ដំណើរជីវិត Kris Wu លើវិថីសិល្បៈ មុនផុងខ្លួនដើរខុសផ្លូវ ជាប់ពន្ធនាគារដល់ ១៣ ឆ្នាំ

Kris Wu ត្រូវបានមនុស្សជាច្រើនស្គាល់ថាជាតារាចម្រៀង និងតារាសម្ដែងដ៏ល្បីមួយរូបប្រចាំប្រទេសចិន ។ លោកក៏ជាតារាម៉ូដែលមួយរូប និងធ្លាប់ជាអតីតសមាជិករបស់ក្រុមចម្រៀងខេប៉ុបដ៏ល្បី EXO។ ប្រឡូកក្នុងវិស័យសិល្បៈជិត ១០ ឆ្នាំ តារាប្រុសវ័យ ៣២រូបនេះបានបន្សល់នូវស្នាដៃចម្រៀងជាច្រើន និងបង្ហាញមុខក្នុងភាពយន្ដល្បីៗជាច្រើនផងដែរ។ ក្នុងឆ្នាំ ២០២១ ជាពេលវេលាមួយដែលអ្នកគាំទ្រ និងមហាជនជាច្រើនហាក់ភាំងស្មារតីដោយសារតែ Kris ត្រូវបានគេចោទប្រកាន់រំលោភសេពសន្ទវៈលើក្មេងស្រីមិនទាន់គ្រប់អាយុ និងចុងឆ្នាំ ២០២២ ក៏ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារដល់ទៅ ១៣ ឆ្នាំ។ ក្នុងសប្ដាហ៍នេះ AMS សូម​បង្ហាញពីប្រវត្ដិខ្លះៗ របស់ Kris និងដំណើរដើមទងថា តារាប្រុសរូបនេះបានធ្វើខុសអ្វីខ្លះទើបត្រូវជាប់ពន្ធនាគារច្រើនឆ្នាំដូច្នេះ៖

Kris Wu មានឈ្មោះពិតថា Wu YiFan លោកកើតនៅថ្ងៃទី ៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ក្នុងខេត្ដ GuangDong ប្រទេសចិន។  នៅអាយុ ១០ លោកបានផ្លាស់ទីលំនៅទៅរស់នៅ ប្រទេសកាណាដា ជាហេតុធ្វើឱ្យរូបលោកមានសញ្ជាតិពីរគឺ ចិន និងកាណាដា។ដោយស្រឡាញ់វិស័យសិល្បៈនៅអាយុ ១៨ ឆ្នាំ Kris បានដាក់ពាក្យប្រឡងធ្វើជាអ្នកហ្វឹកហាត់នៅផលិតកម្ម SM Entertainment។ ការតស៊ូប្រឹងប្រែង និងអំណត់អត់ធ្មត់បានធ្វើឱ្យលោកមានឱកាសចេញជាផ្លូវការក្នុងឆ្នាំ ២០១២ ក្នុងនាមជាសមាជិកម្នាក់របស់ក្រុមចម្រៀងបុរស EXO។ ប៉ុន្ដែចេញច្រៀងបានត្រឹមរយៈពេល ២ ឆ្នាំ លោកក៏សម្រេចចិត្តចាកចេញពីក្រុមនៅខែវិច្ឆិកា ឆ្នាំ ២០១៤។

