តួអង្គទេវតាឆ្នាំថ្មី បញ្ជាក់ច្បាស់ៗរឿងធំៗត្រូវធ្វើ ដើម្បីលើកមុខមាត់ជាតិ

បង្ហាញវត្តមាននៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២៤ ម្ចាស់ជយលាភីធីតាសង្ក្រាន្ត កញ្ញា​ ឌី យ៉ានុត បានបញ្ជាក់ច្បាស់ៗជាមួយភាពជឿជាក់ថា “ក្នុងនាមជាស្ត្រីខ្មែរមួយរូបនិងតំណាងឱ្យបេក្ខនារីទាំងអស់ ក្រៅពីតួនាទីជាធីតាឯកសង្ក្រាន្ត និងជាតួអង្គទេវតាឆ្នាំថ្មី នាងខ្ញុំនឹងផ្សព្វផ្សាយវប្បធម៌ដ៏ផូរផង់អត្តសញ្ញាណ និងទំនៀមទម្លាប់របស់ខ្មែរឱ្យពិភពលោកបានដឹងនៅលើឆាកអន្តរជាតិ“។

ម្ចាស់ជយលាភីព្រមទាំងលំដាប់រងទាំង៦ ដែលតំណាងឱ្យខេត្តទាំង ៦ ផ្សេងគ្នា បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ចំពោះការចូលរួមប្រកួតក្នុងកម្មវិធីធីតាឯកសង្ក្រាន្តឆ្នាំ ២០២៤។ ក្នុងនោះ ឌី យ៉ានុត បានបង្ហាញអារម្មណ៍រំភើប និងមានមោទកភាពបំផុត ដែលបានក្លាយជាធីតាតំណាងឱ្យទឹកដីកំណើត និងអច្ឆរិយ គឺខេត្តសៀមរាប រហូតក្លាយជាម្ចាស់ជ័យលាភីធីតាឯកសង្រ្កាន្តរដូវកាលទី៥ និងត្រូវបានដើរតួជាតួអង្គឯកជាទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី។

កញ្ញាបានបន្តថា៖ “នេះមិនមែនជារឿងងាយស្រួលនោះទេព្រោះកម្មវិធីមានវិញ្ញាសាជាច្រើន ពីមួយវគ្គទៅមួយវគ្គ ហើយភាពជោគជ័យមួយនេះក៏មិនមែនជារឿងចៃដន្យនោះដែរព្រោះវាកើតចេញពីការស្រលាញ់ការតស៊ូអត់ធ្មត់ឆន្ទៈកម្លាំងកាយ និងកម្លាំងចិត្តក្នុងការបញ្ចេញ​រាល់ទេពកោសល្យទៅកាន់គណៈកម្មការផងដែរ”។ ស្រីស្អាតរូបនេះបាន​ប្តេជ្ញា​ថានឹងបំពេញតួនាទីជាធីតាឯកសង្ក្រាន្តឱ្យមានតម្លៃបំផុត ដើម្បីក្លាយជាគំរូដល់យុវជនជំនាន់ក្រោយ និងចូលរួមសកម្មភាពសង្គម ដើម្បីលើកស្ទួយវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយថែមទៀត។

ម្ចាស់ជ័យលាភីរូបនេះបានក៏បង្ហាញឱ្យអ្នកចូលរួមផ្ទាល់នៅក្នុងកម្មវិធីក៏ដូចជាមហាជនបានជ្រាបកាន់តែច្បាស់ពីតួនាទីចម្បងសំខាន់ៗដើម្បីសង្គមជាតិក្នុងនាមជាធីតា​ឯក​សង្ក្រាន្តដែលមានដូចជាការចូលរួមផ្សព្វផ្សាយវប្បធម៌ បញ្ហាបរិស្ថាន បញ្ហាសុខភាព និងសកម្មភាពសប្បុរសធម៌ផ្សេងៗនៅតាមបណ្ដាខេត្តក៏ដូចជារាជធានីភ្នំពេញ។ មិនតែប៉ុណ្ណោះម្ចាស់ជយលាភីដែលតំណាងឱ្យខេត្តសៀមរាបរូបនេះបានបញ្ជាក់ទៀតថា បន្ថែមពីលើតួនាទីរបស់ខ្លួនកញ្ញានឹងនាំយក ហើយ​ជួយផ្សព្វផ្សាយវប្បធម៌ដ៏ផូរផង់ទំនៀមទម្លាប់ និងអត្តសញ្ញាណរបស់ខ្មែរទៅកាន់ឆាកអន្តរជាតិ ដើម្បីឱ្យពិភពលោកបានដឹង។

