ឆាណែល YouTube វណ្ណដា មានអ្នក Subscribe ៥ លាននាក់

វណ្ណដា បាន​បន្ត​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ស្ញប់ស្ញែង ដោយ​ថ្មី​ៗ​នេះ Channel YouTube ផ្ទាល់​ខ្លួន​មាន​អ្នក​ចុច Subscribe រហូត​ទៅ​ដល់ ៥ លាន​នាក់។

ការ​ទទួល​បាន Subscribe ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​តារា​រ៉េប​ជួរ​មុខ​ប្រទេស​កម្ពុជា​រូប​នោះ បាន​ឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​បទ​ចម្រៀង​ដែល​ពីរោះ​ៗ មាន​គុណភាព និង​មាន​អត្ថន័យ​ចាក់​ដោត​ចិត្ត​អ្នក​ស្ដាប់។ វណ្ណដា មិន​ត្រឹម​តែ​ឆក់​បាន​ការ​គាំទ្រ​ច្រើន​លើសលប់​ពី​សំណាក់​ហ្វេក​ក្នុង​ស្រុក​ឡើយ នៅ​បរទេស​តារា​ប្រុស​វ័យ ២៧ ឆ្នាំ​រូប​នេះ​ក៏​សម្បូរ​អ្នក​គាំទ្រ​ដែរ។

ម៉ាន់ វណ្ណដា គឺជា​តារា​ប្រុស​តែ​ម្នាក់​គត់​របស់​ខ្មែរ ដែល​ទទួល​បាន Subscriber រហូត​ទៅ​ដល់ ៥ លាន​នាក់​បែបនេះ។ ទម្រាំទទួល​បាន Subscriber រហូត​ដល់​ទៅ ៥ លាន ម្ចាស់​បទ « OUT OF MY MIND» បានបញ្ចេញ​បទ​ចម្រៀង​គុណភាព​ជាច្រើន ទើបអាច​ទាក់ចិត្ត​អ្នក​ចិត្ត​ឲ្យ​ចុច Subscribe ។ តារា​ប្រុស​រូបនេះ​បាន​បង្កើត​ Channel YouTube ខ្លួន​តាំងពី​ថ្ងៃ ១១ ខែ មេសា ឆ្នាំ ២០១៧ ហើយ​ផ្លែផ្កា​ជាច្រើន​ដែល​ទទួល​បាន​ពេលនេះ ពិតជា​ស័ក្ដិសម​នឹង​ការ​ប្រឹងប្រែង។

រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បាន​ទាហាន​សៀម​ឈ្លានពាន វណ្ណដា បាន​បង្កើត​បទ​ចម្រៀង​១បទ ដែល​ធ្វើឲ្យ​បរទេស កាន់តែ​បាន​ដឹង​ច្បាស់​ពី​បញ្ហា​ដែល​ខ្មែរ​ជាច្រើន​រង​ទុក្ខ និង​បាត់បង់​គ្រួសារ ព្រោះ​សង្គ្រាម។ ពិសេស​បទ «១ សីហា (August 1st)» មាន​ការចុច​មើល​ច្រើន​ទាំង​នៅ​លើ YouTube និង Faccbook page ទាំង​នៅ​ខ្មែរ និង​នៅ​ក្រៅ​ប្រទេស។

ក្រៅពី​បង្កើត​បទ​ចម្រៀង វណ្ណដា និង​ក្រុម​ការងារ​របស់​បារមី ក៏​បាន​ចុះ​ទៅ​សួរ​សុខទុក្ខ​ជន​ភៀសសឹក​នៅ​តាម​ជំរំ​មួយ​ចំនួន ដើម្បី​យក​សម្ភារៈ​ខ្លះ សម្រាល​ទុក្ខ​លំបាក ក៏​ដូច​ជា​ផ្ដល់​ការ​លួងលោម​ដល់​ក្មេង​ៗ​កំពុង​ភ័យខ្លាច​ដោយសារ​ការ​ឈ្លានពាន​ពី​សំណាក់​ថៃ៕

រូបភាព៖ Facebook



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។



Leave a Reply

Your email address will not be published.Required fields are marked *