ឆ្នាំ  ២០១៥ ផលិតកម្ម SM Entertainment សម្រេចដាក់ពាក្យបណ្ដឹងប្ដឹង Kris ពីបទរំលោភបំពានកិច្ចសន្យាព្រមទាំងលើកឡើងថាកិច្ចសន្យារបស់ Kris និងផលិតកម្មមិនទាន់បានបញ្ចប់ត្រឹមត្រូវ ១០០ ភាគរយឡើយ អ៊ីចឹងលោកគ្មានសិទ្ធិផ្សព្វផ្សាយផលិតផលបង្ហាញសកម្មភាពលើឆាកតន្ដ្រី ឬរកប្រាក់ចំណេញដោយគ្មានការយល់ព្រមពីផលិតកម្មទេ។  តែជាការឆ្លើយតប Kris ក៏បានចេញបដិសេធថា ផលិតកម្ម SM ជាភាគីដែលសម្រេចឱ្យលោកចាកចេញ។ មិនតែប៉ុណ្ណោះ លោកថែមទាំងបកអាក្រាតថា ផលិតកម្ម SM មិនបានយកចិត្តទុកដាក់លើតារាចម្រៀង និងធ្វើ ឱ្យសុខភាពរបស់លោកខូចខាតយ៉ាងខ្លាំង។ លោកមានជំងឺរលាកសាច់ដុំបេះដូង និងត្រូវព្យាបាលផឹកថ្នាំ ចាប់តាំងពីខែ កក្កដា ឆ្នាំ ២០១៣ រហូតដល់ខែ មករា ឆ្នាំ ២០១៤ ស្របពេលដែលផលិតកម្មហាក់មិនខ្វាយខ្វល់ទាល់តែសោះ។

បន្ទាប់ពីចាកចេញពីផលិតកម្ម SM Kris ចាប់ផ្ដើមសាងកេរ្ដិ៍ឈ្មោះរបស់ខ្លួនជាបន្ដបន្ទាប់នៅក្នុងប្រទេសចិន និងបានបង្ហាញមុខក្នុងភាពយន្ដល្បីៗ ដល់ទៅ ១១ រឿង។ ភាពល្បីល្បាញបានធ្វើឱ្យលោកក្លាយជាអ្នកតំណាងប្រេនតូចធំជាច្រើនដូចជា LV, Bvlgari, Porsche, L’Oreal, Tencent Video និងផ្សេងៗទៀត។ លោកក៏បានឈ្នះពានរង្វាន់រហូតដល់ទៅជាង ១០ ពានផងដែរក្នុងចំណោមនោះមានដូចជា Best Actor, Celebrity Of The Year, Weibo King និង Mainland China Actor Of The Year ជាដើម។

នៅថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២១ រឿងអាស្រូវដ៏ធំរបស់ Kris Wu ក៏បានផ្ទុះឡើង ដោយមានមនុស្សស្រីម្នាក់បានចេញមកចោទប្រកាន់តារាប្រុសរូបនេះបានរំលោភសេពសន្ទវៈលើនាង។ Duo Mei Zhu បានចេញមុខប្រកាសជាសាធារណៈលើបណ្ដាញសង្គម Weibo របស់នាងថា៖ ដំបូងឡើយ Kris បានព្យាយាមលួងលោមនាងដើម្បីឱ្យទន់ចិត្តសេពគប់ជាមួយរូបគេ ក្រោយមកក៏បានបង្ខំនាងឱ្យផឹកស្រារហូតស្រវឹង និងឆ្លៀតឱកាសរំលោភសេពសន្ទវៈលើរូបនាងតែម្ដង កាលនោះនាងទើបមានអាយុ ១៧ ឆ្នាំប៉ុណ្ណោះ។ ក្រោយកើតហេតុខាងក្រុមការងាររបស់ Kris ក៏បានឱ្យប្រាក់នាងប្រមាណ ៧ ម៉ឺន ៨ ពាន់ដុល្លារអាមេរិកជាថ្លៃបិទមាត់ថែមទាំងសន្យារកការងារក្នុងសិល្បៈឱ្យធ្វើទៀត។ មែនទែនទៅ នាងមិនមែនជាមនុស្សទី ១ នោះទេ ដែលត្រូវ Kris ធ្វើបែបនេះដាក់មនុស្សស្រីវ័យជំទង់ជាង ៣០ នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាសុទ្ធតែជាជនរងគ្រោះ អ្វីដែលកាន់តែគួរឱ្យខ្លាច រូបលោកថែមទាំងបង្ខំឱ្យក្មេងស្រីជាច្រើនយកកូនចេញទៀតផង។ ជាមួយគ្នាដែរ ដោយសារតែមិនចង់ ឱ្យមានមនុស្សស្រីរងគ្រោះកាន់តែច្រើនទើប Duo Mei Zhu សម្រេចចិត្តចេញមុខបកអាក្រាត Kris តែនាងចំណាយអស់រយៈពេល ជិត ២ ឆ្នាំ ទើបមានភាពក្លាហានក្នុងការនិយាយរឿងរ៉ាវទាំងអស់នេះមកជាសាធារណៈ។

រឿងនេះដែរ បានក្លាយជាប្រធានបទក្រៅគគុកខ្លាំងលើអ៊ីនធើណេត និងមានអ្នកគាំទ្រជាច្រើនស្នើរសុំឱ្យ Kris ចេញមកបកស្រាយដើម្បីសាងភាពស្អាតស្អំជូនខ្លួនឯងប្រសិនបើលោកពិតជាមិនបានប្រព្រឹត្តនូវរឿងទាំងអស់នេះ។ បន្ទាប់ពីសម្ងំស្ងៀមមិនឆ្លើយ អស់រយៈពេលជាង ១០ ថ្ងៃ នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ Kris ក៏បានចេញមកបដិសេដថាលោកមិនបានជាប់ពាក់ព័ន្ធនឹងរឿងរំលោភសេពសន្ទវៈដូច Duo Mei Zhu បានចោទប្រកាន់ឡើយ លោកបានជួបនាងតែម្ដងគត់ក្នុងពិធីជប់លៀងមួយក្នុងឆ្នាំ ២០២០។

Kris ថែមទាំងបាននិយាយទាំងមានជំនឿជឿជាក់ថា៖ ប្រសិនបើលោកពិតជាបានប្រព្រឹត្ដខុសដូចគេបានចោទប្រកាន់ពិតមែនលោកនឹងដើរចូលពន្ធនាគារដោយខ្លួនឯងមិនចាំបាច់មានចាំគេមកប្រាប់ឡើយ។ ជាពិសេស លោកនឹងទទួលខុសត្រូវលើទង្វើទាំងឡាយណាដែលខ្លួនបានប្រព្រឹត្ត។

រហូតដល់ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២១ ក៏មានព័ត៌មានរាយការណ៍ថា តារាប្រុស Kris Wu ត្រូវបានប៉ូលីសទីក្រុង ប៉េកាំង ឃាត់ខ្លួនជាបណ្ដោះអាសន្នសិនពីបទជាប់ពាក់ព័ន្ធនឹងរឿងរំលោភសេពសន្ទវៈលើកក្មេងស្រីមិនទាន់គ្រប់អាយុជាច្រើននាក់។

នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១ Kris Wu ក៏ត្រូវបានប៉ូលីសទីក្រុង ប៉េកាំង ប្រកាសចាប់ខ្លួនជាផ្លូវការជុំវិញការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។ សេចក្តីថ្លែងការណ៍ពីការិយាល័យរដ្ឋអាជ្ញានៅទីក្រុងប៉េកាំងបានលើកឡើងការចាប់ខ្លួន Kris ពីបទរំលោភសេពសន្ថវៈត្រូវបានអនុម័តជាផ្លូវការ ប៉ុន្តែកំឡុងពេលតវ៉ាក្ដីនានានឹងមិនត្រូវផ្ដល់ព័ត៌មានលម្អិតណាមួយជាសាធារណៈឡើយលុះត្រាតែដល់សេចក្ដីសម្រេចចុងក្រោយពីតុលាការ។

កន្លងផុតទៅរយៈពេលជិត ១ ឆ្នាំ ទីបំផុតសេចក្ដីសម្រេចចុងក្រោយរបស់តុលាការទីក្រុង ប៉េកាំងក៏បានប្រកាសនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២២។ យោងតាមគណនី Weibo ផ្លូវការរបស់តុលាការទីក្រុងប៉េកាំងបានឱ្យដឹងថា៖ តារាប្រុស Kris Wu បានរំលោភនារី ៣ នាក់នៅផ្ទះរបស់គាត់ឯទីក្រុងប៉េកាំងបន្ទាប់ពីពួកគេស្រវឹងហើយសន្លប់គ្មានកម្លាំងតបត ហើយហេតុការណ៍នេះកើតឡើងនៅចន្លោះចាប់ពីខែវិច្ឆិកា ដល់ខែ ធ្នូ ឆ្នាំ ២០២០។ តារាប្រុសវ័យ ៣២ ឆ្នាំរូបនេះក៏មានការពាក់ព័ន្ធនឹងការរំលោភនារី ២ នាក់ផ្សេងទៀតក្នុងពិធីជប់លៀងក្នុងឆ្នាំ ២០១៨ ផងដែរ។

ក្រៅពីនេះ Kris Wu ក៏ត្រូវបានស៊ើបដឹងមានជាប់ពាក់ព័ន្ធនឹងរឿងគេចពន្ធផងដែរ។ ក្នុងចន្លោះឆ្នាំ ២០១៩ និង ២០២០ Kris បានលាក់បាំងពីចំណូលពិតប្រាកដរបស់ខ្លួន និងបានគេចមិនបង់ពន្ធប្រមាណជាង ១៣ លានដុល្លារអាមេរិក។ ជាលទ្ធផល លោកត្រូវគេផាកពិន័យឱ្យបង់ពន្ធសងវិញប្រមាណ ៦០០ លានយ៉ន់ ឬប្រហែលជាង ៨៥ លានដុល្លារអាមេរិក។

សម្រាប់សេចក្ដីសម្រេចចុងក្រោយតុលាការទីក្រុងប៉េកាំង បានសម្រេចកាត់ទោសឱ្យ Kris Wu ជាប់ពន្ធនាគារ ១៣ ឆ្នាំ សម្រាប់ ២បទល្មើសផ្សេងគ្នា។ ការជាប់ពន្ធនាគារ ១១ ឆ្នាំ ៦ ខែ សម្រាប់បទល្មើសរំលោភនារី ៣ នាក់នៅផ្ទះរបស់គាត់ឯទីក្រុងប៉េកាំងក្នុងឆ្នាំ២០២០ រីឯ ១ ឆ្នាំ ១០ ខែ ទៀតសម្រាប់បទល្មើសរំលោភនារី ២ នាក់ផ្សេងទៀតក្នុងឆ្នាំ ២០១៨។ កា ន់តែធ្ងន់ធ្ងរនោះ បន្ទាប់ពីចេញពីពន្ធនាគារលោកនឹងត្រូវនិរទេសចេញពីប្រទេសថែមទៀត ដោយប្រទេសចិនមិនអនុញ្ញាតឱ្យលោករស់នៅប្រទេសនេះទៀតឡើយ។

ក្រោយពីសេចក្ដីសម្រេចបានប្រកាសជាផ្លូវការមានព័ត៌មានផ្ទៃក្នុងជាច្រើនបានលើកឡើងថា តារាប្រុស Kris Wu ទទួលយកមិនបានរហូតដល់សន្លប់មិនដឹងខ្លួន។ បើនិយាយពីសុខភាពរបស់វិញគឺចុះខ្សោយច្រើន និងស្គម ដោយសារតែមិនទម្លាប់ខ្លួនជាមួយការរស់នៅក្នុងពន្ធនាគារ។

បន្ទាប់ពីមហាជន និងអ្នកគាំទ្រជាច្រើនបានដឹងរឿងទាំងអស់នេះហើយ គ្រប់គ្នាហាក់ស្រឡាំងកាំងផង ខឹងសម្បារផង តែក៏មានកូនចិត្តតូចមួយលួចអាណិតដល់តារាប្រុស Kris ដែលធ្លាប់ជាតារាប្រុសល្បីឈ្មោះបែរជាត្រូវចំណាយពេលរបស់ខ្លួនជាង ១ សតវត្សន៍ក្នុងពន្ធនាគារ។ ប្រសិនបើលោកមិនភ្លើតភ្លើន និងធ្វើរឿងអាក្រក់ខុសច្បាប់ទាំងនេះទេ ម្ល៉ោះហើយពេលនេះប្រហែលជាកំពុងរស់នៅយ៉ាងសុខស្រួលជាមួយគំនរប្រាក់ជាច្រើនដែលខ្លួនខំរកបាត់ទៅហើយ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