កម្មវិធីបង្ហាញម៉ូដឈុតក្នុង Victoria’s Secret ត្រលប់មកវិញហើយ សម្រាប់រដូវស្លឹកឈើជ្រុះ 2024

កម្មវិធីបង្ហាញម៉ូដខោអាវក្នុង Victoria’s Secret កាលពី​មុន គឺជា​ទី​ពេញ​និយម​បំផុត​សម្រាប់​អតិថិជន​របស់​ម៉ាក​យីហោ​មួយ​នេះ ព្រោះ​បាន​ទស្សនា​ម៉ូដ​ថ្មី​ដែល​មាន​បន្ថែម​ការ​តុបតែង​ប្លែក​ៗ និង​បាន​គយគន់​តារា​ម៉ូដែល​ជាច្រើន​ដែល​មាន​សម្រស់​ដូច​ទេពធីតា មក​បង្ហាញ​រូបរាង​ដ៏​សិចស៊ី។

ពេល​នេះ​ប្រេន​សម្លៀកបំពាក់​ដ៏​ល្បី​លំដាប់​ពិភពលោក Victoria’s Secret បាន​ប្រកាស​កម្មវិធី​បង្ហាញ​ម៉ូដ​ខោអាវ​របស់​ខ្លួន​វិញ​ហើយ ក្រោយ​ផ្អាក​អស់​រយៈពេល ៥ ឆ្នាំ។ ពេលវេលា​ចុងក្រោយ​ដែល​យីហោ​នេះ​រៀបចំ​កម្មវិធី runway show គឺ​នៅ​ឆ្នាំ ២០១៨ ខណៈ​ពេល​ដែលឆ្នាំមុន Victoria’s Secret បាន​ចាក់ផ្សាយ​កម្មវិធី​បង្ហាញម៉ូដ​ក្នុង​​ទម្រង់​ជា​ភាពយន្ត​ឯកសារ – Victoria’s Secret: The Tour ’23 – នៅ​លើ Prime Video កាល​ពី​ខែ​កញ្ញា ឆ្នាំ ២០២៣ កន្លង​ទៅ។

កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្រុមហ៊ុន​បាន​ប្រកាស​នៅ​លើ Instagram ថា​ការ Iconic show នេះ នឹង​ត្រលប់​មក​វិញ​នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នេះ តែ​មិន​ទាន់​ប្រកាសកាលបរិច្ឆេទច្បាស់លាស់នៅឡើយ។


Victoria’s Secret បាន​ដាក់​ចំណងជើង​វីដេអូ​អំពី​ការ​ប្រកាស​ថា “We’ve read the comments and heard you”។ បន្ថែម​ពី​នោះ យីហោ​ខោអាវ​ក្នុង​ដ៏​ល្បី​នោះ​បាន​បញ្ជាក់​ថា កម្មវិធី​បង្ហាញ​ម៉ូដ Victoria’s Secret Fashion Show បានត្រលប់មកវិញ ហើយ​នឹង​ឆ្លុះ​បញ្ចាំង​ពី​អ្វី​ដែល​ខ្លួន​មាន​នា​ពេល​បច្ចុប្បន្ន បូករួម​ទាំង​អ្វី​គ្រប់យ៉ាង​ដែល​ទស្សនិកជន​បាន​ស្គាល់​ស្រាប់ និង​ចូលចិត្ត ដូចជា​ភាព​ស្រស់​បំព្រង​នៃ​កម្មវិធី,ភាព​អស្ចារ្យនៃសម្លៀកបំពាក់, ឆាក​ដើរ​បង្ហាញ​ម៉ូដ,តារា​បង្ហាញ​ម៉ូដ, ស្លាប Angle , ការកម្សាន្ត​ចម្រៀង និង​តន្ត្រី និង​អ្វី​ជា​ច្រើន​ទៀត។


