ដាក់អារម្មណ៍ខ្លាំងពេក វណ្ណៈ បូរមី ព្រឺសម្បុរខ្ញាកៗតាមតួអង្គរឿង «ពពិលខ្មៅ»

យូរៗម្តងគេឃើញវត្តមានស្រីស្អាត វណ្ណៈ បូរមី ក្នុង​ភាពយន្ត ហើយ​ល្ងាចមិញនេះ គេបានប្រទះឃើញសោភារូបស្រស់នេះ តែងខ្លួនយ៉ាងស្រស់ស្អាតចូលរួមពិធីសម្ពោធរឿង «ពពិលខ្មៅ» របស់ផលិតកម្ម Wonder film ដែលរឿងនេះជាស្នាដៃរឿងដុំថ្មីដែលនាងបានចូលរួមសម្តែង។

តារាសម្តែងមុខកំប្លង់ៗនេះឱ្យដឹងថា នេះជាស្នាដៃរឿងដុំថ្មីមួយទៀតរបស់នាង ជារឿងបែបភ័យរន្ធត់ ព្រឺព្រួច ដែលផលិតករទទួលគំនិតបំផុសពីពិធីបង្វិលពពិលក្នុងពិធីមង្គលការរបស់ខ្មែរ មកប្រឌិដ្ឋប្រទាក់គ្នាជាសាច់រឿងលាយឡំមន្តអាគម ផ្លូវងងឹត បង្កើតចេញជាសាច់រឿងដ៏រន្ធត់គួរឱ្យខ្លាចសម្រាប់អ្នកទស្សនា។

កញ្ញាបានបន្តថា ក្នុងរឿង «ពពិលខ្មៅ» នេះ នាងសម្តែងជាតួអង្គឈ្មោះ ខេមា ជាមនុស្សមានជំងឺ​បាក់​ទឹកចិត្ត ហើយត្រូវវិញ្ញាណខ្មោចចូលសណ្ឋិតញឹកញាប់ជាងគេ ថែមទាំងពិការជើងថែមទៀតផង។ បូរមី ចាត់ទុកថា ការសម្តែងតួអង្គមានជំងឺ​បាក់​ទឹក​ចិត្តជាការ challenge ខ្លួនឯង ព្រោះនាងត្រូវដាក់អារម្មណ៍ស្រងូតស្រងាត់ខ្លាំង គួបផ្សំប្លង់ខ្មោចចូលទៀតនោះ ធ្វើឱ្យនាងមានអារម្មណ៍ព្រឺសម្បុរម្តងៗពេលថតរឿងនោះ។ តែបើនិយាយពីផលលំបាកគឺមិនសូវមានច្រើនប៉ុន្មានទេ សូម្បីអភូតហេតុចម្លែកៗដូចជាខ្មោចចូលពិតៗអំឡុងពេលថតក៏អត់មានដែរ គ្រាន់តែនាងរៀងព្រឺសម្បុរខុសធម្មតាពេលធ្វើដំណើរតាមផ្លូវត្រឡប់ទៅផ្ទះវិញ ដោយសារដាក់អារម្មណ៍តាមតួអង្គរឿងនេះខ្លាំងពេក។

តារា​ស្រី​កូន​កាត់​ឡាវ​រូប​នោះថា នាងមានក្តីរំពឹងខ្ពស់លើស្នាដៃរឿង «ពពិលខ្មៅ» ព្រោះនាងជឿជាក់លើសាច់រឿង និងការផលិតយ៉ាងសម្រិតសម្រាំងរបស់ផលិតកម្ម Wonder film។ នាងសង្ឃឹមថា ពុកម៉ែបងប្អូននឹងចូលរួមទស្សនារឿងនេះឱ្យបានច្រើនកុះករ ពិសេសអ្នកនិយមទស្សនរឿងបែបរន្ធត់មិនគួររំលងរឿងនេះឡើយ។

ក្រឡេកទៅមើលអ្នកនិពន្ធ និងជាអ្នកដឹកនាំរឿង លោក សែម វិសាល ឯណោះវិញ ក៏បានលើកឡើងថា ការជ្រើសយក ពពិល» មកផលិតជាសាច់រឿងបែបនេះ គឺដោយសារលោកចង់ចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ខ្មែរមិនឱ្យបាត់បង់ ក៏ដូចជាបង្ហាញឱ្យគេស្គាល់ពីប្រពៃណីបង្វិលពពិលខ្មែរតាមរយៈសាច់រឿងនេះផងដែរ។ ដ្បិតរឿង «ពពិលខ្មៅ» ជារឿងបែបភ័យរន្ធត់ក៏ពិតមែន ប៉ុន្តែគោលដៅចម្បងរបស់លោកគឺចង់បញ្ជ្រាបឱ្យអ្នកទស្សនាយល់ពីតម្លៃគ្រួសារ និងការយោគយល់គ្នាទៅវិញទៅមក។

ផលិតកររូបនេះចង់ឱ្យមហាជនចូលរួមទស្សនាររឿងនេះឱ្យបានច្រើន និងធ្វើការវាយតម្លៃចំពោះសាច់រឿង ហើយផលិតកម្មរីករាយទទួលយកមតិរិះគន់ក្នុងន័យស្ថាបនា ដើម្បីយកមកអភិវឌ្ឍន៍ការផលិតឱ្យកាន់តែល្អប្រសើរជាងនេះ។ ចង់ដឹងថាសាច់រឿង «ពពិលខ្មៅ» រន្ធត់កម្រិតណានោះ លោកអ្នកអាចទៅទស្សនារឿងនេះគ្រប់រោងភាពយន្តចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះតទៅ!



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម

មិនមែនមានតែខ្មែរទេ ប៉ុន្មានប្រទេសនេះក៏មានពិធីបុណ្យស្រដៀងបុណ្យភ្ជុំដែរ

បុណ្យភ្ជុំបិណ្ឌគឺជាពិធីបុណ្យមួយដែលបងប្អូនកូនចៅ សាច់ញាតិសន្ដានមិនថាទីជិត ឬឆ្ងាយជួបជុំគ្នារៀបចំម្ហូបអាហារ បាយសម្លជូនព្រះរស់ និងឧទ្ទិសកុសល

អាជីវករលក់ផលិតផលក្រុមហ៊ុន វឌ្ឍនៈ សប្បាយចិត្តដែលក្រុមហ៊ុនមានទំនួលខុសត្រូវដោះស្រាយ​ទូទាត់ស្តុក​ផលិតផលរង្វាន់

អាជីវករលក់ភេសជ្ជៈ និងស្រាបៀរ សម្តែងភាពរីករាយ ពោរពេញដោយស្នាមញញឹមដែលក្រុមហ៊ុន វឌ្ឍនៈ​ ចុះ​ដោះ​ស្រាយ និងទូទាត់តម្លៃផលិតផលមានរង្វាន់ទៅជា

ក្រៅពីប្រតិមា គ្រឿងអលង្ការច្រើនអនេក ក៏ត្រូវបានវិលត្រឡប់មកមាតុប្រទេសវិញជាបន្តបន្ទាប់

គ្រឿង​អលង្ការមាស​ខ្មែរ​ដែល​ជា​សម្បត្តិ​ដូនតា​ខ្មែរ បាន​បន្សល់​ទុក និង​បាន​ធ្លាក់​ទៅ​ដល់​ដៃ​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប និង​អាមេរិក​ជាដើម។ ទោះជា​យ៉ាង​ណា​ក្រោម​ការ​ជ្រោ

ក្រុមសម្ដែងមកពីត្បូងឃ្មុំ ដណ្ដើមបានជយលាភីលេខ១ នៃមហោស្រព «ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦»

ខ្លាំង​មិន​ធម្មតា ម្ចាស់​ស្នាដៃ​ល្ខោន​និយាយ​រឿង «តម្លៃ​នៃ​ឈាម​តែ​មួយ» ដែល​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ មិន​ត្រឹម​អាច​សម្ដែង​នៅ​លើ​ឆាក​ប្រកប​ដោយ​ទេព​កោសល្យ ថែម​អាច​ឆក

បេក្ខនារី Universal Woman 2026 បង្ហាញភាពស្រស់ស្អាតយ៉ាងលេចធ្លោក្នុងឈុត «ស្បៃខ្មែរ» នៅប្រាសាទអង្គរវត្ត

បេក្ខនារីទាំងអស់របស់​កម្មវិធី Universal Woman 2026 ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ បាន​ដំណើរការ​មក​ប្រមាណ ១ សប្ដាហ៍​ហើយ។ ដោយ​ថ្មី​ៗ​នេះ អ្នក​រៀបចំ​ខាង​កម្ពុជា​

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។