ត្រៀមខ្លួនសើចរឹងថ្គាមទៅ! សូម្បីអ្នកគ្រូ ផេនស៊ី ក៏មានវត្តមានក្នុងរឿង «ប្រុសលក់ខ្លួន» ដែរ

ទីបំផុត ផលិតកម្ម LD Entertainment បានបើកបង្ហាញតារាស្រីថៃដែលនឹងមកចូលរួមសម្តែងក្នុងរឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ហើយ គឺ​តារាកំប្លែងស្ងួតថៃ Tukky Sudarat ឬគ្រប់គ្នាស្គាល់ថា អ្នកគ្រូ ផេនស៊ី។ តាមការបញ្ជាក់របស់ទំព័រហ្វេសប៊ុកផ្លូវការផលិតកម្ម LD Entertainment អ្នកគ្រូ ផេនស៊ីន អាចនឹងមកសម្តែងជាតួអង្គបែបលក្ខណៈ sugar mommy ក្នុងរឿងនេះ។ 

គ្រាន់តែដឹងថា អ្នកគ្រូ ផេនស៊ី នឹងចូលរួមសម្តែងរឿងនេះ គ្រប់គ្នាលើកឡើងថាត្រៀមតែសើចទៅដឹងតែរឹងថ្គាមមិនខាន ព្រោះគ្រប់រឿងដែលនាងធ្លាប់សម្តែងគ្មានមួយណាមើលហើយមិនសើចរឹងពោះនោះទេ។

សូមជម្រាបថា រឿង «ប្រុសលក់ខ្លួន» ឬ «RENT BOY» ជាស្នាដៃរឿងខ្នាតធំថ្មីរបស់ផលិតកម្ម LD ជាប្រភេទរឿង AEC movie។ រឿងនេះ មានការចូលរួមសម្តែងដោយ តារាសម្តែងល្បីឈ្មោះមីយ៉ាន់ម៉ា Paing Takhon,ពេជ្រ វត្តីសារ៉ាវឌ្ឍី 5th Runner up Miss Grand International 2022, តារាសម្តែងឆ្នើមជួរមុខ ខាត់ វ៉ៃហាំង និង តារាកំប្លែងស្ងួតថៃ Tukky Sudarat ជាដើម។ រឿងខ្នាតធំចូលរួមសម្តែងដោយតារា​ល្បីៗមកពីប្រទេសក្នុងតំបន់អាស៊ាន បានបើកកាម៉េរាចេញថតនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅ ហើយពេលនេះកំពុងដំណើរការថតយ៉ាងសស្រាក់សស្រាំ។

ប៉ុន្មានថ្ងៃមុនគេបានប្រទះឃើញ លោក លៀក លីដា ចាងហ្វាងផលិតកម្ម LD បានបង្ហោះឱ្យដឹងថា លោកបានលក់ដីផ្ទាល់ខ្លួន ដើម្បីធ្វើកុនទៅផ្សារក្រៅប្រទេសរឿង «ប្រុសលក់ខ្លួន» ប៉ុន្តែនេះមិនមែនជាលើកទី១ដែលលោកដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីថតកុននោះទេ ជាក់ស្តែងកាល ១២ ឆ្នាំមុនលោកបានលក់ឡានផ្ទាល់ខ្លួនធ្វើកុនសម្រាប់ទីផ្សាក្នុងស្រុកម្តងហើយ គឺរឿង «អាបពាក់មួកសុវត្ថិភាព»។ តែយ៉ាងណាលោកជឿជាក់យ៉ាងមុតមាំលើក្រុមការងាររបស់លោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

អស្ចារ្យមែន! ការប្រកួត ល្ខោននិយាយ ឆ្នាំនេះចូលរួមសុទ្ធតែសិល្បករមានភាពប៉ិនប្រសប់ក្នុងការសម្ដែង

កម្មវិធី​មហោស្រព ល្ខោន​និយាយ ទូទាំង​ប្រទេស ឆ្នាំ ២០២៦ ត្រូវ​បាន​ចាត់​ជា​ព្រឹត្តិការណ៍​នៃ​ការ​ចងចាំ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​បាន​រួម​គ្នា​ថែ​ដោយ​សិល្បករ​ចាស់​ក្មេង

សោកនាដកម្មនៅរាជធានីបុរាណកោះកេរ៖ ការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃបេតិកភណ្ឌខ្មែរ

កោះកេរ ដែលជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសតវត្សរ៍ទី ១០ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ រវាងសោកនាដកម្មនៃការបំផ្លិចបំផ្លាញ និងការរស់ឡើងវិញនៃព្រលឹងវប្បធម៌ជាតិ។

អាជ្ញាធរ​ជាតិ​អប្សរា ធ្វើពិធីភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព២ នៅ​ខ្លោងទ្វារជ័យ

កាលពី​ម្សិលមិញ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​​​ប្រារព្ធ​ពិធី​ភ្ជាប់​ព្រះសិរ និង​បើក​ព្រះ​នេត្រ​ចម្លាក់​ទេព ២ នៅ​ខ្លោងទ្វារ​ជ័យ នៃ​ក្រុង​អង្គរ​ធំ ​​ក្រោម​យុទ្ធ​នា

សិង្ហបុរីបង្កើតសេវាកម្មស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ខណៈជាប់ជាប្រទេសមានអត្រាកំណើតទាបបំផុតនៅអាស៊ីអាគ្នេយ៍

ប្រទេសសិង្ហបុរីបានដាក់ឱ្យដំណើរការ App ស្វែងរកគូស្នេហ៍សម្រាប់មន្ត្រីរាជការ ដែលជាការពិសោធន៍ចុងក្រោយបង្អស់របស់ប្រទេសនេះ

មុនឡើងឆាក Paris Fashion Week 2026 ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ឆ្លៀតយកស្បៃខ្មែរនៅបង្ហាញនៅ Tour Eiffel សិន

នៅ​យប់ថ្ងៃ ២ ខែ​តុលា ឆ្នាំ ២០២៦ (ត្រូវ​ថ្ងៃ ៣ នៅ​កម្ពុជា) ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Mélia Constantin ត្រូវដើរ​លើ​ឆាក Paris Fashion Week 2026 ក្នុងនាមជាម៉ូដែល បង

ពណ៌ក្បិនរបស់អ្នកហាត់រាំរបាំបុរាណខ្មែរ បញ្ជាក់ពីតួនាទី

ក្បិន ត្រូវ​បាន​ជនជាតិ​ខ្មែរ​ប្រើ​តាំង​ពី​លទ្ធិ​ព្រហ្មញ្ញ​សាសនា ឬ​ហិណ្ឌូ​ចូល​ក្នុង​ស្រុក​នៅ​សតវត្សរ៍​ទី១។ ការ​ប្រើប្រាស់ ក្បិន​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ ក្នុ

ទស្សនិកជនបង្ហាញអារម្មណ៍ក្ដុកក្ដួលក្រោយទស្សនាភាពយន្ត “LOOT” ដែលលាតត្រដាងការពិតពីក្រោយដំណើរវិលត្រឡប់មកកាន់មាតុភូមិរបស់វត្ថុបុរាណកម្ពុជា

ក្រោយពីបានទស្សនាភាពយន្តឯកសាររឿង “LOOT៖ ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា” ទស្សនិកជនបានបង្ហាញពីអារម្មណ៍ស្រណោះដល់ចម្លាក់បុរាណខ្មែរដែលរសាត់អណ្ដែតទៅផុត

ភាពយន្តខ្លីរបស់សមិទ្ធិករខ្មែរ និងបរទេសជាច្រើន ត្រូវបានគណៈ​កម្មការជ្រើសរើស សម្រាប់មហោស្រពភាពយន្តខ្លីចតុមុខនៅក្នុងឆ្នាំ ២០២៦

កាលពីថ្ងៃទី២៥ ខែកញ្ញា មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) បានប្រកាសនៅគ្រប់បណ្តាញសង្គមអំពីការបិទទទួលរឿងខ្លី ពីសមិទ្ធិករជាតិ និងអន

តើបេក្ខភាពជើងខ្លាំងក្រុមណាក្លាយជាម្ចាស់ពាន ល្ខោននិយាយទូទាំងប្រទេស ឆ្នាំ ២០២៦ ?

លើស​ពី​ផ្ទាំង​ទស្សនីយភាព​សម្ដែង ស្អែក​នេះ​ក៏​នឹង​មាន​ការ​ប្រកួត​ប្រជែង​សមត្ថភាព​លើ​ផ្នែក​ល្ខោន​និយាយ​ពី​សំណាក់​បេក្ខភាព​ជើង​ខ្លាំង​ទាំង ៥ ក្រុម​ដែល​បាន​សម្រិតសម

ពីអតីតអ្នកលួចប្រាសាទបុរាណ ប្រែខ្លួនមកជាអ្នកប្រយុទ្ធដើរស្រោចស្រង់ និងនាំយកដួងព្រលឹងដូនតាត្រឡប់មកមាតុភូមិវិញ!

ចុងក្រោយនៃជីវិត លោក Lion អតីតចោរលួចវត្ថុបុរាណបានប្រែខ្លួនមកជាអ្នកផ្តល់ព័ត៌មានសម្ងាត់ ជាជំហានដ៏សំខាន់ក្នុងការនាំយករតនសម្បត្តិទាំងនោះវិលត្រឡប់មកប្រទេសកម្ពុជាវិញ