គួរ​បញ្ជាក់​ថា កម្មវិធីបង្ហាញម៉ូដខោអាវ Victoria’s Secret គឺជា​កម្មវិធី​ដ៏​ល្បី​ខ្លាំង ហើយ​សូម្បី​តែ​តារា​ម៉ូដែល​ល្បី​ៗ​ដែល​មិន​ធ្លាប់​បាន​ចូលរួម​ដើរ​បង្ហាញ​ម៉ូដ​ឲ្យ​កម្មវិធី​នេះ សុទ្ធតែ​ប៉ង​ចង់​ចូលរួម​ដើរ​លើ​ឆាក​ដ៏​ធំ​មួយ​នេះ​គ្រប់គ្នា។

ឆ្នាំ ២០១៩ ការ​បង្ហាញ​ម៉ូដ​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​ប្រកាស​លុបចោល​បន្ទាប់ពី​ពី​ចម្រូងចម្រាស​ទាំង​ក្រៅ ទាំង​ក្នុង​បាន​កើត​ឡើង។ កម្មវិធី​នេះ​ក៏​ធ្លាប់​ប្រឈម​នឹង​ការ​រិះគន់​ចំពោះ​ការ​ខ្វះ​ការ​រួម​បញ្ចូល​គ្នា​រវាង​ម៉ូដែល​ស្បែក​ខ្មៅ និង​ម៉ូដែល​ស្បែក​ស​នៅ​លើ​ឆាក​បង្ហាញ​ម៉ូដ ដោយ​គេ​ចង់​ថា​តារា​ស្បែក​ខ្មៅ និង​លឿង​មិន​សូវ​ស្មើគ្នា​នឹង​តារា​ម៉ូដែល​ស្បែក​ស។

ក្រុមហ៊ុន Victoria’s Secret មិនមែន​មាន​តែ​ខោអាវ​ក្នុង​ប៉ុណ្ណោះ​ទេ មាន​សម្លៀកបំពាក់​គេង ឈុត​ ហែលទឹក សម្លៀកបំពាក់​កីឡា ទឹកអប់ ឡេ គ្រឿងសម្អាង និង​ផលិតផល​ថែរក្សា​សម្រស់​ជាដើម។ Victoria’s Secret ជា​ក្រុមហ៊ុន​របស់​សហរដ្ឋអាមេរិក ដែល​បង្កើត​ឡើង​តាំងពី​ឆ្នាំ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ១៩៧៧ ដោយ​លោក Roy Raymondនិង Gaye Raymond និង​មាន​ទីតាំង ជាង ១ ០ ៧០ (២០២០) ហើយ​មក​ដល់ ២០២១ នៅ​សល់ ៧៧៥៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

អត្ថបទកម្សាន្ត

មើលទាំងអស់ ➧

មិនថានៅ ញ៉ូវយ៉ក Fashion Week និង ប៉ារីស Fashion Week ឈុត ALmée Couture ទទួលបានការកោតសរសើរខ្លាំង

ព្រឹត្តិការណ៍ Fashion Week លំដាប់​ពិភពលោក​ឆ្នាំ​នេះ ក៏មាន​ប្រេនកម្ពុជា​ដែល​ល្បី​ខាង​សម្លៀកបំពាក់ Couture ចូលរួម​បង្ហាញ​លើ Runway ដ៏​អស្ចារ្យ ២ នោះ​គឺ New York F

ដូចរឿងភាគ AI!  បុរសជនជាតិចិនម្នាក់រៀបការជាមួយអូន និងរៀបចំពិធីបង្កក់កូន ១០០ ថ្ងៃជាមួយគេនៅថ្ងៃតែមួយទីតាំងតែមួយ

បុរសម្នាក់នៅក្នុងខេត្ត Guizhou ប្រទេសចិនបានបង្កឱ្យមានភាពចម្រូងចម្រាស បន្ទាប់ពីលោកបានរៀបចំពិធីមង្គលការ និងពិធីអបអរសាទរខួប ១០០ថ្ងៃ កូនរបស់លោកជាមួយស្ត្រីម្នាក់ទៀត

ឆ្ងាញ់មិនគិតនាំហានិភ័យដល់ជីវិត! គ្រោះថ្នាក់នៃការបរិភោគសាច់ឆ្កែ សូម្បីតែអង្គការសុខភាពពិភពលោកក៏ធ្លាប់ព្រមានច្រើនដង

ពីមាត់មួយទៅមាត់គេច្រើនតែលើកឡើងថាការទទួលទានសាច់ឆ្កែនឹងជួយបង្កើនកម្ដៅដល់រាងកាយ បំបាត់ភាពត្រជាក់ ឬជាថ្នាំប៉ូវកម្លាំងជាដើម។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ត្រៀមចាក់បញ្ចាំងនៅតាមរោងភាពយន្តទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦

ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់ពីសំណាក់ជនបរទេស ត្រូវ

សម្ពាធសេដ្ឋកិច្ច និង AI ធ្វើឱ្យទីផ្សារការងារសម្រាប់និស្សិតទើបបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសធ្លាក់ចុះដល់កម្រិតទាបបំផុត

និស្សិតបញ្ចប់ការសិក្សានៅចក្រភពអង់គ្លេសកំពុងប្រឈមមុខនឹងទីផ្សារការងារដែលចង្អៀតជាងមុន ដោយសារកាលពីខែ កក្កដា កន្លងទៅ ការផ្សព្វផ្សាយស្វែងរកបុគ្គលិកសម្រាប់និស្សិតទើប

អាវល្ខោន (អាវណយ) ឯកសណ្ឋានហាត់សម របស់នាដកាខ្មែរ តាំងពីបុរាណ ដល់បច្ចុប្បន្ន

កម្ពុជា ជា​ប្រទេស​​ដែល​មាន​វប្បធម៌​វ័យ​ចំណាស់​មួយ​នៅ​អាស៊ីអាគ្នេយ៍ ក្នុង​សម្លៀកបំពាក់​ក៏​ខ្មែរ មាន​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់ ហើយ​បន្សល់​ទុក​ដល់​កូនចៅ​ជំនាន់​ក្រោយ

ប្រូម៉ូសិនអស់ស្ទះ! ហាងសម្លៀកបំពាក់និងស្បែកជើងកីឡា SKOR CAMBODIA បញ្ចុះតម្លៃរហូតដល់ ៧០%

ប្រូមូសិន​ពិសេស​មិន​ធ្លាប់​មាន ហាង​លក់​ទំនិញ​កីឡា និង​សម្លៀកបំពាក់ Multi-Brand សុទ្ធ ១០០% SKOR Cambodia ប្រកាសរៀប​ចំ​កម្មវិធី Year End Sale ដោយ​មាន​ការ​បញ្ចុះ​តម្លៃ​រហូត​ដល់ ៧០% លើ​ទំនិញ Original ជា​ច្រើន​នៅ​ក្នុង​ហាង។ អតិជន SKOR ទាំង​អស់

ប៉ូលីសហុងកុងបើកការស៊ើបអង្កេតភ្លាមៗលើករណីក្មេងស្រីអាយុ ១០ ឆ្នាំយួរថង់ស្រាបៀរ

យោងតាមសារព័ត៌មាន South China Morning Post ប៉ូលីសហុងកុងទទួលបានការរាយការណ៍កាលពីម្សិលមិញអំពីក្មេងស្រីម្នាក់កំពុងស្លៀកឯកសណ្ឋានសាលាហើ

សូម៉ា របស់ផលិតកម្ម Wonder Film សរសេររឿងតាំងពី ២០១២ និងប្រើពេលថតជាង២ ឆ្នាំ ទីបំផុតបានចេញបញ្ចាំងហើយ

ភាពយន្ត sci-fi ដែលកូនខ្មែរបានផលិត​ត្រូវបានត្រួតពិនិត្យ​ និង​ធ្លាប់​ទទួល​បាន​ការ​គាំទ្រ​ផ្ទាល់​ពី​សំណាក់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​លិខិត​សរសើរ

ពិធីជួបសំណេះសំណាល ដែលសមាគមសិល្បករខ្មែរ​បានរៀបចំដើម្បីជាការដឹងគុណ វីរសិល្បករ​ នាឳកាសបុណ្យភ្ជុំ

ដោយ​មាន​ស្មារតី​លើក​កម្ពស់​អ្នក​សិល្បៈ​របស់​​សំណាក់​លោកជំទាវ​អ្នក​ឧកញ៉ា​ ម៉ៅ ចំណាន ព្រម​ជាមួយ​លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម



Leave a Reply

Your email address will not be published.Required fields are marked *