តើអ្នកណាគឺជាតារាស្រីមានឥទ្ធិពលជាងគេនៅក្នុងចំណោមសមាជិក BLAKCPINK ទាំង៤?

នៅក្នុងក្រុមចម្រៀងនីមួយៗ តែងមានសមាជិកម្នាក់ដែលលេចធ្លោជាងគេ ឧទាហរណ៍ Beyoncé ក្នុងក្រុម Destiny’s Child ឬ Harry Styles ពីក្រុម One Direction ។ ប៉ុន្តែ BLAKCPINK គឺជាករណីលើកលែង ដោយសារឥទ្ធិ​ពល​របស់សមាជិកទាំង​៤​គឺស្ទើរតែស្មើ​គ្នា។

ខាង​ក្រោម​នេះ គឺជាអ្វីដែលក្រុមហ៊ុនវិភាគទីផ្សារ Launchmetrics បាន​បង្ហាញពីប្រជាប្រិយភាព និងអំណាចរបស់សមាជិកម្នាក់ៗ ដោយមើលលើវត្តមានរបស់ពួកគេលើប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយម៉ាកយីហោពិភពលោក។

ហេតុអ្វី BLAKCPINK សក្ដិសម​នឹង​តំណែង​ BA ប្រេនពិភពលោក?

បើមិនរាប់ BTS, BLAKCPINK គឺជាក្រុម Kpop ដែលសកម្ម និងមានឥទ្ធិពលបំផុតនៅពេលនេះ។ ក្មេងស្រី ៤ នាក់ដែលមានស្ទីលខុសៗ​គ្នា បានបំបែកកំណត់ត្រាជាច្រើនជាមួយស្នាដៃចម្រៀងក៏ដូចជាសកម្មភាពយ៉ាងផុសផុលនៅលើបណ្តាញសង្គម។

Rosé, Jennie, Lisa និង Jisoo បានប្រើប្រាស់ភាពស្រស់ស្អាត ឥទ្ធិពល និងកេរ្តិ៍ឈ្មោះរបស់ពួក​គេបង្កើតប្រាក់ចំណេញបានយ៉ាងខ្ពស់ទាំងក្នុងវិស័យតន្ត្រី និងវិស័យម៉ូដ។

សារព័ត៌មាន SCMP ជឿជាក់ថាកម្មវិធី Paris Fashion Week ដែលកំពុងដំណើរការ ឬ Milan Fashion Week គឺស្ទើរតែមិនអាចប្រព្រឹត្តទៅដោយពេញលេញនោះទេ​បើគ្មានវត្តមានក្មេងស្រីទាំង ៤នេះនៅជួរមុខ។ វាមិនមែនជាការបំផ្លើសទេ បើនិយាយថាវត្តមានពួកគេរួមចំណែកធំដល់ភាពជោគជ័យនៃកម្មវិធី។

សមាជិក BlackPink ម្នាក់ៗមានកិច្ចសន្យាជាទូតផ្សព្វផ្សាយ​របស់ប្រេនល្បីៗជាច្រើនដូជា ៖ Lisa (តំណាង​Celine), Jennie (តំណាង Chanel), Rosé (តំណាង Saint Laurent) និង Jisoo (តំណាង Dior និង Cartier) ។ បើទោះបីជាគ្មានតួលេខផ្លូវការជាក់លាក់ ប៉ុន្តែទស្សនាវដ្ដី Fashion WWD បានប៉ាន់ប្រមាណថា​ប្រាក់​ចំណូល​ដែលពួក​គេ​ទទួល​បាន​ពីប្រេននីមួយៗ​គឺរាប់លាន​ដុល្លារ។

Rosé

សម្រស់ជាមួយគំនិតច្នៃប្រឌិត និងថាមពលយុវវ័យបានជួយឱ្យស្រីស្អាត Rosé អាចចាប់យកចំណាប់អារម្មណ៍ពីក្រុមហ៊ុនសម្លៀកបំពាក់ធំៗជាច្រើន។ នៅឆ្នាំ ២០២០ នាងត្រូវបានតែងតាំងជាផ្លូវការជាទូតផ្សព្វផ្សាយម៉ាកយីហោប្រណីត Saint Laurent ។ រូបភាពរបស់តារាចម្រៀងកូរ៉េកាន់ដៃលោក Anthony Vaccarello នាយកច្នៃប្រឌិត Saint Laurent ក្នុងកម្មវិធី Met Gala 2021 អាចបង្ហាញបានថាក្រុមហ៊ុនបារាំងមួយនេះស្រឡាញ់ Rose ខ្លាំងប៉ុណ្ណា។

