តារាចម្រៀងជើងចាស់ ហ៊ឹម ស៊ីវន បង្ហើរសំនៀងក្នុងពិធីមង្គលការមួយ អ្នកគាំទ្រពោលសរសើរសំឡេងនៅតែរណ្ដំចិត្ត​

តារា​ចម្រៀង​ជើង​ចាស់ ហ៊ឹម ស៊ីវន​ បង្ហើរ​សំនៀង​បែប​​បុរាណ​ខ្មែរ​នៅ​ក្នុង​កម្មវិធី​មង្គលការ​របស់​កូន​ស្រី​ឯកឧត្ដម​សន្តិ​បណ្ឌិត​ នេត សាវឿន និង​លោក​ជំទាវ​ ហ៊ុន ​គឹម​ឡេង យ៉ាង​ក្រអួន​ក្រអៅ​ រណ្ដំ​សោតា​ អ្នក​ដែល​បាន​ស្ដាប់​ហើយ​កាល​ណា​មិន​ពោល​សរសើរ​មិន​បានឡើយ​។

នា​ថ្ងៃ​ទី​ ១៥​ កុម្ភៈ ​២០២៥ តារា​ចម្រៀង​ជើង​ចាស់​ ហ៊ឹម ស៊ីវន បាន​បង្ហាញ​វត្តមាន​ច្រៀង​ក្នុង​ពិធី​ជាវ​ខាន់​ស្លា​ ឬ​កាត់​ខាន់​ស្លា​របស់​កូន​ស្រី​​ឧបនាយករដ្ឋមន្រ្តី នេត សាវឿន​។ ​ការ​បង្ហាញ​វត្តមាន​ច្រៀង​ចម្រៀង​ភ្លេង​ការ​យ៉ាង​ពីរោះ​​មួយ​នេះ​បាន​ធ្វើ​ឱ្យ​បណ្ដា​មហាជន​អ្នក​គាំទ្រ​ពោល​សរសើរ​តារា​ចម្រៀង​ស្រី​ជើង​ចាស់​រូប​នេះ​មិន​ដាច់​ពី​មាត់​ថា​នៅ​តែ​រក្សា​បាន​សំឡេង​ដូច​ដើម​មិន​ប្រែ​ទាល់​តែ​សោះ​។​

ការ​បង្ហើរ​សំនៀង​ដ៏​ក្រអួន​ក្រអៅ​ត្រជាក់​ចិត្ត​ពី​សំណាក់​ម្ចាស់​បទ​ «​ប្រុស​ចិត្ត​ពីរ​» ​រូប​នេះ​បាន​ធ្វើ​ឱ្យ​មហាជន​ជា​ច្រើន​ពោល​នឹក​រឭក​លោក​ស្រី​ជា​ពន់ពេក​។​ មិន​តែ​ប៉ុណ្ណោះ​តារា​ចម្រៀង​ជើង​ចាស់​ដែល​នៅ​តែ​រក្សា​បាន​ប្រជាប្រិយភាព​ក្នុង​ដួង​ចិត្ត​មហាជន​ត​ជំនាន់​រូប​នេះ​ តែង​​ទទួល​បាន​ការ​គាំទ្រ​មិន​ដាច់​រាល់​ពេល​លោក​ស្រី​បង្ហាញ​វត្តមាន​ម្ដង​ៗ មិន​ថា​ជា​កម្មវិធី​ធំ​ ​​លំដាប់​ជាតិ​ ឬ​ជា​កម្មវិធី​វប្បធម៌​ជាតិ​នោះ​ទេ​។​​

លោក​ស្រី ​ហ៊ឹម​ ស៊ីវន​ ជា​តារា​ចម្រៀង​ជើង​ចាស់​មួយ​រូប​ពោរពេញ​ដោយ​ទេពកោសល្យ​ទាំង​លើ​ចម្រៀង​មនោសញ្ចេតនា​​ ចម្រៀង​​បុរាណ ​និង​ភ្លេង​ការ​​ ជាពិសេស​គ្រប់​ចំណង​ជើង​នៃ​បទ​ចម្រៀង​របស់​លោក​ស្រី​ត្រូវ​បាន​មហាជន​ទទួល​ស្គាល់​ និង​សរសើរ​មិន​ដាច់​រហូត​ក្លាយ​ជា​លេខ​១​នៅ​ក្នុង​ចិត្ត​មហាជន​ថែម​ទៀត​ផង៕​

នេះជាលីងសម្រាប់ទស្សនាវីដេអូចម្រៀងក្នុងពិធី ជាវខាន់ស្លា ច្រៀងដោយលោកស្រី ហ៊ឹម​ ស៊ីវន ៖https://www.facebook.com/theringweddingcambodia/videos/609027008650630

ប្រភពរូបភាព ៖ The ring wedding cambodia & ស៊ុន ស្រីពេជ្រ



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ



Leave a Reply

Your email address will not be published.Required fields are marked *