Tiffany ជាសមាជិកក្រុមចម្រៀងនារីដ៏ល្បី Girls Generation ក្នុងឆ្នាំ ២០១៧ នាងក៏សម្រេចចិត្តចាកចេញពីផលិតកម្ម SM ដើម្បីរៀនបន្ដ និងដើរតាមក្ដីស្រមៃរបស់ខ្លួនក្លាយជាតារាចម្រៀងទោល។
ថ្មីៗ នេះ រូបនាងបានផ្ដល់បទសម្ភាសន៍ជាមួយខាង Tenasia ដោយបាននិយាយពីអាជីពជាអ្នកសិល្បៈរបស់ខ្លួន និងរឿងរ៉ាវមួយចំនួនដែលនាងបានកប់ទុកក្នុងចិត្តមកជាយូរ។ ក្នុងឱកាសនោះនាងក៏បានទម្លាយពីមូលហេតុដែលធ្វើឱ្យនាងសម្រេចចិត្តមិនបន្ដកុងត្រា និងចាកចេញពីផលិតកម្ម SM។
នាងបានលើកឡើងថា៖ ខ្លួនបានចេញច្រៀងតាំងពីអាយុ ១៨ ឆ្នាំ កាលនោះមិនសូវជាគិតច្រើនទេ តែនៅពេលមានអាយុជាង ២០ ក៏ចាប់ផ្ដើមសួរខ្លួនឯង “តើចង់បាន និងត្រូវការអ្វីឱ្យប្រាកដ?” រយៈពេល ៥ ឆ្នាំ នាងបានចំណាយពេលវេលារកនូវអ្វីដែលខ្លួនចង់ធ្វើ។
នាងបន្ដថា៖ កាលនៅពីក្មេងនាងពិតជាចូលចិត្តស្ទីលចម្រៀង និងការងារនៅផលិតកម្ម SM ណាស់។ ប៉ុន្ដែផលិតកម្មនេះ នៅតែមិនទាន់បើកទូលាយ និងផ្ដល់ឱកាសឱ្យតារាក្លាយជាអ្នកនិពន្ធចម្រៀងខ្លួនឯងឡើយ ជាពិសេសតារាចម្រៀងស្រីៗ មិនសូវមានឱកាសបានបញ្ចេញយោលបល់ ឬគំនិតខ្លួនទេ។
នាងបន្ថែមថា អ្វីដែលនាងចង់បានគឺជាសេរីភាពក្នុងការបញ្ចេញគំនិត ការសរសេរចម្រៀង និងតែងនិពន្ធខ្លួនឯងដូច្នេះទើបនាងសម្រេចចិត្តចាកចេញដើរតាមផ្លូវដែលខ្លួនរៀបចំ៕























Account
Security
Favourite Content