V ទទួលបានសំឡេងឆ្នោតលំដាប់លេខ ១ នៅលើតារាង “Flamboyant Male Idol Like a Flower” ឬ “អាយដលប្រុសដែលស្អាតដូចផ្កា” នៅក្នុងការស្ទង់មតិថ្មីរបស់សហគមន៍អ្នកគាំទ្រតារាខេប៉ុប Choeaedol។

តំណែងខាងលើនេះ គឺជាលទ្ធផលនៃការស្ទង់មតិដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី៤ ដល់ថ្ងៃទី៩ ខែឧសភាកន្លងទៅ ដោយអ្នកគាំទ្របានលើកសរសើរពីសម្រស់ដ៏ទាក់ទាញ និងភាពស្រស់ស្រទន់របស់ V បើទោះបីជាតារាប្រុសប្រុសវ័យ ២៩ឆ្នាំរូបនេះ បានកែប្រែរូបរាង បន្ថែមដោយសាច់ដុំ ក្នុងពេលបម្រើជាតិជានាយទាហានក្ដី។
នេះមិនមែនជាលើកទី១ ទេដែល V ទទួលបានការទទួលស្គាល់លើរូបសម្រស់ដ៏លេចធ្លោរបស់លោក។ ជាក់ស្ដែង សមាជិក BTS រូបនេះ ក៏ធ្លាប់ទទួលបានតំណែងជា “តារាប្រុសដែលមានមុខសង្ហាប្រចាំឆ្នាំ ២០១៧” ពី TC Candler ដែលជាស្ថានប័នចាប់លំដាប់ថ្នាក់សម្រស់តាំងតែពីឆ្នាំ ១៩៩០ មកម៉្លេះ។

បន្ថែមពីនេះទៀត តារាប្រុសក៏បានជាប់ឈ្មោះជា “បុរសអាស៊ីដែលទាក់ទាញបំផុតទាំង ១០០នាក់” រហូតដល់ទៅ ៣ឆ្នាំជាប់គ្នា ព្រមទាំងចំណាត់ថ្នាក់លេខ ១ នៅលើ Google Trends សម្រាប់ការស្វែងរក “បុរសសង្ហាបំផុត” ផងដែរ។
គួរឱ្យដឹងដូចគ្នាថា បច្ចុប្បន្ននេះ V កំពុងបម្រើការនៅក្នុងជួរយោធា និងត្រៀមបញ្ចប់ភារកិច្ចនេះ នៅថ្ងៃទី២១ ខែមិថុនាខាងមុខ ដោយទីភ្នាក់ងារបស់លោក គឺ HYBE ក៏បានបង្ហើបតម្រុយនៃការវិលត្រឡប់របស់ BTS នៅក្នុងពេលឆាប់ៗនេះផងដែរ៕
























Account
Security
Favourite Content