កូកា-កូឡាត្រៀមបង្ហាញមុខទូតសុឆន្ទៈថ្មី តែបង្ហើបតម្រុយច្បាស់ៗ ហ្វេនទាយថា វណ្ណដា

កាលពី​យប់មិញ​ក្រុមហ៊ុន​កូកា-កូឡា បាន​បង្ហាញ​ពី​រូប​តារា​អាថ៌កំបាំង​ដែល​នឹង​ត្រៀម​ខ្លួន​ក្លាយ​ជា​ទូត​សុឆន្ទៈ​របស់​ភេសជ្ជៈ​ដ៏​ល្បី​លំដាប់​ពិភពលោក​មួយ​នេះ​​នា​សប្ដាហ៍​ក្រោយ។ ក្នុង​រូបភាព​ពណ៌​ខ្មៅ​នោះ បើ​ទោះ​ជា​មិន​ប្រាប់​ក៏​ហ្វេន​ស្គាល់​ច្បាស់​ថា​ជា វណ្ណដា តារា​រ៉េប​កំពុង​ល្បីល្បាញ​ខ្លាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។

មូលហេតុ​ដែល​ធ្វើឲ្យ​ហ្វេន​ចំណាំ​បាន​ថា​ជា​ម្ចាស់​បទ ” J+O II” គឺ​ដោយសារ​តែ​រូប​ខ្មៅ​នោះ​មិន​បាន​បិទបាំង​ស្នាម​សាក់​ពាក្យ «Skull» នៅ​លើ​ចិញ្ចើម​ខាង​​ឆ្វេង​ ដែល​គេ​ដឹង​យ៉ាង​ច្បាស់​ថា គ្មាន​តារា​ខ្មែរ​រូប​ណា​សាក់​ពាក្យ​នោះ​លើ​មុខ ដែល​ពាក្យ​ «Skull» ​សំដៅ​ទៅ​ដល់​អាល់ប៊ុម​ចម្រៀង Skull របស់​លោក​ទាំង ២ អាល់ប៊ុម ដើម្បី​ជា​ការ​ចងចាំ​ពី​ភាព​ជោគជ័យ​​នោះ។

ភាគច្រើន​ហ្វេន​ចូល​ទៅ​ឆ្លើយ​បែប​លេង​ តែ​ក្នុង​ន័យ​មែនទែន​ថា “ឃើញ​ពាក្យ Skull នេះ​ហើយ​បើ​ទាយ​មិន​ត្រូវ​ទៀត​ចប់​ហើយ​”។ ចំណែក​មួយ​ចំនួន​ទៀត គឺ​សរសេរ​ឈ្មោះ វណ្ណដា ចំ​ៗ​តែម្ដង​នៅ​លើ​ ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ពី​ក្រុមហ៊ុន​ភេសជ្ជៈ​នោះ​តែម្ដង។

ដើម្បី​ចង់​ដឹង​កាន់តែ​ច្បាស់​ថា brand ambassador របស់​កូកា-កូឡា​ចាំ​តាមដាន​កម្មវិធី សន្និសីទកាសែត​នៃ​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជា​ទូត​សុឆន្ទៈរបស់ភេសជ្ជៈកូកា-កូឡា ដែល​នឹង​ធ្វើ​ឡើង​នា​ថ្ងៃអង្គារ ទី ១០ ខែ មករា ឆ្នាំ ២០២៣នេះ ​នៅ​សណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា ៕

​



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ក្រុមហ៊ុន វឌ្ឍនៈ បន្តទទួលបានការកោតសរសើរលើគុណភាព ស្តង់ដារ និងសុវត្ថិភាពផលិតផល!

ក្រុមហ៊ុន វឌ្ឍនៈ ទទួលបានបណ្ណសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តស្តង់ដារគុណភាព និងសុវត្ថិភាពផលិតផល ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត

ការញៀនមើលរឿង AI អាចជះផលប៉ះពាល់រយៈពេលវែងដល់សុខភាពផ្លូវចិត្ត

ទោះបីជាដឹងយ៉ាងច្បាស់ថា តួអង្គមិនមែនជាមនុស្សពិត សាច់រឿងមានភាពស្រដៀងគ្នា និងបង្កប់អត្ថន័យច្រំដែល ក៏ប៉ុន្តែមនុស្សជាច្រើនរូបនៅតែបន្តទស្សនារឿងភាគខ្លីដែលផលិតឡើងដោយ

ហេតុផល ៥ យ៉ាងដែលប្រជាជនខ្មែរគ្រប់រូបមិនគួររំលងការទៅទស្សនាភាពយន្ត «LOOT»

ភាពយន្តឯកសារស៊ើបអង្កេត «LOOT: ការវិលត្រឡប់មកវិញនូវរតនៈសម្បត្តិវត្ថុរបស់កម្ពុជា» ដែលលាតត្រដាងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សំខាន់នៃការលួចវត្ថុបុរាណ

ប្រាសាទព្រះវិហារ កំពុងសង្គ្រោះបន្ទាន់ដំណាក់កាលទី២ ក្រោយខូចខាតយ៉ាងដំណំពីសង្គ្រាមឈ្លានពាន

ក្រោយ​រង​ការ​ខូចខាត​យ៉ាង​ដំណំ​ដោយ​សារ​សង្គ្រាម​ឈ្លាន​ពាន​ពី​សំណាក់​កង​ទ័ព​សៀម ពេល​នេះ​ប្រាសាទ​ព្រះ​វិហារ​ដ៏​កម្សត់​របស់​កម្ពុជា​កំពុង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ក្ន

ព្រះនាង ជេនណា បានជួបជុំសែ​រាជវង្ស​ នាឱកាសគម្រប់ខួប ១៤ឆ្នាំ នៃការយាងសោយទិវង្គតរបស់ «ព្រះបរមរតនកោដ្ឋ»

ទិដ្ឋភាព​ដែល​សាច់សាលោហិត​នៃ​ព្រះញាតិវង្ស​ខ្មែរ​ជាច្រើន​អង្គ បាន​ជួបជុំ​គ្នា​ក្នុង​ឱកាស​គម្រប់ខួប ១៤ ឆ្នាំ នៃ​ការ​យាង​សោយ​ទិវង្គត​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​

កំណត់ត្រាប្រវត្តិសាស្ត្រ! កម្ពុជានាំចេញអង្ករលើស ១លានតោន ជាលើកដំបូងទៅកាន់ទីផ្សារអន្តរជាតិ

ស៊ូ​ដើរ​យឺត ១​ជំហាន​ម្ដងៗប្រសើរ​ជាង​មិន​បាន​ដើរ​ទាល់​តែ​សោះ ស៊ូ​អស់​ពេល​ជា​ច្រើន​ឆ្នាំ​ ពេល​នេះ​កម្ពុជា​អាច​ធ្វើ​បាន​ហើយ​ជាមួយ​សមិទ្ធផល​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​

ពលរដ្ឋគំរូ! ឪពុកនិងកូនប្រុសប្រទះឃើញបដិមាបុរាណកប់ដីក្បែរផ្ទះ រាយការណ៍ជូនអាជ្ញាធរភ្លាមៗ

កូន​ខ្មែរ​ថែ​រក្សា​សម្បត្តិ​ដូន​តា ឪពុក​និង​កូន​ប្រុស​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​សៀមរាប​បាន​ប្រទះ​ឃើញ​រូប​បដិមា​មួយ​អង្គ​ដែល​កប់​ដី​ក្បែរ​ផ្ទះ​របស់​ខ្លួ

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត