គេនៅចាំបានថា កាលពីដើមឆ្នាំ ២០២២កន្លងទៅ តារាចម្រៀងសាច់សខ្ចី វីរៈ និច្ច បានប្រកាសឱ្យដឹងដំណឹងដ៏សោកសៅ ពីការបាត់បង់កូនភ្លោះក្នុងផ្ទៃរបស់នាង។ យ៉ាងណាមិញ ក្រោយចំណាយពេលមើលថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តមួយរយៈធំ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ រូបនេះ ក៏ប្រាប់ឱ្យដឹងថា នាងនិងស្វាមីមានគម្រោងយកកូនវិញឆាប់ៗនេះផងដែរ នៅពេលសុខភាពត្រឡប់មករឹងមាំវិញ។
គួរឱ្យចាប់អារម្មណ៍ ស្រាប់តែថ្មីៗនេះ អ្នកគាំទ្រកើតការសង្ស័យថា វីរៈ និច្ច កំពុងពពោះជាថ្មី ក្រោយពេលគេឃើញរូបស្លៀករ៉បក្រហមប៉ុន្មានសន្លឹករបស់នាងបង្ហោះលើទំព័រហ្វេសប៊ុកកាលពីពេលថ្មីៗនេះ។ ក្នុងរូបថតនោះ ម្ចាស់បទ «មនុស្សស្រីមានសង្សារច្រើនមិនប្រាកដថាសាវ៉ា» ស្លៀករ៉ូបក្រហមដ៏សិចស៊ីថតនៅមុខរថយន្តស៊េរីទំនើបរបស់នាង ប៉ុន្តែគេចាប់អារម្មណ៍ថា ក្នុងចំណោមរូបជាច្រើនសន្លឹកនោះ មានរូបថតមួយនាងបានយកដៃទ្រពោះ ប្រៀបដូចស្រ្តីកំពុងមានផ្ទៃពោះ ចំណែក ពោះរបស់នាងក៏មើលទៅមានទម្រង់ស្រដៀងអ្នកមានផ្ទៃពោះ ជាហេតុធ្វើឱ្យអ្នកគាំទ្រអត់សង្ស័យមិនបានថា វីរៈ និច្ច កំពុងពពោះជាថ្មីឬយ៉ាងណា?
ទោះជាយ៉ាងនេះក្តី នេះគ្រាន់ជាការសង្ស័យរបស់អ្នកគាំទ្រប៉ុណ្ណោះ ការពិត វីរៈ និច្ច កំពុងពពោះជាថ្មីឬយ៉ាងណានោះ មានតែរង់ចាំមើលការធ្វើបច្ចុប្បន្នភាព លើទំព័រហ្វេសប៊ុកផ្លូវការ និងអ៊ីនស្រ្តាក្រាមរបស់នាង៕

























Account
Security
Favourite Content