ឈានចូលខែកុម្ភៈភ្លាម ម្ចាស់បទ «6 Years In The Games» វណ្ណដា ប្រកាសបន្តកុងត្រាឆ្នាំទី៣ ជាមួយហនុមាន ថែមទាំងលើកឡើងថា រយៈពេល ២ ឆ្នាំកន្លងមក គឺជា ការធ្វើដំណើរដ៏ល្អរវាងលោក និងក្រុមហ៊ុនយក្សមួយនេះ។

ក្រៅពីការចុះហត្ថលេខាបន្តកុងត្រាជាអ្នកតំណាង (Brand Ambassador) របស់កំពូលតារារ៉េបរូបនេះ ម្ចាស់ពាន The Rapper Cambodia រដូវកាលទី១ Yuhaii , Goofy និង Roxy ក៏ចាប់ផ្តើមឡើងកូដខ្លាំង ដោយត្រូវប្រកាសជាតារាតំណាងផលិតផល (KOL) ផងដែរ ដោយបានធ្វើការចុះហត្ថលេខាក្នុងថ្ងៃតែមួយជាមួយគ្នា។
ម្ចាស់ពាន The Rapper និងជើងខ្លាំងទាំង ២ រូបផ្សេងទៀត បានសម្តែងការអរគុណទៅកាន់ហនុមាន ដែលបាននាំយកកម្មវិធី The Rapper Cambodia មកកាន់កម្ពុជា ធ្វើឱ្យពួកគេមានឱកាសបញ្ចេញសមត្ថភាព និងបំពេញក្តីស្រមៃដ៏ធំនេះឱ្យក្លាយជាការពិត។


ហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គម ភ្ញាក់ផ្អើលជាខ្លាំង ដោយ Yuhaii , Goofy និង Roxy ត្រូវប្រកាសជា KOL ក្នុងក្រុមហ៊ុនតែមួយជាមួយកំពូលតារារ៉េបមានប្រភពមកពីខេត្តព្រះសីហនុ។ គេជឿជាក់ថា ដំណើរផ្លូវរួមគ្នារវាង វណ្ណដា និងជើងខ្លាំងទាំង ៣ ពីកម្មវិធី The Rapper Cambodia រដូវកាលទី១ ប្រាកដជានាំយកនូវអ្វីដែលថ្មីប្លែក ហើយអស្ចារ្យមកកាន់អ្នកគាំទ្រ។
ស្របជាមួយគ្នានោះផងដែរ ឡូរ៉ា ម៉ម ម្ចាស់ផលិតកម្ម បារមី បានបញ្ជាក់ប្រាប់ក្នុងពិធីចុះហត្ថលេខាជាផ្លូវការ BA និង KOL ថា នៅក្នុងឆ្នាំ ២០២៤ នេះ បារមី មានគម្រោងបន្តបង្កើត និងផ្សព្វផ្សាយតន្ត្រី ព្រមទាំងកម្មវិធី ព្រមទាំងការប្រគំតន្ត្រីជាច្រើន ហើយក៏មានគម្រោងធំដ៏គួរឱ្យភ្ញាក់ផ្អើលបន្ត សម្រាប់មហាជន មួយទៀតជាមួយហនុមាន ប៉ុន្តែពេលនេះសុំលាក់សិន ប្រាប់មិនទាន់បានឡើយ៕

























Account
Security
Favourite Content