កញ្ញា ឌី យ៉ានុត ជាបេក្ខភាពមួយរូបដ៏ឆ្នើមដែលមានទាំងសម្រស់សមត្ថភាព និងចំណេះដឹងស័ក្ដិសមបំផុតក្នុងការគ្រងជាម្ចាស់មកុដធីតាឯកសង្ក្រាន្តរដូវកាលទី ៥ នេះ។

គួរបញ្ជាក់ដែរថា កម្មវីធី ធីតាឯកសង្ក្រាន្ត រដូវកាលទី ៤ នេះ ជាកម្មវិធីថ្នាក់ជាតិដែលបង្កើតឡើងដោយ ទូរទស្សន៍ជាតិកម្ពុជា និងក្រុមហ៊ុន Fun Entertainment ដែលមានការឧបត្ថម្ភធំដោយក្រុមហ៊ុន Revlon Cambodia Ellips Cambodia សហការឧបត្ថម្ភដោយ WOWNOW-FoodDelivery, Sun and Moon Riverside Hotel, WOWHELLO Outsourcing Solutions, Cambodia Airways និងអង្គការមូលនិធិ DPB Foundation Organization។

ក្រុមហ៊ុន Fun Entertainment ជាក្រុមហ៊ុន Entertainment ឈានមុខមួយដែលផ្តល់នូវសេវាកម្មធំៗ ៣ ដែលផ្តោតសំខាន់ទៅលើ ៖

• Production [ ការផលិត] ការផលិតវីដេអូពាណិជ្ជកម្ម ការផលិតវីដេអូផ្សព្វផ្សាយ ផលិតកម្មវីដេអូចម្រៀង បុគ្គលិកផលិតកម្ម ការថតរូប ក្នុងនិងក្រៅ studio។

• Branding [ម៉ាកយីហោ] ការរៀបចំកម្មវិធី ឬ ព្រឹត្តិការណ៍ និមិត្តសញ្ញាស្លាកយីហោ រចនាposter រចនាផ្លាកយីហោតាមដែលអ្នកចង់បាន យុទ្ធសាស្ត្រទីផ្សារ ទីផ្សារឌីជីថល ថតផ្សាយពាណិជ្ជកម្ម អ្នករៀបចំកម្មវិធីទូរទស្សន៍

•Artist [ សិល្បះករ] Brand Ambassador/s ផ្សព្វផ្សាយផលិតផល Influencer KOL/s ពិធីករ តារាសម្តែងប្រុស/តារាសម្តែងស្រីជាដើម។ ក្រុមហ៊ុន Fun Entertainment ក៏ធ្លាប់បានផ្តល់សេវាកម្មដល់ក្រុមហ៊ុនធំៗជាច្រើនផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

ស្វាគមន៍មកកាន់កម្ពុជា! តារាសម្ដែងចិន Li Meng និង Jiang Yiyi នឹងចូលរួមមហោស្រពភាពយន្តកម្ពុជាអាស៊ី ២០២៦ ក្នុងនាមទូតសុច្ឆន្ទៈ

តារាសម្ដែងស្រីចិនពីររូបគឺ Li Meng និង Jiang Yiyi ត្រូវបានប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ និងទូតសុច្ឆន្ទៈយុវជននៃមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៤ ដែលរៀបចំឡើង

លោកអភិបាលក្រុងឡុងប៊ិច Rex Richardson ទទួល​ស្វាគមន៍ ព្រះនាង ជេនណា យ៉ាងកក់ក្ដៅ

កាលពី​ជាង ១ សប្ដាហ៍​មុន ព្រះនាង នរោត្តម ជេនណា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិក និង​បាន​ទៅ​កាន់​ទីក្រុង​ឡុងប៊ិច ហើយ​លោក Rex Richardson បាន​ទទួល​ស្វាគមន៍​យ៉ាង

Dolly Parton និងកេរតំណែលនៃទឹកចិត្តដ៏សប្បុរសដែលពិភពលោកនឹងបន្តចងចាំ

នៅថ្ងៃទី២៥ ខែសីហានេះ គឺជាថ្ងៃមួយដែលពិភពលោកបានបាត់បង់នារីដ៏សប្បុរសម្នាក់ ឈ្មោះថា Dolly Parton។

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃ

Billboard  ហ្វីលីពីន បញ្ចូលឈ្មោះ វណ្ណដា ​ក្នុង​ចំណោម​សិល្បករ ១៥រូប កំពុង​រួមចំណែកកំណត់ទិសដៅថ្មី​វិស័យ​ហ៊ីបហប​នៅ​អាស៊ីអាគ្នេយ៍

កំពូល​តារា​រ៉េប វណ្ណដា នៅតែ​ធ្វើឲ្យ​អ្នក​គាំទ្រ​មាន​មោទនភាព និង​ភ្ញាក់ផ្អើល ដោយ​ថ្មី​ៗ​នេះ​លោក​បាន​បង្ហាញ​មុខ​នៅ Billboard Philippine។ វណ្ណដា ដែល​ជា​សិល្បករ​

ចូលរួមម្ដងទៀតហើយ! ប្រេនខ្មែរ ALmée Couture នឹងទៅ New York Fashion Week 2026 ខែក្រោយនេះ

ជា​ថ្មី​ម្ដង​ទៀត​ប្រេន​សម្លៀកបំពាក់​កូន​ខ្មែរ​ដែល​ល្បី​លំដាប់​អន្តរជាតិ ALmée Couture ដែល​កសាង​ឡើង​ដោយ​ដៃ​ស្ត្រី​វ័យ​ក្មេង​ដ៏​ស្រស់​ស្អាតTaing Sokhang។ កាលពី​

CSFF ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា

កាលពី​ថ្ងៃ ២១ ខែ សីហា ឆ្នាំ ២០២៦ កន្លង​ទៅ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍កម្ពុជា (CTB) និង​មហោស្រពភាពយន្តខ្លីចតុមុខ (CSFF)

ប្រទេសអូស្ត្រាលីប្រកាសហាមឃាត់មិនឱ្យបទចម្រៀងបង្កើតដោយ AI ចូលតារាងចម្រៀងផ្លូវការណាមួយឡើយ

ថ្មីៗនេះសមាគមឧស្សាហកម្មថតសំឡេងអូស្ត្រាលី (ARIA) បានចេញវិធានការថ្មីដោយហាមឃាត់បទចម្រៀងដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត

មកស្គាល់ពីត្បូង Zircon ខៀវ របស់ខេត្តរតនគិរី ល្បីសុះសាយរហូតដល់ក្រុមហ៊ុន LV ជ្រើសច្នៃគ្រឿងអលង្ការតម្លៃមហាសាល

ដូច​ដែល​ដឹង​ស្រាប់​ហើយ​ថា កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ល្បី​រឿង​ក្រោយ​ក្រុមហ៊ុន Louis Vuitton របស់​បារាំង បាន​ច្នៃ​ត្បូង Zircon ខៀវ របស់​ខេត្ត​រតនគិរី នៃ​ប្រទេស​

«កន្លាស់អាវរូបចាបទាំងគ្រាប់» បច្ចុប្បន្នក្លាយជាគ្រឿងតុបតែង​លម្អ​កាយា​កូនក្រមុំ ក្នុងថ្ងៃមង្គលការ

សម្ដេច​ព្រះ​វររាជ​នី នាថ វ័ណ ជា​ម្ចាស់ «កន្លាស់​ចាប​ទាំង​គ្រាប់» ដ៏​ប្រណីត កាលពី​អតីតកាល បាន​កំពុង​ក្លាយ​ជា​គ្រឿងអលង្ការ​ដ៏​ថ្លៃថ្លា នា​ថ្ងៃ​មង្គលការ​កូន​ក្រមុំ