ជោគជ័យរបស់ Rosé មិនឈប់ត្រឹមហ្នឹងទេ។ នៅឆ្នាំ ២០២២ ក្រុមហ៊ុន Tiffany & Co. បានចាយប្រាក់យ៉ាង​ច្រើន​ដើម្បី​​បាន​តារា​ចម្រៀង​ស្រី​រូបនេះចូលរួម​យុទ្ធនាការ​ផ្សេងៗរបស់ខ្លួន។ ម៉ាកយីហោអាមេរិកមួយនេះបានលើកផ្ទាំងប៉ាណូដែលមាន Rosé ពាក់គ្រឿងអលង្ការរាប់លានដុល្លារនៅស្ទើរគ្រប់ទីក្រុងទូទាំងពិភពលោក។

Launchmetrics បានឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ Post នានាពាក់ព័ន្ធយុទ្ធនាការ Tiffany’s Lock ជាមួយនឹងការចូលរួមរបស់ Rosé ទទួលបានផលចំណេញផ្នែកផ្សព្វផ្សាយ 1.3 លានដុល្លារ។ នៅលើប្រព័ន្ធផ្សព្វផ្សាយផ្លូវការ Tiffany & Co. ទទួលបាន $585,000 បន្ថែមទៀតពីការបង្ហោះ Post នានាអំពី Rosé ។

Jennie

សម្លៀកបំពាក់នារីដ៏ឆើតឆាយ ទំនើប និងជួនកាលសិចស៊ីពី Chanel ត្រូវបានផ្សព្វផ្សាយយ៉ាងសកម្មដោយ Jennie នៅលើឆាកតន្ត្រី និងការស្លៀកពាក់របស់នាងក្នុងជីវិតប្រចាំថ្ងៃ។

Jennie បានចុះកុងត្រាជាមួយ Chanel អស់រយៈពេលជិត ៦ ឆ្នាំ ប៉ុន្តែភាពស្មោះត្រង់របស់នាងចំពោះម៉ាកយីហោបារាំងមួយនេះមានតាំងពីយូរយារណាស់មកហើយ។ យោងតាម ​​Launchmetrics ការចាប់ដៃគ្នារវាង Jennie និង Chanel ក្នុងយុទ្ធនាការ Coco Crush ចុងក្រោយអាចរកបានផលចំណេញផ្នែកប្រព័ន្ធផ្សព្វផ្សាយ 1.7 លានដុល្លារ​ក្រោយ​រយៈពេលពីរសប្តាហ៍។

មិនតែប៉ុណ្ណោះ នៅឯកម្មវិធីកាលពីខែកញ្ញាឆ្នាំ ២០២២ វត្តមាន Jennie អង្គុយនៅជួរមុខបានធ្វើ​ឱ្យ Chanel ទទួល​បានផលចំណេញផ្នែកផ្សព្វផ្សាយគិត​ជា​ទឹកប្រាក់ 3.6 លានដុល្លារ។

Jisoo

ឈុតពណ៌ស្វាយ និងកាបូប Lady Dior ក្នុងកម្មវិធី Paris Fashion Week កាលពីថ្ងៃទី០១ ខែមីនា បានបង្ហាញសម្រស់ទាក់ទាញរបស់ Jisoo ជាថ្មីលើឆាកអន្តរជាតិ។ អ្នក​គាំទ្រ​ជា​ច្រើន​បាន​ស្រែកហ៊ោ និង​ហៅ​ឈ្មោះ Jisoo នៅ​ពេល​ឃើញនាង។ ស្ថានភាពដូចគ្នានេះតែងកើតឡើងនៅពេលដែល Jisoo ចូលរួមក្នុងកម្មវិធីសប្តាហ៍ម៉ូដផ្សេងៗ។

