តើអាជីពសម្ដែងរបស់ Ali Lee នឹងទៅជាយ៉ាងណាក្រោយការងារនៅ TVB មានកាន់តែតិច ខណៈឈ្មោះនៅចិនត្រូវបានគេដាក់ក្នុងបញ្ជីខ្មៅ?

ក្រោយខកខានសកម្មភាពសិល្បៈអស់រយៈពេល ២ ឆ្នាំ ថ្មីៗនេះតារាសម្ដែងហុងកុង Ali Lee បានបង្ហាញខ្លួនម្ដងទៀតនៅក្នុងរឿង Mahjong Orchestra ដែលធ្វើឱ្យអ្នកគាំទ្រមានអារម្មណ៍រំភើបនឹងវត្តមានរបស់នាងក្នុងខ្សែភាពយន្ដថ្មី។

ក្រោយពេលបង្ហាញខ្លួននៅក្នុងខ្សែភាពយន្ដថ្មី អ្នកគាំទ្រជាច្រើនរំពឹងថានឹងមានការវិវឌ្ឍន៍វិជ្ជមានកំលុងពេលនាងកំពុងចរចាកុងត្រាថ្មីជាមួយនឹងស្ថានីយទូរទស្សន៍ TVB ឬអាចនឹងវិលត្រលប់ទៅទំនេរម្ដងទៀតបន្ទាប់ពីបញ្ចប់ការថតរឿងមួយនេះ។ ការរំពឹងមួយនេះត្រូវបានកើតឡើងក្រោយពេលដែលអ្នកគាំទ្រកត់សម្គាល់ឃើញថាលេខទំនាក់ទំនងរបស់អ្នកគ្រប់គ្រងជាក្រុមការងារ TVB នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមត្រូវប្ដូរមកជា DM for work វិញដោយជំរុញឱ្យមានការប៉ាន់ស្មានថានាងប្រហែលជាបានចាកចេញពីទ្រនំចាស់ស្ងាត់ៗផងដែរ។

យ៉ាងណាមិញនៅក្នុងការសម្ភាសជាមួយនឹងសារព័ត៌មានហុងកុងអំពីការចរចាកុងត្រា តារាស្រីរូបនេះបានឱ្យដឹងថាកិ​ច្ចសន្យាពេលនេះគឺមានពីរផ្លូវ ហើយប្រសិនបើមានលក្ខខណ្ឌណាមួយដែលមិនត្រូវបានយល់ព្រមនោះ ភាគីទាំងពីរនឹងត្រូវពិចារណារៀងខ្លួន ស្របពេលនាងខ្លួនឯងកំពុងតែរីករាយជាមួយនឹងអ្វីដែលនាងពេញចិត្តនៅពេលនេះ។ ចំពោះសញ្ញាមួយទៀតដែលគេសន្និដ្ឋានថានាងនឹងដើរចេញពី TVB គឺនៅពេលតារាស្រី Ali Lee បានអវត្តមានពីកម្មវិធី TVB Anniversary Awards នាពេលថ្មីៗដែលជាកម្មវិធីធំបំផុតប្រចាំឆ្នាំ បើទោះបីជានាងកំពុងស្ថិតនៅក្នុងបញ្ជីឈ្មោះតារាស្រី TVB ក៏ដោយ។

នៅក្នុងបទសម្ភាសកាលពីឆ្នាំមុន អ្នកគ្រប់គ្រងប្រតិបត្តិរបស់ របស់ TVB Virginia Lok បានឱ្យដឹងថានាងមានបំណងចង់ពិភាក្សាលើកុងត្រារបស់តារាស្រីរូបនេះ ហើយក៏សង្ឃឹមថានឹងបានរួមដំណើរការងារជាមួយគ្នាបន្ដទៀតដែរ។ ប៉ុន្តែតាមការឱ្យតម្រុយជាបន្ដបន្ទាប់ ពេលនេះការងាររបស់ Ali Lee ជាមួយ TVB ក៏មានកាន់តែតិចទៅៗដែលនេះមិនមែនជាសញ្ញាវិជ្ជមានឡើយ។

បើនិយាយអំពីដំណើរការងាររបស់តារាហុងកុងភាគច្រើនបន្ទាប់ពីចាកចេញពីទ្រនំចាស់របស់ខ្លួន ពួកគេនឹងបន្ដស្វែងរកទីផ្សារសម្រាប់ខ្លួន​ឯងនៅចិនដីគោក។ ប៉ុន្តែជាអកុសលសម្រាប់តារាស្រី Ali Lee ត្រូវបានប្រជាជនចិននាំគ្នាធ្វើពហិការខ្សែភាពយន្ដដែលនាងសម្ដែងក្រោយគេចោទប្រកាន់ថានាងបានគាំទ្រពួកអបគមន៍ក្នុងអំឡុងពេលកុបកម្មហុងកុងឆ្នាំ ២០១៩។

យោងតាមសារព័ត៌មាន Global Times ចុះផ្សាយកាលពីឆ្នាំ ២០២២ ប្រជាជនចិនបានដាក់រហ្សសនាមឱ្យនាងជា “នារីមុខពីរ” ដោយសារក្នុងកំលុងពេលវិបត្តិនយោបាយនៅហុងកុងឆ្នាំ ២០១៩ នាងបានបង្ហោះខ្លឹមសារគាំទ្រប្រទេសចិននៅលើបណ្ដាញសង្គម Weibo ប៉ុន្តែបែរជាបង្ហាញការគាំទ្រចំពោះក្រុមអបគមន៍នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមទៅវិញ។ ហេតុនេះហើយទើបអ្នកលេងអ៊ីនធឺណេត និងអ្នកគាំទ្ររបស់នាងនៅទន្ទឹងរង់ចាំមើលថាតើអាជីពជាតារាសម្ដែងរបស់នាងនឹងវិវត្តទៅយ៉ាងដូចម្ដេចខណៈពេលទីផ្សារសម្រាប់ឈរជើងក្នុងទីផ្សារទាំងពីរកាន់តែចង្អៀតចំពោះនាង?



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *