាន​ទាំង​ស្នាដៃ​ថ្មី​ចាស់​ច្រើន ហើយ​ក៏​ជា​តារា​មាន​បទពិសោធន៍​ក្នុង

ប្រធានសមាគមសិល្បករខ្មែរ ផ្តល់អាហារូបករណ៍សិក្សា ៥ កន្លែងនៅសាកលវិទ្យាល័យ ជូនសិល្បករសិល្បការិនី

កៀក​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ការប្រឡងបាក់ឌុប​មែនទែន​ហើយ ដែល​នេះ​ជា​ការ​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មក​ហើយ

វិទ្យាល័យនៅ Guangxi រៀបចំការប្រឡងសំណេរ និងសម្ភាសន៍ជ្រើសរើសអ្នកលក់ទំនិញអាហារដ្ឋាន ខណៈមហាជនយល់ថាជាការរឹតបន្ដឹងសីលធម៌ និងជំនាញ

ថ្មីៗនេះ វិទ្យាល័យ Tianjiabing ក្នុងក្រុង Yulin តំបន់ Guangxi បានប្រកាសជ្រើសរើសបុគ្គលិកលក់ទំនិញនៅក្នុងអាហារដ្ឋានចំនួន ១រូប ដោយតម្រូវឱ្យឆ្លងកាត់ការប្រឡង

ក្នុងវីដេអូរបស់ព្រះនាង ជេនណា តារា TikTok ល្បីបំផុត​លើ​លោក Khaby Lame ​ថានឹង​មក​លេង​ប្រទេស​កម្ពុជា​ឆាប់​ៗ​នេះ

Khaby Lame ដែល​គ្រប់គ្នា​ស្គាល់​ថា​ជា​តារា TikTok ល្បី​បំផុត​លើ​លោក ​បាន​ជួប​ជាមួយ​ព្រះនាង នរោត្តម ចេណ្ណា ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​គេ​ថែម​ទាំង​អះអាង​ទៀត​ថា​នឹង​

រឿង ប្រវត្តិស្នេហ៍នាងនាថ វគ្គ២ ទទួលបានពានរង្វាន់ Best Cinematography ពីមហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី ៤

នាល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ មហោស្រពភាពយន្តកម្ពុជាអាស៊ី លើកទី៤ បានប្រារព្ធកម្មវិធីចែកពានរង្វាន់ជូនដល់ស្នាដៃភាពយន្ត និងសិល្បករ សិល្បការិនីឆ្នើមៗមកពីបណ្តា

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ នាំយករឿងរ៉ាវ វប្បធម៌ និងទស្សនៈថ្មីៗពីបណ្តាប្រទេសអាស៊ីទៅកាន់ពិភពលោក

មហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ បានបញ្ចប់ជាមួយពិធីកម្រាលព្រំក្រហម និងចែកពានរង្វាន់ដែលរៀបចំឡើងយ៉ាងអធិកអធមកាលពីល្ងាចថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលសន្និសីទ

រោងភាពយន្តចិន កែច្នៃសាលបញ្ចាំងកុនទំនេរទៅជា “កន្លែងសម្រាកថ្ងៃត្រង់” ជាវិធីសាស្រ្តបង្កើនចំណូលនៅពេលថ្ងៃត្រង់

រោងភាពយន្តមួយកន្លែងនៅភាគពាយ័ព្យនៃប្រទេសចិនបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម តាមរយៈការបង្កើតសេវាកម្មសម្រាកថ្ងៃត្រង់

ស្នាដៃដឹកនាំលោក លី ប៉ូឡែន រឿង «ជាតិជាមនុស្សា» ជាប់ជម្រើសប្រកួតយកពានរង្វាន់អូស្ការ

រឿង «ជាតិជាមនុស្សា» របស់​អ្នក​ដឹកនាំ លី ប៉ូឡែន បាន​ជាប់ជម្រើសប្រកួតយក​ពាន​រង្វាន់​អូស្ការ ដែល​ត្រូវ​បាន​ទស្សនាវដ្ដី Variety ថា ខ្សែភាពយន្ត​ដំបូង​របស់ លី ប៉ូឡែន

តារាអាស៊ីល្បីៗបង្ហាញវត្តមាននៅសាលសន្និសីទចតុម្មុខ ចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦

វត្តមានតារាចិនល្បីៗ ដូចជា Jiang Yiyi, Yang chaoyue, Wang Ziwei, និង Xiong Ziqi រួមជាមួយតារាកម្ពុជា ពេជ្រ សូលីកា, ស៊ីន យូប៊ីន, ប្រាសាទ​ ដាវីន​, ទេព បូព្រឹក្ស