ក្នុង​ការ​យល់​ឃើញ​របស់អ្នកជំនាញ​វិស័យ​ម៉ូដ​ Jisoo មាន​សម្រស់​បែប​នារី ផ្អែម​ល្ហែម និង​ឆើតឆាយ​ដូចរសនិយមរបស់ Dior។ នោះហើយជាមូលហេតុដែលក្រុមហ៊ុននេះសម្រេចចិត្តចុះកិច្ចសន្យាជាមួយ Jisoo សម្រាប់តួនាទីជាទូតផ្សព្វផ្សាយ​សម្លៀកបំពាក់ ទឹកអប់ និងគ្រឿងសម្អាងចាប់ពីឆ្នាំ ២០២១។ Maria Grazia Chiuri ដែលជានាយកផ្នែកសិល្បៈរបស់ Dior ធ្លាប់បានទទួលស្គាល់ថា Jisoo គឺជាប្រភពនៃការបំផុសគំនិតមិនចេះចប់សម្រាប់នាងក្នុងការបង្កើត និងហោះហើរនៅក្នុងពិភពម៉ូដ។

ការចែករំលែករបស់បងស្រីច្បង BlackPink នៅលើបណ្តាញសង្គមបានជួយ​ឱ្យ Dior ទទួលបានផលចំណេញផ្នែកផ្សព្វផ្សាយ​ចំនួន 4.2 លាន​ដុល្លារ។ លើសពីនេះ ការចូលរួមរបស់ Jisoo ត្រូវបានគេលើកមកនិយាយយ៉ាងទូលំទូលាយ ដែលបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយរហូត​ដល់ 5.3 លានដុល្លារ ។

ក្រៅពី Dior, Jisoo ក៏កំពុងសហការជាមួយប្រេនធំមួយទៀតគឺ Cartier ។ នាងបានបង្កើតផលចំណេញផ្នែកផ្សព្វផ្សាយ​ប្រហែល 4.6 លានដុល្លារ សម្រាប់ម៉ាកយីហោនេះ។ ប្រសិនបើ រួមទាំងបញ្ចូលការបង្ហោះជាបន្តបន្ទាប់នៅលើគណនីផ្ទាល់ខ្លួនរបស់ Jisoo តួលេខអាចកើនឡើងពីលើនោះ 2.6 លានដុល្លារទៀត ដែលធ្វើឱ្យ Jisoo ក្លាយជាតារាដែលមានតម្លៃផ្នែក​ផ្សព្វផ្សាយខ្ពស់បំផុតក្នុងអំឡុង Fashion Week រដូវស្លឹកឈើជ្រុះ – រដូវរងាឆ្នាំ ២០២៣ ។

Lisa

វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលនាយកច្នៃប្រឌិត Hedi Slimane ជ្រើសរើស Lisa ជា​ BA របស់ Celine ចាប់ពីឆ្នាំ ២០២០ ។ ក្នុងនាមជាទូតផ្សព្វផ្សាយសកល Lisa តែងមានវត្តមានជានិច្ចនៅក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់ក្រុមហ៊ុន ហើយយោងទៅតាមស្ថិតិ ផលិតផលទាំងអស់របស់ Celine ដែលត្រូវបានផ្សព្វផ្សាយដោយតារា Kpop រូបនេះបានដាច់ស្តុកបន្ទាប់ពីបើកលក់បានតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ក្រៅ​ពី​នេះ Lisa ក៏​បាន​សហការ​ជាមួយម៉ាកគ្រឿងអលង្ការ Bulgari ដែរ ដោយ​បានចូលរួម​រចនា​ម៉ូដនាឡិកា​ដៃ Limited edition មួយ។ Launchmetrics ឱ្យដឹងថា យុទ្ធនាការនេះអាចរក បាន 3.3 លានដុល្លារ សម្រាប់ផលចំណេញផ្នែកផ្សព្វផ្សាយក្នុងរយៈពេលប្រាំពីរថ្ងៃ ហើយ​នៅពេល Lisa បានចែករំលែកព័ត៌មានអំពី Bulgari នៅលើ​គណនីបណ្ដាញសង្គមផ្ទាល់ខ្លួនគឺអាច​រកប្រាក់ចំណេញ $1.5 លានដុល្លារបន្ថេមទៀតសម្រាប់ Bulgari។

មិនត្រឹមតែពង្រីកទំនាក់ទំនងជាមួយពិភពម៉ូដប្រណិតនោះទេ តែតារាចម្រៀងដើមកំណើតថៃរូបនេះក៏បានចុះកុងត្រាតម្លៃរាប់លានដុល្លារជាមួយក្រុមហ៊ុនគ្រឿងសំអាង MAC ផងដែរ។

ជាមួយនឹងអ្នកតាមដានជិត ៩០ លាននាក់ បច្ចុប្បន្ន Lisa គឺជាសមាជិកដែលមានអ្នកតាមដានច្រើនបំផុតរបស់ក្រុម BLACKPINK ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម