វណ្ណៈ បូរមី នៅតែក្តោបបានទីផ្សារភាពយន្ត ទោះបោះបង់ការសម្តែងច្រើនឆ្នាំ

​អតីត​​បេ​ក្ខ​នារី Freshie Girls & Boys ឆ្នាំ២០១៦ កញ្ញា វណ្ណៈ បូរ​មី ត្រូវគេដឹងថា បានបាត់មុខពីការថតភាពយន្តតាំងពី​ចុងឆ្នាំ២០១៩ ខណៈពេលដែលនាងកំពុងផ្ទុះប្រជាប្រិយភាព និងមានគេស្គាល់ច្រើនតាមរយៈភាពយន្តជាច្រើនដែលនាងបានសម្តែង។ ត្បិតបាត់មុខពីការសម្តែងក៏ពិតមែន ប៉ុន្តែ បូរមី នៅតែមមាញឹកជាមួយការថតស៉្បតពាណិជ្ជកម្ម ការថតផលិតផល និងការផលិតវីដេអូប្លែកផ្ទាល់ខ្លួនរបស់នាងដូចដើម។

ការបាត់មុខពីវិស័យភាពយន្ត មិនបានធ្វើឱ្យប្រជាប្រិយភាពនាងមានការធ្លាក់ចុះនោះទេ ដោយនាងនៅតែក្តោបបានភាពល្បីល្បាញខ្លាំងពីមហាជន ដោយគ្រប់គ្នានិយមតាមដាន កញ្ញា វណ្ណៈ បូរមី តាមរយៈវីដេអូតុបតែងខ្លួន ការផាត់មុខ ពិសេសស្ទីល៍រើសសម្លៀកបំពាក់ឱ្យមើលទៅទាន់សម័យ និងស៊ីវិល័យ។

ក្រោយផ្អាកការថតរយៈពេលជាយូរ ស្រាប់តែ​​ដើមឆ្នាំ​ ២០២២នេះ គេឃើញកញ្ញា វណ្ណៈ បូរមី បានលេចមុខថតភាពយន្តម្តងទៀត ក្នុងរឿ៉ងរបស់ផលិតកម្ម Wonderfilm។

តាមការបង្ហោះរបស់ Pages Wonderfilm Cambodia ឱ្យដឹងថា រឿងថ្មីដែលមានកញ្ញា បូរមី រួមសម្តែងមានចំណងជើងថា «ពពិលខ្មៅ» ជាប្រភេទរឿងបែបរន្ធត់ នឹងត្រៀមបង្ហាញវត្តមានក្នុងឆ្នាំ២០២២នេះ។

សូមជម្រាបថា កាលពី​ចុងឆ្នាំ ២០១៨ ឃើញថា តារា​សម្តែង​ស្រី​រាង​តូច​ច្រឡឹង វណ្ណៈ បូរ​មី ឆក់​បាន​ឱកាស​ថតរឿង​ភាគ ៣ រឿង​ជាប់​គ្នា ហើយ​មានការ​គាំទ្រ​ច្រើន​ពី​មហាជន។ នាងច្បាមបានភាពល្បីល្បាញ តាមរយៈ​ការ​​ថតរឿង​ភាគ​ដំបូង ​រឿង «​បេសកកម្ម​មួយ​» ដែលដើរតួ​ជា​នារីក្លាហាន​ផ្នែក​ស៊ើបអង្កេត​​។​ ទី២ គឺរឿង «​ផ្កាថ្ម​»របស់​ផលិតកម្ម និង​ទូរទស្សន៍​ហង្ស​មាស​ និងទី៣ គឺរឿង សព្វសិទ្ធ របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ដោយនាងដើរបានតំណែងតួឯកស្រី ជាព្រះនាងសុវណ្ណកេសរ។ កន្លងមក តារា​សម្តែង​ស្រី​វ័យ​ឈានចូល ២៣ឆ្នាំរូបនេះ​ធ្លាប់​បង្ហាញ​ពី​ក្តី​ប្រាថ្នា​ចង់បាន​កំណត់ត្រា​សម្តែង​តួ​បែប​វាយតប់​ផងដែរ​នោះ​។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ភាពយន្តឯកសារ «LOOT» ចាប់បញ្ចាំងពីថ្ងៃនេះ ដោយចំណែកថវិកាដែល AMS ទទួលបានពីការលក់សំបុត្រចូលទស្សនានឹងត្រូវយកទៅគាំទ្រដល់សកម្មភាពអភិរក្ស និងការពារសម្បត្តិវប្បធម៌ដូនតាខ្មែរ

ភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ចាប់ផ្ដើមបញ្ចាំងតាមបណ្ដារោងភាពយន្តពីថ្ងៃ១៦ ខែតុលានេះហើយ។ តាមរយៈការទស្សនាភាពយន្តនេះ

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