នេះជាមូលហេតុនៅពីក្រោយការធ្វើម្រាមដៃ ៤ របស់តារាចម្រៀង ពេជ្រ សោភា

វីដេអូ​មួយ​របស់​​តារា​ចម្រៀង​ ពេជ្រ​ សោភា​ ធ្វើ​ស្ទីល ម្រាម​ដៃ​ ៤ ​​មាន​ចំនួន​អ្នក​ទស្សនារហូត​ដល់​ទៅ​ជាង​ ២ លាន​នាក់​​​ និង​មាន​មនុស្ស​ជា​ច្រើន​បាន​ព្យាយាម​​ធ្វើ​តាម​។​​​ ដោយ​ហេតុ​ថា​ស្ទីល​មួយ​នេះ​មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​បាន ​ម្ចាស់​វីដេអូ​ក៏​បាន​សាក​សួរ​អ្នកនាង​ដោយ​ផ្ទាល់ ដើម្បី​បក​ស្រាយ​ឱ្យ​អស់​ចម្ងល់​តែ​ម្ដង​។​

ជា​ការ​ពិត​ ចំពោះស្ទីលម្រាម​ដៃ​នោះ ​អ្នក​ខ្លះ​ក៏​អាច​ធ្វើ​បាន ​ហើយ​ធ្វើ​បាន​យ៉ាង​ល្អ​ថែម​ទៀត​ផង ​ខណៈ​មាន​អ្នក​មួយ​ចំនួន​​ច្រើនមិន​អាច​ធ្វើ​បាន​​ ដោយ​មាន​ផល​វិបាក​រៀង​ៗ​ខ្លួន​។ ដោយ​ឡែក​អ្នក​នាង​ ពេជ្រ​ សោភា ​ដែល​ជា​ម្ចាស់​ស្នាដៃ​ ស្ទីលម្រាមដៃ​ ៤​ ក៏​បាន​បង្ហាញ​ប្រាប់​ថា​ អ្នក​នាង​អាច​ធ្វើ​ស្ទីល​បែប​នេះ​បាន​ដោយ​ងាយ​ស្រួល ​ក៏​ព្រោះ​តែ​ដៃ​នោះ​អ្នក​នាង​កាន់​មេ​ក្រូ​ច្រៀង​ជា​ប្រចាំ​ដោយ​ប្រើ​​កូន​ដៃ​ដើម្បីទប់ ឬ ​ទ្រ​ទម្ងន់​របស់​មេក្រូ​ ដែល​ការ​អនុវត្ត​បែប​នេះ​ជា​ប្រចាំ​ទើប​អ្នក​នាង​អាច​ធ្វើស្ទីលម្រាម​ដៃ​៣​បាន​យ៉ាង​​ងាយ​ស្រួល​។​ មួយ​វិញ​ទៀត​នោះ​ អ្នកនាង​ក៏​បាន​​ប្រាប់​ពី​វិធីមួយទៀត​ដែល​អាច​ធ្វើ​ស្ទីល ម្រាម​ដៃ​៣​ នេះ​បាន​ផង​ដែរ​គឺ​ ធ្វើ​កូន​ដៃ​ឱ្យ​មាន​រាង​ជា​គូថ​ខ្យង​។​​

គួរ​បញ្ជាក់​ដែរ​ថា​ មក​ដល់​ពេល​នេះ​តារា​ចម្រៀង​ស្រី​អ្នក​នាង​​ ពេជ្រ​ សោភា ​នៅតែរក្សាបានកេរ្តិ៍ឈ្មោះបាន​មិន​ថមថយ និង​​ជា​អាយ​ដល​សម្រាប់​មហាជន​អ្នក​គាំទ្រ​របស់​អ្នក​នាង​ផ្ទាល់​។​ មិន​តែ​ប៉ុណ្ណោះ​ តារា​ស្រី​រូប​នេះ​នៅ​តែ​មាន​ភាព​ស្រស់​ស្អាត ​​បូក​ផ្សំ​ជាមួយ​ការ​ស្លៀក​ពាក់ និងតុបតែងខ្លួន ​​តាម​បែប​ហ្វេស​សិន​របស់អ្នកនាង៕

នេះជាវីដេអូបកស្រាយរបស់អ្នកនាង ពេជ្រ សោភា ចំពោះការធ្វើ​ស្ទីល ម្រាមដៃ៣ ៖https://www.facebook.com/61558205625894/videos/1553548848826847



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក