Will Smith បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ចាប់​តាំង​ពី​កម្មវិធី Oscar ឆ្នាំ២០២២

Will Smith បាន​ត្រឡប់​ចូល​រួម​កម្មវិធី​​ប្រគល់​ពាន​រង្វាន់​ផ្ទាល់​ខ្លួន​វិញ​ ជា​លើក​ដំបូង​ចាប់​តាំង​ពី​បាន​ទះ​កំផ្លៀង Chris Rock ក្នុង​កម្មវិធី Oscars កាល​ពី​ឆ្នាំ​មុន។ ​ការ​ចូល​រួម​នេះ Smith បាន​ទទួល​​ពាន​រង្វាន់ Beacon Awards ក្នុង​កម្មវិធី​ African American Film Critics Association Awards​ ជា​មួយ​នឹង​អ្នក​ដឹក​នាំ​រឿង “Emancipation” ​គឺ​លោក Antoine Fuqua។

ក្រោយ​ភាព​យន្ត​ឈ្នះ​ពាន​រង្វាន់​ និង​និយាយ​អរគុណ​ក្រុម​ការងារ​ទាំង​អស់​រួច​រាល់​លោក Antoine Fuqua បាន​ហុច​មីក្រូ​ទៅ​ឲ្យ​លោក Will Smith ដែល​ជា​តួ​អង្គ​ឯក​បញ្ចេញ​យោបល់​។

Smith ដែល​បាត់​វត្តមាន​តាម​កម្មវិធី​នានា​ចាប់​តាំង​ពី​ឆ្នាំ ២០២២ មិន​បាន​និយាយ​អ្វី​ទាំង​អស់​ក្រៅ​តែ​ភាព​យន្ត​ដែល​ទើប​នឹង​ឈ្នះ​ពានរង្វាន់​នេះ។ Smith បាន​និយាយ​ថា​ «Emancipation គឺ​ជា​ខ្សែភាពយន្ត​ដែល​ពិបាក​ជាង​បំផុត​ក្នុង​អាជីព​របស់ខ្ញុំ។ វា​ពិបាក​ណាស់​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ការ​គិត​បែប​សម័យ​ជឿនលឿន​ទៅ​ជា​ការ​គិត​នា​សម័យ​នោះ ហើយ​វា​ពិបាក​ក្នុង​ការ​ស្រមៃ​ឲ្យ​ដល់​កម្រិត​នៃ​អមនុស្សធម៌​នោះ»។

ក្នុង​ភាព​យន្ត​ខាង​លើ​នេះ Will Smith បាន​ដើរ​តួ​ជា​បុរស​ទាសករ​ម្នាក់​ឈ្មោះ Peter។ Smith ក៏​បាន​រៀបរាប់​ពី​ឈុត​មួយ​ដែល​ខ្លួន​ពិបាក​ក្នុង​ការ​ថត​ គឺ​ជា​ឈុត​ដែល​តួ​អង្គ​ម្នាក់​ទៀត​ស្ដោះ​ទឹកមាត់​ដាក់​គាត់​អំឡុង​ពេល​ថត។

Smith បន្ត​ថា «វា​ជា​ថ្ងៃ​ទី២ នៃ​ការ​ថត​ ខ្ញុំ​ត្រូវ​បាន​ស្ថិត​នៅ​ក្នុង​ឈុត​ឆាក​មួយ​ជា​មួយ​នឹង​បុរស​ស្បែក​ស​ម្នាក់​ ខ្ញុំ​សម្ដែង​ទៅ​តាម​ស្គ្រីប ចំណែក​គាត់​ក៏​ដូច​គ្នា​។ ​តែ​ដល់​ឈុត​មួយ​តួ​អង្គ​នោះ​ត្រូវ​ស្ដោះ​ទឹក​មាត់​ដាក់​ស្មា​ខ្ញុំ វា​ពិបាក​ថត​ខ្លាំង​មែន​ទែន​ ខ្ញុំ​សឹង​តែ​ស្រែក​ហៅ​អ្នក​ដឹក​នាំ​រឿង​ទៅ​ហើយ​ តែ​ក៏​នឹង​ឃើញ​វិញ​ថា​តួ​អង្គ​ Peter គ្នា​ Director ទេ»។

បន្ទាប់​មក​ទៀត​ យើង​ក៏​ត្រូវ​ថត​ជា​លើក​ទី២ ឈុត​ដដែល​នេះ​ ហើយ​គេ​ក៏​ស្តោះ​ទឹកមាត់​ដាក់​ខ្ញុំ​ជា​លើក​ទី២ ខ្ញុំ​គាំង​នៅ​ស្ងៀម​ ស្រាប់​តែ​មួយ​ភ្លែត​មក​ ខ្ញុំ​ក៏​បាន​ឮ​អ្នក​ដឹក​នាំ​និយាយ​ថា​ តោះ​ថត​ម្ដង​ទៀត​មិន​បាច់​ស្តោះ​ទឹក​មាត់​ទេ។ ខ្ញុំ​អរគុណ​ Antoine ណាស់​កន្លែងហ្នឹង​ ព្រោះ​វា​ពិត​ជា​ពិបាក​ថត​មែន»។​ Smith ពន្យល់​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម