វ៉ា ម៉ាលីណា ជ្រើសរើសមិនទាន់ដាច់រវាងកម្មវិធីបវរកញ្ញាអន្តរជាតិចំនួន២

កញ្ញា វ៉ា ម៉ាលីណា បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលតែម្តងក្រោយពេលជាប់ ជាកញ្ញាឯក មានទម្រង់មុខស្រស់ដាច់គេ ក្នុងការប្រកួត Miss Grand Cambodia 2021 កន្លងទៅ។ កញ្ញាបានចូលដល់វគ្គ១០នាក់ចុងក្រោយ តែកញ្ញានៅមិនអាចដណ្តើមបានតំណែងម្ចាស់មកុដនោះទេ។ យ៉ាងណាក្រោយឆ្លងកាត់ និងបានយល់ដឹងពីបទពិសោធន៍ការប្រកួតបវរកញ្ញាច្រើនដងរួចមក ដឹងពីរបៀបបង្ហាញខ្លួនលើវេទិកា វ៉ា ម៉ាលីណា អាចនឹងពិចារណាមកកាន់ការប្រឡងកម្មវិធីបវរកញ្ញាថ្មី១ទៀតក្នុងឆ្នាំ២០២២នេះ ដើម្បីបំពេញក្តីស្រមៃឱ្យដល់គោលដៅ។

ប្រាប់ AMS ដោយទឹកមុខញញឹមស្រស់សមជាម្ចាស់ពានកញ្ញាឯក មានទម្រង់មុខស្រស់ដាច់គេ វ៉ា ម៉ាលីណា ថា ពេលនេះនាងកំពុងសម្លឹងមើលការប្រកួតថ្មីមួយទៀតសម្រាប់ឆ្នាំ២០២២ ប៉ុន្តែពេលនេះកំពុងសម្លឹងមើលកម្មវិធី២ក្នុងចិត្តនៅឡើយ គឺ១កម្មវិធី Miss Grand Cambodia ដដែល និងមួយទៀតគឺកម្មវិធី Miss Universe Cambodia។ តែពេលនេះកម្មវិធីទាំងពីរកំពុងស្ថិតក្នុងការពិចារណានៅឡើយ ដោយនាងបានកំពុងព្យាយាមស្វែងយល់ពីការប្រកួតជាមុនសិន រួចទើបដាក់ពាក្យនៅពេលគេបើកទទួលពាក្យ។

តាមការសង្កត់ធ្ងន់របស់ស្រីស្រស់សោភារូបនេះ ចិត្តនាងទំនងមានទំនោរទៅលើការប្រកួត Miss Grand Cambodia ច្រើនជាង។ ត្បិតមិនបានលម្អិតពីហេតុផលជាក់លាក់នៃការមានទំនោរលើកម្មវិធីនេះ ប៉ុន្តែ ម៉ាលីណា អះអាងថានាងចង់សម្រេចបំណងដើរលើវេទិកាការប្រកួត Miss Grand International។ ដោយឡែក សម្រាប់កម្មវិធី Miss Universe Cambodia មិនមែនមិនស្រលាញ់ទេ តែដូចគ្រប់គ្នាបានដឹងស្រាប់ហើយថា បេក្ខភាពដែលមានបំណងចង់ចូលរួម កម្មវិធី Miss Universe Cambodia ត្រូវត្រៀមខ្លួនទាំងព្រម ទាំងរូបសម្បតិ្តលក្ខណៈ ពិសេស គឺចំណេះដឹងទូទៅវគ្គសំនួរចម្លើយតែម្តង។ ហើយរឹតតែសំខាន់គឺការប្រើប្រាស់ភាសាអង់គ្លេស។

បច្ចុប្បន្ន ម៉ាលីណា កំពុងហ្វឹកហាត់ និងរៀនសូត្របន្ថែមលើការប្រើប្រាស់ភាសា និងគ្រោងរៀនភាសាប្រទេសផ្សេងៗទៀតបន្ថែមផងដែរ ដើម្បីជាជំនួយដល់ការប្រកួតប្រជែងដែលនាងជ្រើសរើសនាពេលខាងមុខ។

កញ្ញា វ៉ា ម៉ាលីណា មានអាយុ ១៩ឆ្នាំ អាចនិយាយបាន២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។ មុនចូលប្រឡងកម្មវិធី Miss Grand Cambodia 2021 នាងធ្លាប់ចូលប្រឡងកម្មវិធីកញ្ញាឯកសង្រ្កាន្ត ដែរ ដោយបានតំណែង Top 7 ក្នុងការប្រកួតនោះ ។ នេះបង្ហាញថា នាងមានការតស៊ូច្រើនលើផ្នែកបវរកញ្ញា បើទោះជានាងមិនទាន់ដល់ចំនុចពិសេសក្តោប ឱ្យគេស្គាល់ចាំជាងនេះ នាងមិនបោះបង់ចោលឡើយ ក្រោយពេលនាងបាន លះបង់ពេលវេលា នៅជាមួយអាជីពបវរកញ្ញា ដើម្បីក្លាយជាតារាចែងចាំងម្នាក់។ 

និយាយពីការងារសិល្បៈវិញនោះ បច្ចុប្បន្ននាងក្តោបបានការងារច្រើនគួរសម ដោយទទួលថតស៉្បតពាណិជ្ជកម្ម ថតផលិតផល និងទទួលថតភាពយន្តផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម