កូនស្រីពៅពិធីការិនី ខៀវ សានសាណា បានមួយចប់ទាំងមុខមាត់ និងរូបរាងស្អាតសមទាំងអស់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

ពិធី​ការិនី ​ខៀវ ​សាន​សាណា ​បញ្ចេញ​រូប​ថត​ប៉ុន្មាន​សន្លឹក​ធ្វើ​ឱ្យ​មហាជន​ចាប់​ភ្លឹក​សម្រស់​ដ៏​ស្រស់​ផូរផង់​របស់​កូន​ស្រី​ពៅ​អ្នក​នាង​។ Donna Helen Bowser កូន​កាត់​ខ្មែរ​-​កាណាដា កាន់​តែ​ស្រស់​ស្អាត​ឡើង​ពី​១​ថ្ងៃ​​ទៅ១ថ្ងៃ ខណៈ​មុខ​មាត់​ កម្ពស់ និង​រូបរាង​បាន​មួយចប់តែ​ម្ដង​។​

ធ្មេច​បើក​ៗ​មិន​ប៉ុន្មាន​ឆ្នាំ​កូន​ស្រី​ពៅ​អ្នក​នាង​​ ខៀវ​ សានសាណា​​ ចម្រើន​វ័យ​កាន់​តែ​ស្រស់​ស្អាត ​រី​ឯ​កម្ពស់​វិញ​ក៏​ខ្ពស់​មិន​ធម្មតា​នោះ​ដែរ​។​ កូន​ស្រី​តែមួយ​ត្រួយ​បណ្ដូលចិត្តរបស់ ​សាណា​​​ មិន​ត្រឹម​មាន​មុខ​មាត់​ cute​ និងសក់​ពណ៌​ទង់​ដែង​ដ៏​ស្រស់​ស្អាត​នោះ​ទេ​​ ​ថែម​ទាំង​មាន​ដៃ​ជើង​ស្រឡូន​វែង​ៗ​សម ​និង​រូបរាង​ទៀត​ផង​។​​​​​

ជាក់​ស្ដែង​ បង្ហាញ​វត្តមាន​ចូលរួម​ពិធី​មង្គលការ​តារា​ក្នុង​ស្រុក​ម្នាក់​កាល​ពី​ថ្ងៃ​ ​៤​ ខែ​វិច្ឆិកា​ កន្លង​ទៅ​ថ្មី​ៗ Donna បាន​ធ្វើ​ឱ្យ​មហាជន​ចាប់​អារម្មណ៍​លើ​សម្រស់​ និង​រូបរាង​របស់​នាង​តូច​ជា​ខ្លាំង​តាម​រយៈ​​រូបថត​ជា​ច្រើន​សន្លឹក​​ដែល​បង្ហោះ​នៅ​លើ​អាខោន​ហ្វេសបុក​​​​អ្នកនាង ​​​ខៀវ​ សានសាណា​​​។​ តាម​រយៈ​រូបថត​ស្អាត​ៗ​ទាំង​នោះដែរបានធ្វើឱ្យ​មហាជន ​និង​បណ្ដា​អ្នក​ប្រើប្រាស់​ហ្វេសបុក​​ចូល​ខមិន​សរសើរ​ព្រោងព្រាត​ពី​រូប​សម្រស់​របស់​កូន​ស្រី​អ្នកនាង​។​

មាន​រូប​សម្រស់​ស្រស់​ស្អាត​បែប​ហ្នឹង​ក៏​ពិត​មែន​តែ Donna ធ្លាប់​បាន​ប្រាប់​ទៅ​កាន់​ពិធីករ​ក្នុង​កម្មវិធី ​3FUN ​ថា​ពេល​ធំ​ឡើង​ខ្លួន​ចង់​ធ្វើ​ជា​តារា​កំប្លែង ​និង​តារា​សម្ដែង ​ខណៈ​សំណួរ​ត្រូវ​បាន​ចោត​សួរ​ថា ​«ពេល​ក្មួយ​ធំ​ឡើង​ចង់​ក្លាយ​ជា​ពិធី​ការិនី​​ល្បី​ឈ្មោះ​ដូច​អ្នក​ម៉ាក់​អត់»​? យ៉ាងណាមិញ Donna ក៏ត្រូវបានអ្នកម្ដាយកោតសរសើរថា ពូកែរាំងផងដែរ មិនតែប៉ុណ្ណោះ នាងតូចអាចនិយាយភាសាខ្មែរបានល្អថែមទៀតផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *